​លោក​វី​រះ​សេនីយ៍​ត្រី​សេង ប៊ុន​តេង អាង​ខ្លូន​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​មិនចាំបាច់​សុំ​អ្នកណា​

0

​កំពង់ធំ​៖ ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​នៅក្នុង​ស្រុក​ស្ទោង​ដែល​បណ្ដោយអោយ​បុគល​ម្នាក់ ដែលមាន​ឈ្មោះថា សេង ប៊ុន​តេង​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ មាន​ឋាន​ជា​វី​រះ​សេនីយ៍​ត្រី​ក្នុង​ខេត្ដ​កំពង់ធំ បាន​យក​អា​បុល​ឈូស​ដី​មួយគ្រឿង និង​អា​ត្រាក់​តឿរ ២​គ្រឿង ដើម្បី​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុះ អូ​ធំ ហៅ អូ​ភ្ងាស់ ភូមិ​ទំ​ពិ​ជ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ដែលមាន​ផ្ទៃដី​ចំនួន​១៥​ហិច​តា ប៉ុន្ដែ​លោក​តេង​មិនបាន​ឈូស​ចំនួន​១៥​ហិច​តា​ទេ គឺ​លោក​សេង ប៊ុន​តេង​ឈូស​លើស​ទាំង​ដីព្រៃ និង​ដី​ចំណី​អូរ​ទៀតផង​។​09_08_09_27_43.mpeg_snapshot_02.05_[2015.09.18_11.54.08]
ជាក់ស្ដែង​កាលពី​ថ្ងៃទី ៨ ខែ​សហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​២០​គ្រួ​សារបាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព​ត័​មាន​ថា​ពូក​គាត់​បាន​ប្រាប់​ទៅ​លោក​មេឃុំ​ដែរ តែ​លោក​មេឃុំ​បាន​ប្រាប់ថា អោយ​ពូក​គាត់​អញ្ជើញ​ទៅប្រាប់​លោក សេង​ប៊ុន​តេង ដោយ​ខ្លូន​ឯង​ទៅ គាត់​មិន​ហាន​ប្រាប់​ទេ​ព្រោះ​គេ​ជា​អ្នកមានអំណាច​។​09_08_09_27_43.mpeg_snapshot_00.43_[2015.09.18_11.53.43]
​តាម​សំដី​តំណាង​ប្រជាពលរដ្ឋ លោក ស៊ុន ឌ​ត គឺជា​អនុ​ភូមិ​បាន ប្រាប់​អ្នក​សារ​ព​ត័​មាន​យើង​ថា​បើសិនជា​គ្មាន​ព្រៃឈើ​នៅតាម​មាត់​អូន​ទេនោះ​ច្រាំង​អូ​នេះ​និង​បាក់​ជា​បណ្ដើៗ​ដូច្នេះ​ពូក​គាត់​មានការ​ព្រួយ​បារ​មណ៍​យ៉ាងខ្លាំង​ពេល​រដូវវស្សា​ចូលមក​ដល់​ទឹក​ហូរ​ខ្លាំង​និង​បាក់​ច្រាំង​មិន​ខាន ខ្ញុំបាទ​ជា​តំណាង​ភូមិ ក៏ដូចជា​តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទំ​ពិ​ជ​ទាំង​មួល សុំ​សំណូមពរ ទៅដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​និង​គោរព​ជួន​ទៅដល់​លោក​អភិបាលខេត្ដ​កំពង់ធំ​ជួយ​អន្តរាគ​ម៍​ដល់​ពួកយើងខ្ញុំ​ផង​។​09_08_09_27_43.mpeg_snapshot_04.08_[2015.09.18_11.54.30]
​ក្នុងនោះដែរ​មហាជន​បាន​រឹះ​គន់​លោក សេង​ប៊ុន​តេង មាន​ឋា​នះ ជា​វី​រះ​សេនីយ៍​ត្រី​ក្នុង​ជួរ​កងរាជអាវុធហត្ថ​ខេត្ត​កំពង​ធំ អាង​អំណាច ឈូសឆាយ​ដីព្រៃ​គ្មាន​ច្បាប់​ឈូស​លើស​ទ​ទ្រាន់​យក​ដី​ចំណី​អូរ​មក​ធ្វើជា​កម្ម​សិទ្ធ គ្មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធ័​រ​ភូមិ​ឃុំ អោយបាន​ដឹង​ធ្វើ​អ្វី​តាមតែ​ចិត្ត​និង​អំណាច​របស់ខ្លួន​ធ្វើបែបនេះ​ហាក់ដូចជា​មើលងាយ​ដល់​អ្នក​ដែលជា​ម្ចាស់​ទឹកដី ក្នុងករណីនេះ​មហាជន​សំណូមពរ​អោយ​អភិបាលខេត្ត​និង​ក្រុម​ព្រឹក្សា​ខេត្ត​ជួយ​ដោះស្រាយ​ប្រជា​ពល​រដ្ន​ផង​បើ​ចង់បាន​សន្លឹកឆ្នោត​៕ដោយផន សុខជាតិ09_08_09_27_43.mpeg_snapshot_00.03_[2015.09.18_11.53.28] 09_08_09_27_43.mpeg_snapshot_00.57_[2015.09.18_11.53.56]09_08_09_27_43.mpeg_snapshot_00.32_[2015.09.18_11.54.45]