នគរបាល​ស្រុក​ម៉ាឡៃ​ចុះ​ចាប់​អ្នក​ចែកចាយ គ្រឿងញៀន​បាន​២​នាក់​និង​ដកហូត​ថ្នាំញៀន​បាន​៣២​គ្រាប់​

0

ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥​នេះ​កំលាំង​នគ​បាល​ស្រុក​ម៉ាឡៃ​មួយក្រុម​បាន​ចុះ​ធ្វើការ​បង្ក្រាប​អ្នក​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​២​នាក់​និង​បាន​ដកហូត​ថ្នាំញៀន ចំនួន​៣២​គ្រាប់​ផងដែរ​ការឃាត់ខ្លួន​អ្នក​ចែកចាយ​ទាំង​២​នាក់​បាន​នោះ​ស្ថិតនៅ​ចំណុច ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​លោក​អធិការនគរបាល​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១​មានឈ្មោះ​គង់ នឿន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​បាន​ទិញ​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​២​គ្រាប់​ជនសង្ស័យ​ទី​២​មានឈ្មោះ​ហង្ស​គីម​ស្រន់​ស្រី​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​វាល​ហាត់ imageឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​លោក​អធិការ​បាន​និយាយ​បន្តទៀតថា​ក្រោយពី​នគ​បាល​បាន​ឃាត់ខ្លួន​ឈ្មោះ​គង់​នឿន​រួចមក​គង់​នឿន បាន​ឆ្លើយបំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឈ្មោះ​ហង្ស​គីម​ស្រន់​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ពេលនោះ​កម្លាំង​សម​ត្ថិ​ច្ច​បាន​ចុះទៅ​ឆែកឆេរ​ផ្ទះ​ជនល្មើស ក្រោយពី​បាន​សុំ​គោលការណ៍​ពី​លោក​សុខ​កែវ​បណ្ឌិត​ព្រះរាជអាជ្ញារង​ចុះទៅ​ឆែកឆេរ​ហើយ​image (1)បាន​រកឃើញ ថ្នាំញៀន​ចំនួន​៣០​គ្រាប់​ដោយ​ម្ចាស់ផ្ទះ​ដែលជា​អ្នក​ចែកចាយ​ឈ្មោះ ហង្ស គឹម​ស្រន់​សរុប​ទាំងអស់​ចំនួន​៣២​គ្រាប់​ក្នុងនោះ​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៣១​គ្រាប់ និង​ពណ៌​បៃតង​ចំនួន​១​គ្រាប់​។​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​យកទៅ​សួរនាំ​និង​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ម៉ាឡៃ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ តុលាការ ចាត់ការ​តាម​នីតិវិធី​។​