​ឯកឧត្ដម​ឧត្ដម​សេនី​យ៏​ត្រី​សោម​ស៊ុន​បានធ្វើ​ពិធី​ផ្ដល់ជំនួយ​ដល់​យោធិន​ដែល​ជួប​ការលំបាក​ចំណុះ​តំបន់​ប្រ​តិ្ត​ប​ត្ដិ​កា​រសិក​រង​កំពង់ធំ​ចំនួន​២៤​គ្រួសារ​

0

​កំពង់ធំ ៖ ដោយ​មានការ​អនុវត្ដ​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ការនែនាំ​រប​ស់ ឯកឧត្ដម មេបញ្ជាការ​យោធភូមិភាគ​ទី​៤​នោះ ។​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រ​ត្តិ​ប​ត្ត​ការ​សឹក​រង​កំពង់ធំ បានរៀបចំ​ពិធី ចែក​អំណោយ និង​សំណេះសំណាល ជាមួយ​នី​ង​ក្រុមគ្រួសារ​យោធិន​ដែល​ជួបនឹង​ការលំបាក​។​DSCN3633
ឯកឧត្ដម ឧត្ដម​សេនី​យ៏​ត្រី សោម ស៊ុន បាន​កោតសរសើរ ចំពោះ​គ្រួសារ​ទ័ព​ទាំងអស់​ថា ថ្វី​ត្បិត​ប្រពន្ធ​មិនបាន​បំពេញការងារ​ដូចជា​ស្វាមី​ជា​កងទ័ព តែ​ជា​អ្នក​ជួយ​លើ​កម្លាំងចិត្ដដ​ល់​ស្វាមី បង្ក​លក្ខ​ណះ​សព្វបែបយ៉ាង​ជួយ​មើលថែ សុខភាព​ស្វាមី ជូន​កូនៗ​ទៅ​សាលារៀន​និង​ផ្គត់ផ្គង់​ជី​ភាព​ក្រុមគ្រួសារ​ដែលជា​ការផ្ដល់​ភាពកក់ក្ដៅ​ដល់​ស្វាមី​ដែល​កំពុង​បំពេញភារកិច្ច​ហើយ​ក្រុមគ្រួសារ​កងទ័ព​ជួប​ការលំបាក​ទាំងនោះ​សុទ្ធសឹងតែ​ជា​អ្នក​មក​រួមរស់​ជាមួយ​ស្វាមី​ក្នុង​ទីតាំង​បន្ទាយ ហូបចុក​ជាមួយ​ស្វាមី​។​DSCN3630
​ឯកឧត្ដម សោម ស៊ុន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ឲ្យ​គ្រួសារ​យោធិន​ទាំ​អស់​ត្រូវ​ចេះ ច្នៃប្រឌិត​រិះរក​គ្រប់​វិធី​ក្នុង​ការដាំ​បន្លែបង្ការ​ដែលជា​លក្ខ​ណះ​ធម្មជាតិ ចិញ្ចឹមសត្វ និង​បង្កើត​មុខរបរ ដ​ម្បី​ជួយ​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរឡើង កុំ​ទុក​ឪ​កាស​ឲ្យ​ទំនេរ​ឥតប្រយោជន៍​។​DSCN3635
​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្ដម​ឧត្ដម​សេនី​យ៏​ត្រី សោម ស៊ុន បានផ្ដល់​អំណោយ ជូន​គ្រួសារ​ដែល​ជួប​នី​ង​ការលំបាក​ទាំង​ចំនួន​២៤ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ជំ​នួន​២៥​គីឡូក្រាម មី​យើង​មួយ​កេស និង​ថវិកា​ចំនួន​៦០០០០​មុ​ឺ​ន​រៀល ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ចំពោះមុខ​។DSCN3634 អំណោយ​ទាំងនេះ​តតួ​ល​បាន​ពីរ​ការជួយឧបត្ថម្ភ​ម​មកពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន ដែលជា​អគ្គស្នងកា​នគ​ល​បាល​ជាតិ ដែលជា​ថវិកា​ចំនួន​២​លាន​រៀល និង​ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ដ​កំពង់ធំ និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ដ ឧបត្ថម្ភ អង្ករ ចំនួន​៥០០​គីឡូក្រាម​។ ដោយ​ផន សុខ​ជាតិ​
DSCN3629 DSCN3627 DSCN3628