ដាក់​ធុងបាស​រាំលេង​ត្រូវ​ក្មេងស្ទាវ​រាំ​ជាន់ជើងគ្នា​វាយ​កាប់​ចាក់​គ្នា​ស្លាប់​មួយ​របួស​ពីរ​

0

. សៀមរាប​៖ ក្មេងស្ទាវ​រាំ​ជាន់ជើងគ្នា បង្កើត​សង្គ្រាម​កាប់​ចាក់ ក្នុង​ពិធី​រាំ​ធុងបាស់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​វេលា​ម៉ោង​១០​និង​២០​នាទី​យុប​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥ ដែលជា​ផ្ទះ​របស់លោក អួន ឈុន នឹង ផ្ទះ​ភិន​វុន​ត្រូវបាន​ក្មេងស្ទាវ​រាំ​ឌឺ​គ្នា​បង្កហេតុ​កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មួយ​នាក់​របួស​ពីរ​នាក់​។​IMGP1165 (1)
​ប្រជាពលរដ្ឋ​នៅ មកពី​ស្រែ​ស្ទូងស្រូវ​ដាក់​ធុងបាស​រាំលេង​កំ​សាន​នៅផ្ទះ​ឈ្មោះ វ នៅ
​លោក​អនុ​សេនី​យ៏​ឯក ហុក វ៉ាន់ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មានការ​រាំ​រ៉េ​ក កំសាន្ត​ក្រោយពី​សម្រាក់​ពី​ការងារ​ស្ទូងស្រូវ ក៏​នាំគ្នា​ជួល​ធុងបាស ដោយមាន​ប្រជាពលរដ្ឋ​មក​កំសាន្ត​ជាច្រើន ហើយ​ការ​រាំ​រ៉េ​ក នេះ​ជា​ទំលាប់​របស់​ពួកគាត់​ពុំ ដែល​សុំច្បាប់​ពី​អាជ្ញាធ​ឬ​សមត្ថកិច្ច ម្តងណា​ឡើយ​សូម្បីតែ​លោក​មេភូមិ​ក៏​ពួកគាត់​មិនដែល​ជុំរាប​ប្រាប់​ផង ទាល់​តែមាន​បញ្ហា​ទើប​រាយ​ការ​ណ៏​ឲ្យ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ទៅ​ជួយ​ដោះស្រាយ​។ IMGP1158IMGP1157
​លោក ឥន អឿន ជា​មេភូមិ​បាន​ឲ្យ​អ្នក​ពត៌មាន​យើង​ដឹងថា ការដាក់​ធុងបាស​រាំ​ក្នុង​យុប​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥​នេះ ចាប់ផ្តើម​តាំងពី​ម៉ោង​៧​ក្បាលល្ងាច​តែ​ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នា​ក់មក​ជុំរាប​ប្រាប់​លោក​ឡើយ រហូតដល់​ម៉ោង​១០​នឹង​២០​នាទី​ស្រាប់​តែមាន​ហេតុ​ការកើតឡើង​ទើប​មាន​ប្រជាពលរដ្ឋរ​ត់ទៅ​ហៅ​លោក​ឲ្យ​មកជួយ ពេល​លោក​ទៅដល់​ឃើញ​មាន​ជនរងគ្រោះ​នៅនឹងកន្លែង​កើតហេតុ​បីនាក់ ។ ១.​ឈ្មោះ​ណូយ ប៊ា​រ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ត្រូវ​ជនសង្ស័យ​ចាក់​ចំ​៤​កាំបិត​,​ក្បាល​១​កាំបិត​,​ក្រោម​ដោះ​២​កាំបិត​,​និង​ក្បាលពោះ​១​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​
.២.​ឈ្មោះ​កេះ គីន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​២​កាំបិត ក្បាល​១​កាំបិត​, កញ្ចឹងករ​ខាងឆ្វេង​១​កាំបិត​របួសធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរ​ពេ​ត្យ​ខេត្តសៀមរាប​។​៣.​ឈ្មោះ​ពាន ប៉ូ​យ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ដៃ​ចំនួន​១​កាំបិត​របួសស្រាល​សំរាក​ព្យាបាល​នៅផ្ទះ​។​
​រីឯ​ជនសង្ស័យ​ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​រត់គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ហើយ​បាន​បន្សល់ទុក​ម៉ូតូ​ចំនួន​៣​គ្រឿង​,​ដាវ​៤,​ទូរស័ព្ទដៃ​១​គ្រឿង​សមត្ថកិច្ច​នាំយកមករ​ក្សា​ទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ​។ ចំណែក​សាកសព​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កុស​ល្យ​វិច័យ​រួច ប្រគល់ជូន​ក្រុមគ្រួសារ​ឲ្យ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជនសង្ស័យ​លោក​អនុ​សេនី​យ៏​ហុក វ៉ាន់ ត្រូវបាន ស្រាវជ្រាវ​រក​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ដោយ ប៊ុន រដ្ឋា