​លោក​កេ​ត ព្រង់ ប្រធាន​មន្ទី​ឧស្សាហកម្ម​ខេត្តតាកែវ ព្រមាន​ថា​និង​បិទ​រោង​ផលិត​ទូក​ជ័រ​ស្មាច់​ប្រសិនបើ​មាន​ជនជាតិ​វៀ​ម​ជា​អ្នក​ផលិត​

0

ខេត្តតាកែវ៖​ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តតាកែវ​ថា​លោក​និង​បិទ​រោង​ផលិត​ទូក​ជ​រ័​ស្មាច់​ដែល​ស្ថិតនៅ​ឃុំ​កំពង់​ក្រសាំង​ប្រសិនបើ​លោក​រកឃើញថា​មាន ជនជាតិ​វៀតណាម​ជាច្រើន​អ្នក​កំពង់​សម្ងំ​លាក់ខ្លួន​លួច​ផលិត​ទូក​ជ​រ័​ស្មាច់​និង​នាំចូល​ទូ​កជ​រ័​ជាច្រើន​គ្រឿង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ ខេត្តតាកែវ​ដូចដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​។ តាម​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​នៅ​ចំនុច​ខាងលើ​បាន​ឲ្យ​ដឹងថា​ទីតាំង​ផលិត​ទូក​ជ​រ័​ស្មាច់​របស់​ជនជាតិ​វៀតណាម​បាននិងកំពង់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​និង​បាន​បំពុលបរិស្ថាន​ធ្ងន់ធ្ងរ​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ពួកគាត់​រស់នៅ​ប្រចាំថ្ងៃ​។​សេចក្ដីរាយការណ៍​បាន​បន្ដទៀតថា​ការ​ជះក្លិន​ពី​ទីតាំង​ផលិត​ទូក​ខាងលើ​មាន​សុទ្ធសឹងតែ​សារធាតុ​គីមី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជ​ចា​ពលរដ្ឋ​ធ្ងន់ធ្ងរ​។​បើ​យោងតាម​ប្រភព​ច្បាស់ការ​បានបញ្ជាក់​ថាជ​ន​ជាតិ​វៀតណាម​ខាងលើ​ចូលមក​ស្នាក់នៅ​និង​បោះទីតាំង​នាំ​ទូក​ស្មាច់​ចូល​និង​ផលិត​ទូក​ក្នុង​ឃុំ​កំពង់​ក្រសាំង​ខាងលើនេះ​គឺមាន​ការពាក់​ព​ន្ធ័​អំពើពុករលួយ​ជាមួយនិង​លោក​វង់ ណា​វុ​ធ​ប្រធាន​ច្រក់​អន្តោ​ប្រវេ​ស៍កំ​ពង់​ក្រសាំង​ហើយក៏​អាចជា​ប់​ពាក់​ព​ន្ធ័​ជាមួយនិង​អ្នកមានអំណាច​ទឹកប្រាក់​នៅក្នុង​ខេត្តតាកែវ​ផងដែរ​។​បើ​យោងតាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ឲ្យ​ដឹង​បន្ថែមទៀតថា​លោក វង់ ណា​វុ​ធ ប្រធាន​ច្រក់​អន្តោរ​ប្រវេ​ស៏​កំពង់​ក្រសាំង​សព្វថ្ងៃ​បាននិងកំពង់​កើប​លុយ​ពី​ជន​អន្តោ​ប្រវេ​ស៍​វៀតណាម​រាប់រយ​លៀន​រៀល​ក្នុង​១​ឆ្នាំៗ​។ ជុំវិញ​ករណី​ខាងលើ​លោក​កេ​ត 11805986_1621226568163275_1962135289_nព្រង់ ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា​លោក​បានចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​រោង​សិប្បកម្ម​ធ្វើ​ទូក​ស្មាច់​ជ​រ័​ខាងលើនេះ​តែ​មិនមែន​លោក​អនុញ្ញាតិ​ឲ្យ​មាន​ជនជាតិ​វៀតណាម​ចូលមក​ផលិត​នោះទេ​គឺ​អនុញ្ញាតិ​ឲ្យ​ជនជាតិខ្មែរ​តែ​ប៉ុនណ្ណោះ​។ លោក​បាន​បន្ដទៀតថា​លោក​មិនបាន​ដឹងថា​ម្ចាស់​អាជ្ញាប័ណ្ណ​ខាងលើ​ឈ្មោះ​អ្វី​នោះទេ​ប៉ុន្តែ​ការ​លួច​នាំ​ទូក​ជ័រ​ចូលមក​គឺ​វា​ខុសច្បាប់​ធ្ង​ន​ធ្ង​រណាស់​ចំណែក​ការបំពុល​បរិស្ថាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​លោក​និង​ចុះទៅពិនិត្យ​បើ​រកឃើញថា​រោង​សិប្បកម្ម​ធ្វើ​ទូក​ខាងលើ​ពិត​ដូច​អ្វីដែល​ប្រជាពលរដ្ឋ​លើកឡើង​មែន​លោក​និង​ធ្វើ​ការបិទ​ភ្លាម​ឬក៏​ដកយក​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ផលិត​ទៀត​។ ជុំវិញ​ករណី​ខាងលើ​អ្នកយក​ព័​ត៏​មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​វង់ ណា​វុ​ធ ប្រធាន​ច្រក់​អន្តោរ​ប្រវេ​ស៍កំ​ពង់​ក្រសាំង​បានទេ​ដោយ​លោក​មិន​លើក​ទូរ​សព្ទ័​។​