​លោក​ឨ​បូ​រិន្ទ​ចូលរួម​កម្មវិធី​បិទ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​យុវជន​ចាប់ពី​អាយុ​១៥​ចុះ​

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅ​ព្រឹក​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៥​នៅ​ទីលាន​បាល់ទាត់​ដុន​បូ​ស្កូ​ស្ថិតនៅ​ក្នុងភូមិ មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បានរៀបចំ​កម្មវិធី​បិទ​ការ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ លេខ​២image និង​លេខ​៣ យុវជន​ចាប់ពី​អាយុ​ក្រោម​១៥​។​ការ​ប្រ​កួន​ដណ្តើម​ពានរង្វាន់​បាល់ទាត់​ក្រុមយុវជន​ចាប់ពី​អាយុ​ក្រោម​១៥​ឆ្នាំនេះ​មានការ​ចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឨ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឈើ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​ទៀត​។​លោក​ឨ​បូ​រិន្ទ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិត​ការប្រកួត​បាល់ទាត់​នេះ​ថា​ការប្រកួត​ដណ្តើមពាន​រង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំនេះ​មានការ​ប្រកួត​មាន​រយះពេល​៥៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៧​ខែមិថុនា​រហូតដល់​២​ខែសីហា​ឆ្នាំ​២០១៥​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​របស់​ព្រះរាជណាចក្រ​កម្ពុជា​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​តែងតែ​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា​ជា​ប្រធាន​សហព័ន្ធ​។​លោក​ឨ​បូ​រិន្ទ​បាន​បន្តទៀតថា​ឯកឧត្តម​សៅ​សុខា​តែងតែ​បំផុស​ដល់​ស្រទាប់​យុវជន​គ្រប់​មូលដ្ឋាន​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​យក​ពេលទំនេរ​ពី​ការសិក្សា​ចូល​ហ្វឹកហាត់​បច្ចេកទេស​កីឡាបាល់ទាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​លោក​ឨ​បូ​រិន្ទ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវ​សិស្ស​ទាំងអស់​សូម​ជាស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​ងាក​មក​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​វិស័យ​កីឡា​ជាពិសេស​គឺ​កីឡាបាល់ទាត់​តែម្តង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​កីឡា​នាំមក​នូវ​មិត្តភាព សាមគ្គីភាព កេ​រ្ត៍​ឈ្មោះ​កិត្តិយស​ខ្លួន ក្រុមគ្រួសារ​និង​ប្រទេសជាតិ​មាតុភូមិ​ជាដើម​។​image (3)ដូច្នេះ​ក្មួយ​ទាំងអស់​អាច​បញ្ចេញ​ស​មិត្តភាព​តាមរយះ​វិស័យ​កីឡា​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​កិត្តិយស​ជាតិ​ទាំង​នៅក្នុង​ប្រទេស​និង​នៅលើ​ឆាក​អន្តរជាតិ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​ការប្រកួត​នេះ​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ​នៃ​ពានរង្វាន់​ដោយមាន​ពានរង្វាន់​ដោយមាន​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​និង​១៥​ឆ្នាំ​ក្រុម​ស្ថា​ប័​ន្ត​។​ចំពោះ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​. ចំណាត់ថ្នាក់​លេខ​១​ក្រុម​វិទ្យាល័យ​អូរជ្រៅ លេខ​២​ក្រុម​ឥន្ទ្រី ស លេខ​៣​ក្រុម​ពន្លឺ​ខ្មែរ​ពានរង្វាន់​បាល់ទាត់​កុមា​រអា​អាយុ​១៥ ចំណាត់ថ្នាក់​លេខ ១​ក្រុម​APP​លេខ​២ ប៉ោយប៉ែត F C លេខ​៣​វិទ្យាល័យ​អូរជ្រៅ​ចំពោះ​ពានរង្វាន់​បាល់ទាត់​ស្ថា​ប័​ន្ត​សាលា​ចំណាត់ថ្នាក់​លេខ​១​ក្រុម​ដុន​បូ​ស្កូ ចំណាត់ថ្នាក់​លេខ​២​ក្រុម​គ្រូ​ស្ម័គ្រ​និង​ចំណាត់ថ្នាក់​លេខ​៣​ក្រុម​សុវណ្ណ​ភូមិ​៕image (2)