​ ​ ​ ​ ​ម៉ូតូ ២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឲ្យ​ជនរងគ្រោះ​សន្លប់​ស្តូក

0

​កំពង់ធំៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ បណ្តាលមកពី ម៉ូតូ​២​គ្រឿង បាន បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​សន្លប់​ស្តូក ដោយសារតែ​បើកបរ​មិន​គោរ​ច្បាប់​ចរាចរណ៍ ស្ថិតនៅ​ចំនុច​ភូមិ ព្រៃ​ព្រាល ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​ម៉ោង​៩.៤០​នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥​។​
​មុនពេល​កើតហេតុ ត្រូវបាន​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​អះអាងថា មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1J- 0500 បើកបរ​ដោយ​ឈ្មោះ លីម ឡូត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង របួសស្រាល បាន​បើ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​លិចទៅ​កើត បាន​បុក​គ្នា​ជាមួយ ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១០០ ផលិត​នៅ​ឆ្នាំ​១៩៩៨ ពាក់​ស្លាក​លេខ ភព ០០០១ បើកបរ​ដោយ​ឈ្មោះ សាយ រឿន ភេទ ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រងរបួស​ធ្ងន់ ។​
​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​ក្លី​នឹក​ឯកជន​ក្នុង​ខេត្តកំពង់ធំ ចំណែក​វត្ថុតាង មាន​ម៉ូតូ ទាំង​២​គ្រឿង​ត្រូវបាន​នាំយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ស្វាយ ដើម្បី​រងចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ ដោយ​សន្តិវិធី ។​
​ដោយ ប៊ុន រដ្ឋា 1439995073608 1439995058041 1439995049884