​ឈ្មួញ​នាំចូល​សត្វ​ទា​ពី​ថៃ​ក្នុង​១​ថ្ងៃ​២​ម៉ឺន​ក្បាល​តាម​ច្រករបៀង​ខុសច្បាប់​យកទៅលក់​ក្នុងស្រុក​ខ្មែរ​និង​លក់​ឲ្យ​វៀតណាម​បន្ត​

0

​ខេត្តបន្ទាយមានជ័យ​៖សត្វ​ទា​ថៃ​ជម្រុះ​ពង​នាំចូល​១​យប់​១​ថ្ងៃ​មិនតិចជាង​២​ម៉ឺន​ក្បាល​ឡើយ​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​ចូលមក​លក់​ក្នុងប្រទេស​កម្ពុជា​និង​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម គ្រា​ដែលមាន​ទា​ងាប់​បោះចោល​តាម​ព្រៃ​ព្រំដែន​ដែលជា​ការ​ព្រួយ​បារ​ម្ម​ពី​ឆ្លង​ជម្ងឺ​ផ្តា​យ​បក្សី​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​ឃុំ​អូរ​បី​ជាន់​បាន​ប្រាប់ថា រាល់ថ្ងៃ​និង​យប់​គឺ​ឃើញ​មាន​រថយន្ត​ដែល​ដឹក​ទា​ជម្រុះ​ពង​ដែល​ទិញ​ពី​ថៃ​នាំ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ខុសច្បាប់​អូរ​បី​ជាន់​និង​ច្រករបៀង​ចាក់ដី​ថ្មី​ដែល​ស្ថិតនៅ​ក្នុងភូមិ​សា​ស្ត្ថ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណុច​ដែល​ឈ្មួញ​នាំ​ទា​ចូល​ទាំងយប់ និង​ថ្ងៃ​គឺ​គ្រប់គ្រង​ដោយ​កម្លាំងយោធា​យោធា​ការពារ​ព្រំដែន​បាន​ឃុ​ប​ឃឹ​ត​ជា​ឈ្មួញ​បើកដៃ​នាំចូល​ទារ​ស់​យ៉ាង​គគ្រឹកគគ្រេង​ដែល​មិន​ព្រួយបារម្ភ​ពី​សុខភាព​ប្រជាពលរដ្ឋ និង​ទីផ្សា​សត្វ​ក្នុងស្រុក​ឡើយ ។​ប្រជាពលរដ្ឋ​បាន​បន្តថា ឈ្មួញ​ដែល​ឃុ​ប​ឃឹ​ត​នាំ​ទា​រស់​ចូល​ពី​ប្រទេស​ថៃ​គឺជា​ប្រភេទ​ទា​ដែល​ថៃ​ជម្រុះ​ចោល​នៅពេល​ពង​អស់ហើយ​ទា​ចាស់​ឈ្មួញ​ចូលទៅ​ទិញ​នាំចូល​បណ្តាល​ឲ្យ​ងាប់​ចោល​តាម​ព្រៃ​ព្រំដែន​នេះហើយ​ដែល​ជាការ​ព្រួយ​បា​រម្យ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជាយដែន​ពី​បញ្ហា​ឈ្មួញ​នាំ​ទា​ថៃ​ចូល​ទាំងយប់​និង​ថ្ងៃ​ដែល​គ្មាន​មន្ត្រី​ពេទ្យសត្វ​មក​ពិនិត្យ​ពី​សុខភាព​សត្វ​ដែល​នាំចូល ។​​ពាក់ព័ន្ធ​ឈ្មួញ​នាំចូល​ទារ​ស់​ចូល​យ៉ាង​គគ្រឹកគគ្រេង​តាម​ព្រំដែន​ស្រុក​អូរជ្រៅ​នោះ​លោក ហ៊ុយ តូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តimageបន្ទាយមានជ័យ​បាន​ប្រាប់ថា ទា​រស់​ដែល​ឈ្មួញ​នាំចូល​គឺមាន​៤​ក្រុមហ៊ុន​ដែលមាន​នាំចូល​ពី​ប្រទេស​ឆ្លងកាត់​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ទេ​។​​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់មាន​ប្រា​សាសន៍​ថា ការ​លួច​នាំចូល​បក្សី​ពី​ប្រទេសជិតខាង​គឺជា​ការ​ព្រួយ​បារ​ម្ម​ឆ្លង​ជម្ងឺផ្តាសាយបក្សី​ដល់​មនុ​ស្សនឹង​បណ្តាល​ទីផ្សា​សត្វ​ក្នុងស្រុក​មាន​តំលៃ​ទាប​ហើយ​កម្លាំង និង​មន្ត្រី​ជំនាញ​ត្រូវមាន​វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ឲ្យ​បានល្អ​ដើម្បី​ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​បើសិន​ជាមាន​ស្ថាប័ន​ណាមួយ​ហ៊ាន​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​លួច​អោយ​នាំចូល​បើ​មាន​បាតុភាព​កន្លែង​ណា​អាជ្ញាធរ​កន្លែង​នោះ​ទទួល​ការខុសត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​តាមច្បាប់ ៕