ក្នុងវេទិកាសាធារៈប្រជាពលរដ្ឋឃុំចោងម៉ោងស្នើសុំជួសជុលទំនប់ប្រឡាយ៣កន្លែង សម្រាប់បានទឹកធ្វើស្រែក្នុងរដូវខ្វះទឹកភ្លៀង

0

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុង ឃុំចោងម៉ោង ស្រុកទឹកផុស បានសំដែងនៅក្តីកង្វល់ក្នុងខ្វះទឹកសម្រាប់បង្កបង្កើនផលជារៀងរាល់ឆ្នាំ នៅពេលគ្មានភ្លៀងធ្លាក់។ ក្តីកង្វល់ទាំងនេះត្រូវបានប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈមួយ ជាមួយក្រុមការងារថ្នាក់ជាតិ ដែលបានធ្វើឡើងនៅព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដឹកនាំដោយលោកជំទាវ មាស ម៉ូរិន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះ ស្រុកទឹកផុស លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋសរុបចំនួន២៨៦នាក់ ស្រី១០៦នាក់ ។S3240026
នៅក្នុងវិទិការនោះ ប្រជាពលរដ្ឋបានបន្តថា៖ដោយសារតែពួកគាត់ជួបកង្វះខាតទឹករាល់ឆ្នាំ ពួកគាត់សំណូមពរដល់គណៈអធិបតី៖ ទី១. សុំជួយជួសជុលទំនប់ច្រកលៀងស្ថិតក្នុងភូមិស្វាយចេក, ទី២.សំណូមពរសុំជួយធ្វើប្រឡាយទឹកពីសំរោង ទៅលើពារាំង, និងទី៣.សុំធ្វើទំនប់ទឹកប្រឡាយតានៅ សំដៅS3240021
ទៅពារាំង។ក្រៅពីសំណូមពូរទាំងនោះប្រជាពលរដ្ឋបានសំដែងនូវក្តីអំណរគុណ ដែលកន្លងមក អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលបានរក្សា សន្តិសុខ សុវត្ថិភាពនៅក្នុងភូមិឃុំរបស់ពួកគាត់បានល្អប្រសើរ ។S3240031
លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មានប្រសាសន៏ថា៖រាល់សំណូមពរមួយចំនួន កាលពីវេទិកាសាធារណៈមុនៗ ត្រូវបានដោះស្រាយជាបណ្តើរហើយ បើទោះខ្លះនៅសេសសល់មែន តែនៅតិចតួច ហើយពេលនេះកំពុងបន្តដោះស្រាយជាបន្តបន្ទាប់ សង្ឃឹមថាៈនិងដោះស្រាយចប់ក្នុងពេកខ្លីខាងមុខនេះ ។លោកជំទាវ បានសំណូមពរផងដែរសុំអោយអាណាព្យាបាលទាំងអស់ពេលដេកត្រូវដាក់មុងអោយកូន ទោះយប់ឬថ្ងៃ ជៀសវាងកើតជំងឺគ្រុនឈាម បើមានស្ថានភាពមិនស្រួលត្រូវបញ្ជូនកូនទៅមន្ទីពេទ្យអោយបានទាន់ពេលវេលា។S3240012
លោកជំទាវ មាស ម៉ូរិន មានប្រសាសន៍ថា៖ សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ ខាងលើនេះ ក្រុមការងារថ្នាក់ជាតិ  ថ្នាក់ខេត្ត និងអោយមន្ត្រីជំនាញធនធានទឹក បានសិក្សាស្រាវជ្រាវពីលទ្ធភាពដើម្បីដាក់ជូនថ្នាក់លើពិនិត្យនិងសំរេច។ចំពោះបញ្ហាផ្សេងៗទៀតបើកើតមាន សូមអោយបងប្អូនប្រជាពលរដ្ឋ ត្រូវសហការជាមួយសមត្ថកិច្ច រាយការណ៍ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាជាពិសេសសំណូមពរនៅថ្ងៃនេះលោកជំទាវ និងទទួលយកទាំងអស់ ដើម្បីធ្វើការសិក្សាជាមួយថ្នាក់ខេត្ត ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយ គឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើសម្តេច ហ៊ុន សែន នឹងកុំចាញ់ការញុះញង់របស់អ្នកដទៃអោយសោះដែលគេបានតែសន្យា ប៉ុន្តែមិនដែលឃើញធ្វើអ្វីអោយបានឃើញជាក់ស្តែងនោះឡើយ ។ ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួមបង្រួមជាតិ ខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ពន្ធ័ជាតិលើគ្រប់វិស័យបានរីកចំរើននៅពេលនេះ ។
នៅចុងក្រោយនៃពីធីនេះ ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ក៏មានចែកអត្តសញ្ញាណបណ្ឌ័ពល រដ្ឋខ្មែរ ចំនួន៣០០សន្លឹក ដល់ប្រជាពលរដ្ឋជាម្ចាស់អត្តសញ្ញាណបណ្ណ័ចំនួន៣០០នាក់ផងដែរ ៕