ស្ត្រីទុរគតជនម្នាក់រស់នៅក្រោមស្ពានផ្លូវទឹកហូរយ៉ាងវេទនាបំផុតនោះបានទទួលអំណោយពីលោកលីសារីអភិបាលរងខេត្ត

0

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីភ្នាក់ងារកាសែតកម្ពុជាថ្មីបានធ្វើការចុះផ្សាយអំពីស្រ្តីទុរគតជនម្នាក់រស់នៅក្រោមស្ពានក្នុងអូរផ្លូវទឹកហូរយ៉ាងវេទនាបំផុតផ្ទះប្រកបដោយខ្យល់ដណ្តប់មេឃមុខរបរកសីុដើរបេះបន្លែលក់និងដើររើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតimage (2)មួយលេខរួចមកមានសប្បុរសជនបាននាំយកអំណោយយកទៅចែកជូនដល់ស្ត្រីទុរគត់ជនដោយផ្ទាលដៃ។សប្បុរសជនដែលយកអំណោយទៅចែកដល់ស្ត្រីទុរគតជននោះមានឈ្មោះលោកលីសារីឋានះជាអភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារបានយកអំណោយទៅចែកជូនមានអង្ក២៥គីឡូ មីុមួយកេះ ទឹកត្រីទឹកសីុអីុវ៥យួរ សាប៊ូកក់សក់និងដុសខ្លួន ទឹកសុទ្ធ និងថវិការ១០មឺុនរៀលសរុបប្រហែល២០មឺុលរៀល។ស្ត្រីទុរគតជនមានឈ្មោះម៉ាសុខន អាយុ៦១ឆ្នាំ មានកូនចិញ្ចឹមម្នាក់ឈ្មោះ សៅ រើន ស្រីអាយុ១៤សព្វថ្ងៃរស់នៅក្រោមស្ពានទី១នៅក្នុងអូរផ្លូវទឹកហូរ នៅក្នុងភូមិកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់អ៊ុំស្រីម៉ាសុខនបាននិយាយប្រាប់អ្នកយកព៌ត័មានថាគាត់បានមករស់នៅក្នុងអូរនេះអស់រយះពេលជាង១០ឆ្នាំកន្លងមកហើយ។អ៊ុំស្រីបាននិយាយបន្តទៀតថាកាលពីមុនគាត់និងកូនចិញ្ចឹមពុំមានផ្ទះសំបែងរស់នៅឡើយទើបគាត់ដាច់ចិត្តមកសុំimage (1)គេរស់នៅក្រោមស្ពានទី១នេះនៅរហូតមកការរកសីុចិញ្ចឹមជាវិតរបស់គាត់បានដើរបេះបន្លែលក់និងមុខរបមួយទៀតដើររើសអេតចាយលក់ក្នុងមួយថ្ងៃអាចរកចំណូលបានពី១មឺុនទៅ២មឺុនរៀលតែពេលខ្លះរកលុយមិនបានដេកអត់បាយក៏មាន។អ៊ុំស្រីបានបន្តទៀតថាពេលមានភ្លៀងធ្លាក់មកម្តងក្នុងផ្ទះរបស់ពួកគាត់លិចទាំងអស់ដូចរស់នៅហាលភ្លៀងអញ្ចឹងពេលដល់រដូវវស្សាផ្ទះរបស់គាត់លិចប្លឹបដល់កល់គ្រែឲ្យខ្ពស់ទើបអាចរស់នៅបានចំណែកកូនចិញ្ចឹមនោះវិញកើតរម៉ាស់ពេញខ្លួនដោយគ្មានលុយអាចយកទៅពេទ្យព្យាបាលបានទើបទុកឲ្យកើតរម៉ាស់ពេញខ្លួនរហូតមកដល់សព្វថ្ងៃនេះ។បើតាមការពិនិត្យជាក់ស្តែងនៅក្នុងផ្ទះរបស់គាត់គ្មានអ្វីជាដុំកំភួនឡើយដំបូលផ្ទះប្រកកៅស៊ូរហែកអស់មុងភួយសុតតែរបស់អេតចាយនៅរាយប៉ាយពេញផ្ទះ។អ៊ុំស្រីនិងកូនស្រីដែលកើតរម៉ាស់ពេញខ្លួននោះក្រោយពីបានទទួលអំណោយពីលោកលីសារីនិងក្រុមការងាររួចមកគាត់បានលើកម្រាមដៃ១០សុំបួងសួងដល់វត្ថុសក្ក័សិទ្ធដែលមាននៅក្នុងលោកសូមជួយបីបាច់ថែរក្សាដល់ម្ចាស់អំណោយឲ្យប្រកបតែសេចក្តីសុខនិងអាយុយឺុនយូរនិងជាសឲ្យផុតពីជំងឺបៀតបៀន។លោកលីសារីក៏បានផ្តាំផ្ញើរដល់ក្មួយស្រីដែលកើតរមាស់ពេញខ្លួនត្រូវចេះសំអាតខ្លួនដោយសាប៉ូនិងត្រូវរកការងារធ្វើនៅតាមក្រុមហ៊ុនជាសវាងពីការដើររើសអេចចាយនិងបេះបន្លែលក់បន្តទៀត៕image image (3)