លោក​វិស្វករ លី​ សារី​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្ត​ត្រូវបានក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជាអភិបាលរង

0

ខេត្តបន្ទាយមានជ័យ៖ លោក​វិស្វករ លី​ សារី​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្ត​ត្រូវបានក្រសួងមហាផ្ទៃ​បាន​ប្រកាស​ជាអភិបាលរងខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៣០ កក្កដា ​ឆ្នាំ​ ២០១៥​ នៅ​សាល​ប្រជុំ​សាលាខេត្ត​។ពិធី​ប្រកាសIMG_6234​តែងតាំង ​និង​ទទួល​ភារកិច្ច​ថ្មី​របស់​លោក​វិស្វករ លី​ សារី​ ឲ្យ​ទៅកាន់​អភិបាលរង​ខេត្ត​នោះ​ ក្រោមវត្តមាន​ឯកឧត្ដម សក់ ​សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​ឯកឧត្ដម គោ​ស៊ុំ​ សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ ,និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ខេត្ត​ជាច្រើនរូបចូលរួម។លោក​ អ៊ួ​ង​ ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ឡើង​អាន​អនុក្រឹត្យ​លេខ​៤ ៤ ១ ធ ន ក្រ .​ត ត ស្ដីពី​ការ​ផ្ទេរ​ភារកិច្ច ​និង​ត្រូវ​តែងតាំង​លោក​ លី​ សារី ​​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​ទៅ​ទទួល​មុខតំណែង​ថ្មី​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ។លោក​ លី​ សារី​ បាន​ឡើង​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​បទ​បញ្ជា​ និង​លិខិត​IMG_6221 (1)បទដ្ឋាន​នានា​ឲ្យ​បាន​ជាប់​លាប់​ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ​មាតុភូមិ​ និង​យក​ប្រជាពលរដ្ឋ​ជាធំ។ឯកឧត្ដម ​សក់ ​សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ថា: ការតែង តាំង​លោក​វិស្វករ លី​ សារី​ ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​នេះ​ គឺ​ជំនួស​លោក អ៊ឹម ភាន់​សុផល ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដោយ​សារ​លោក​មាន​ស្នាដៃ​ល្អៗ​យ៉ាង​ច្រើន​ក្នុង​ការ​បំពេញភារកិច្ច​ជា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ​ ទើប​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​លោក​ទៅកាន់​អភិបាលរង​ខេត្ត​ជំនួស​លោក ​អ៊ឹម​ ភាន់​សុផល ​ដែលត្រូវផ្លាស់ទៅបំរើការងាេនៅក្រសួងមហារផ្ទៃ៕IMG_6228