​សត្វ​ឱ​ម៉ា​ល់​២​សំបុក​នៅ​កន្លែង​ផ្សេងគ្នា​ទិច​បុរស​២​នាក់​របួសធ្ងន់​ចូលដេក​ពេទ្យ​ខេត្ត និង​ម្នាក់​ ​របួសស្រាល​ដោយសារ​ដុត​សំបុក​ចង់​ហូប​កូន​ឱ​ម៉ា​ល់​

0

​ខេត្តកំពង់ឆ្នាំង​៖ បុរស​៣​នាក់​ត្រូវបាន​សត្វ​ឱ​ម៉ា​ល់​២​សំបុក ទិច​នៅ​កន្លែង​២​ខុសគ្នា​នៅក្នុង​ល្ងាច តែមួយ ក្នុងនោះ​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ត្យ​ខេត្តកំពង់ឆ្នាំង និង​ម្នាក់ទៀត​បាន​រង របួសស្រាល​ព្យាបាល​នៅ​ពេទ្យ​ឯកជន​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅក្នុង​ស្រុក​រលាប្អៀរ ។តាម​សំដី​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅក្នុង​មន្ទី​ពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​ទី​១.​ឈ្មោះ ធុច ប៊ុន​ធុល អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​មុនពេល​កើតហេតុ​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ជនរងគ្រោះ​បាន​DSC09373កាន់​កាំបិត​បំណង​ទៅ​កាប់​ដើម​ឬ​ស្សី​ពីងពុង ដែល​ទេ​មក​ក្នុង​ដី​របស់គាត់ ប៉ុន្តែ​ពេលទៅដល់​បាន​ចាប់​អង្រួន​ដើម​ឬ​ស្សី​ពីងពុង មិនទាន់​ទាំង​បាន​កាប់​ផង​ត្រូវ​សត្វ​ឱ​ម៉ា​ល់​ចេញមក​ដេញ​ទិច​ជាច្រើន​មេ បណ្តាលអោយ​ដួលសន្លប់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់​ដើម្បី​ជួយសង្គ្រោះ ។​ពេល​ចូលដល់​ក្នុង​មន្ទីរពេទ្យ​ខេត្ត ជនរងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ព្រោះតែ​ត្រូវ​សត្វ​ឱ​ម៉ា​ល់​តិចជាង​១០​មេ និង​បាន​សន្លប់​២​ដង ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្ត ប​ញ្ជូ​ល​អុកស៊ីហ្សែន និង​ចាក់​ថ្នាំ​បន្សាបពិស​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។DSC09379
​ ​ដោយឡែក​ករណី​ទី​២ បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច នៅ​ចំណុច​ភូ​មិន​នាម​ទ ទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដោយ​បុរស​ម្នាក់ ឈ្មោះ មឿ​ន រស់ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត បាន​រងរបួស​ធ្ងន់​ដោយសារ​សត្វ​ឱ​ម៉ា​ល់​តិចជាង​១០​មេ​ដូចគ្នា បណ្តាលអោយ​សន្លប់ ហើយ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។​ករណីនេះ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានអោយដឹងថា​៖​មុនពេល​កើតហេតុ ជនរងគ្រោះ និង​បុរស​ម្នាក់ទៀត ឈ្មោះ ជ្រុ​ញ បាន​ទៅយក​ឱ​ម៉ា​ល់​ខាងលើនេះ នៅពេល​រៀបចំ​ដុត​ភ្លើង​គុប​មិនទាន់​ឆេះ​បាន​ស្រួល​ផង ក៏ត្រូវ​សត្វ​ឱ​ម៉ា​ល់​វាយប្រហារ​ដេញ​ទិច​ជាមុន បណ្តាលអោយ​បុរស​ឈ្មោះ មឿ​ន រស់ ត្រូវ​សត្វ​ឱ​ម៉ា​ល​តិចជាង​១០​មេ​រងរបួស​ធ្ងន់ ចំណែក​ឈ្មោះ ជ្រុ​ញ ឱ​ម៉ា​ល់​ទិ​តិច​មេ បាន​រងរបួស​ស្រាល​។DSC09370
​ ​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​បាន​រងរបួស​ធ្ងន់ នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះបន្ទាន់​របស់​ក្រុមគ្រូពេទ្យ​ខេត្ត ដែល​ក្រុមគ្រូពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​គេ​ទាំង​២​នាក់ មិនមាន​គ្រោះថ្នាក់​ធ្ងន់​ដល់​អាយុជីវិត​នោះទេ ព្រោះតែ​ពួកគេ​បាន​មកដល់​មន្ទីរពេទ្យ​ខេត្ត​ទាន់ពេលវេលា បើ​ហួសពេល​ក៏​ពី​បាក​ជួយសង្គ្រោះ​ដែរ​៕