អ្នកលក់​នំ​តាម​រទេះ​ម៉ូតូ​ម្នាក់​សង្ស័យ​ផឹកស្រា​ស្រវឹង​ចុះ​ងូតទឹក​ក្នុង​ស្រះ​លង់​ស្លាប់​

0

​ខេត្ត​ព្រះសីហនុ​=​បរុស​ចំណាស់​ម្នាក់​បាន​ចុះ​ងូតទឹក​ហើយ​បាន​លង់ទឹក​ស្លាប់​កាលពី​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃទី​១២​សីហា​ស្ថិតនៅ​ចំនុច​ស្រះ​ទឹក​ក្នុងភូមិ​ត្រពាំង​មូល​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​សព​ត្រូវបាន​បងប្អូន​និង​ក្រុមគ្រួសារ​ចុះ​រាវ​រកឃើញ​នៅ​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល​នេះ​។​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយថា​ជនរងគ្រោះ​មានឈ្មោះ លឹម ទ្រី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ​មុខរបរ​លក់​នំ តាម​រទេះ​ម៉ូតូ ។​ជនរងគ្រោះ​បាន​ចុះ​ងូតទឹក​ក្នុង​ស្រះ​ម្នាក់ឯង​ហើយក៏​បាត់​ខ្លួន​អស់​រយ​:​ពេល​ជិត​៧​ម៉ោង​ទើប​គេ​រក​សព​ឃើញ​។​IMG_1981
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ដងខ្លួន​សព​និង​យោងតាម​សាក្សី​បំភ្លឺ់​ផង​នោះ​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​ការស្លាប់​នេះ​មិន​ជាប់​ពាក់ព័ន្ធ​និង​ករណី​មនុស្សឃាត​នោះទេ​។​សមត្ថកិច្ច​បាន​និយាយទៀតថា​បុរសរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ចុះទៅ​ងូតទឹក​ទើបបានជា​លង់​ស្លាប់​បែបនេះ​។​បច្ចុប្បន្ន​សព​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕​IMG_1980