លោក​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​រួមជាមួយ​ក្រុមការងារ​ចុះជួយ​បិទ​ទំនប់​ដែល​ជំ​នន​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ​ជាច្រើន​កន្លែង មិនអាច​ធ្វើដំណើរ​បាន​.

0

ឧ​ត្ត​រ​មានជ័យ​.​នៅវេលា​ម៉ោង​២​និង​២០​នាទី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ លោក​មេឃុំ​និង​លោក​ក្រុមប្រឹក្សាឃុំ​ហើយ​និង​ក្រុមការងារ​ឃុំ​អន្លង់វែង បាន​អ​ញ្ចើ​ញ​ចុះជួយ​បិទ​ទំនប់​ប្រវែង​៦០​ម៉ែត្រ ដែល​ជំនុន​ទឹកភ្លៀង​ធ្វើ​ឲ្យ​ដាច់​ផ្លូវ​ចូលក្នុង​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខាងលើ​ពិបាក​និង​ធ្វើដំណើរ​។​លោក​ជួន រតនា​វង្ស ក្រុមប្រឹក្សាឃុំ​អន្លង់វែង បានអោយដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ហោ ជិន វរ យុទ្ធ អភិបាលស្រុក​អន្លង់វែង បាន​ឲ្យ​លោក​ជួន រតនា វង្ស ដឹកនាំ​មេភូមិ​IMG_7412និង​ប្រជាពលរដ្ឋ​ជួយ​បិទ​ទំនប់​ពី​ភូមិ​រំចេក​ខាងលិច​ឆ្លង​មក​ភូមិ​រំចេក​ចាស់​នេះ ដោយបាន​ជួយ​ឧ​ប​ឋ​ម្ភ កា​រ៉ុង​ច្រក​ដី​ចំនួន​៥០០​និង​ថវិកា​ចំនួន​១៥០.០០០​រៀល​របស់​ក្រុមប្រឹក្សាឃុំ​ទៀតផង​។​លោក​ជួន រតនា​វង្ស​ក្រុមប្រឹក្សាឃុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ស្ថានភាព​ភូមិសាស្ត្រ​ភូមិ​រំចេក​មាន​ប្រជាពលរដ្ឋ​សរុប​IMG_7411ចំនួន​៦៥០​គ្រួសារ មាន​មនុស្ស​ចំនួន​២៣៤៨​នាក់​ស្រី​១៤១០​នាក់ ហើយ​ដោយឡែក​បងប្អូន​ដែល​រស់នៅ​រំចេក​ខាងលិច​អូរ​ដែល​ត្រូវ​ឆ្លងកាត់​ទំនប់​នោះ មាន​ចំនួន​២៣០​គ្រួសារ​កំពុង​ជួប​ការលំបាក​ពី​ការឆ្លង​ទំនប់​ដោយមាន​ទឹក​ហូរ​ខ្លាំង​៕