​អង្គការ​មី​ល​អាល់​បាន​ប្រារព្វ​ខួប​១០​ឆ្នាំ​ដែល​បានមក​ព្យាបាល​អ្នកជំងឺ​មាន​រោគ​បេះដូង​ក្នុងស្រុក​ខ្មែរ​បាន​ចំនួន​២៥០​នាក់​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ល្ងាច​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៥​នៅ​សាស​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​អង្គការ​មី​ល​អាល់​បានមក​ប្រារព្វ​ខួប​១០​ឆ្នាំ​ដែល​បានមក​ព្យាបាល​អ្នក​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​រោគ​បេះដូង​ក្នុងស្រុក​ខ្មែរ​បាន​ចំនួន​២៥០​នាក់​ដែល​គ្មាន​លទ្ធភាព​អាច​ទៅ​ព្យាបាល​រោគ​នៅតាម​មន្ទីរ​បាន​។​ពិធី​ប្រារព្វ​ខួប​១០​ឆ្នាំ​របស់​អង្គការ​មី​ល​អាល់​នេះ​មានការ​ចូលរួម​លោក គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អី​ុ​យុង​ជេ​ប្រធាន​គ្រប់គ្រង​សាកលវិទ្យាល័យ​ព្រះ​គុម្ពីរ​ក្រុង​សិរីសោភ័ណ អភិបាលរង​ខេត្ត មន្ត្រីរាជការ​និ​សិ​ត្ស​និង​ជនជាតិ​imageកូ​រេ​ជាច្រើន​នាក់​ទៀត​។​លោក​អី​ុ​យុង​ជេ​បាន​មានប្រសាសន៍ថា​អង្គការ​មី​ល​អាល់​របស់លោក​ចាប់ផ្តើម​មក​ព្យាបាល​រោគ​បេះដូង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នេះ​ចាប់ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៥​ដោយ​ឥតគិតថ្លៃ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជំងឺ​បេះដូង​ឲ្យ​រស់រានមានជីវិត​ថ្មី​ឡើងវិញ​។image (5)​លោក​បាន​បន្តទៀតថា​អង្គការ​មី​អាល់​ក្នុង​កំឡុង​១០​ឆ្នាំនេះ​បានផ្តល់​ការវះកាត់​ជំងឺ​បេះដូង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចំនួន​២៥០​នាក់​កុមារ​មនុស្ស​ចាស់​ដែល​ធ្លាប់​កើត​ជំងឺ​បេះដូង​ក្រោយពេល​បានមក​ព្យាបាល​របស់​អង្គការ​អាល់​នេះ​រួចមក​អាចជា​សះស្បើយ​ដូច​មនុស្ស​ធម្មតា​ឡើងវិញ ា​ន​។​image (4)ហើយ​អង្គកា របស់លោក​ក៏បានផ្តល់​ការពិនិត្យ​មើល​ជម្ងឺ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​និង​បាន​នាំ​កូន​ខ្មែរ​ដែលមាន​ជម្ងឺ​បេះដូង​ទៅ​ប្រទេស​កូ​រេ​ដើម្បី​ធ្វើការ​វះកាត់​ជាច្រើន​រយ​នាក់​ទៀតផង​។​លោក​គោ​ស៊ុំ​សារឿ​ត​បានធ្វើការ​ថ្លែង​អំណ​គុណ​ដល់​អង្គការ​មី​ល​អាល់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​អង្ការ​របស់​លោកមា​ន​ចិត្តសប្បុរស​ធ​ម៍​យកចិត្តទុកដាក់​ក្នុងការ​ចុះមក​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងចាស់ទាំងក្មេង​ដែល​កំពុងតែជួបប្រទះ​កើត​ជម្ងឺ​បេះដូង​ដែល​គ្មាន​លទ្ធភាព​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​បាន​ដោយ​ឥតគិតថ្លៃ​។​លោក​បាន​និយាយ​បញ្ជាក់ទៀតថា​ជម្ងឺ​បេះដូង​ជា​ជម្ងឺ​មួយ​កាច​សាហាវ​ខ្លាំង​ណាស់ដែរ​នៅក្នុង​ស្រុក​ខ្មែរ​ជន​ណា​បានកើត​ជម្ងឺ​បេះដូង​នេះហើយ​ពិបាក​ក្នុងការ​ព្យាបាល​ណាស់​ព្រោះ​ក្នុងការ​ព្យាបាល​នោះ​អស់​លុយកាក់​ច្រើនណាស់​ចំណាយ​ដល់​ទៅ​រាប់​មឺ​ុ​ន​ដុល្លា​ឯណោះ​ទើប​អាច​ព្យាបាល​បានជា​សះស្បើយ​បាន​៕