​ស្ត្រី​ម្នាក់​ឈប់​រថយន្ត​ភ្លេច​ចាក់​ចោរ​ទ្វារ​ចូល​ទិញ​ថ្នាំពេទ្យ​ក្នុង​ឱសថ​ស្តា​ន​ត្រូវ​ចោរ​ ​ចូល​លួច​យក​កាបូប​ក្នុង​រថយន្ត​បាត់​លុយ​ជាង​២​ពាន់​ដុល្លា​

0

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​អ្នកទីក្រុង​ភ្នំពេញ​ម្នាក់​ត្រូវ​ចោរលួច​កាបូប​ក្នុង​រថយន្ត​បាត់​លុយ​ជាង​២
​ពាន់​ដុល្លា ខណៈពេល​គាត់​ឈប់​រថយន្ត​ភ្លេច​ចាក់​ចោត​ទ្វារ​រថយន្ត​ចូល​ទិញ​ថ្នាំពេទ្យ​ក្នុង​ឱសថ​ស្តា​ន​ឈ្មោះ​សង្គ្រោះ ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​១២​និង​១៥ រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥​។​
​ ​ស្ត្រី​រងគ្រោះ​ឈ្មោះ ផេង សេង​ពៅ អាយុ​៤១​ឆ្នាំ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​
​យើង​និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​ថា​៖ គាត់​នៅរស់​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ម៉ោង​១២​និង​១៥​នាទី ថ្ងៃត្រង់​ទី​២០ ខែសីហា ឆ្នាំ​២០១៥ គាត់​បាន​បើករថយន្ត​ម៉ា​កនី​IMG_8071
​សាន់​ណា​វ៉ា​រា ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W – 6903 មក​ឈប់​មុខ​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​ឈ្មោះ អ៊ួ​ង ប៊ុនឡុង ហើយ​ចុះ​ដើរចូល​ទិញ​ថ្នាំពេទ្យ ក្នុង​ឱ​ស​រថ​ស្ថាន​ឈ្មោះ​សង្គ្រោះ ដោយ​ភ្លេច​ចាក់សោរ​ទ្វារ​រថយន្ត​។​ពេល​ទិញ​ថ្នាំពេទ្យ​រួច​ត្រឡប់មក​រថយន្ត​វិញ ក៏​បាត់​កាបូបដៃ​មួយ ដែល​ក្នុងនោះ​មាន​លុយ​ប្រមាណ​ជាង​២​ពាន់​ដុល្លា​។​រូបព្រួញគឺជាស្ត្រី រងគ្រោះ ផេង សេងពៅ
​ ​រូបនាង​បានបញ្ជាក់​អោយដឹងទៀតថា​៖​ភិនភាគ​ចោរ​ដែល​បាន​លួច​យក​កាបូប​ក្នុង​រថយន្ត​នោះ​អ្នកលក់​ទូរស័ព្ទ​ហាង​ឈ្មោះ អ៊ួ​ង ប៊ុនឡុង បាន​និយាយ​អោយ​នាង​ដឹងថា ចោរ​រូបនោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់មួក​សុ​វត្តិភាព​ពណ៌​ខ្មៅ ពាក់អាវ​ពណ៌​សាច់ ស្លៀក​
​ខោ​វែង​ពណ៌​ខ្មៅ ក្រោយពេល​លួច​កាបូប​បាន​ជិះ​ម៉ូតូ​ទិសដៅ​មក​ផ្សារលើ ហើយ​នាង​ក៏បាន​បើករថយន្ត​តាម​មកដល់ មុខ​ធនាគារ​ខេត្ត​សង្កាត់​ប្អេ​រ​ក៏បាន​រាយការណ៍​អោយ​នគរ​
​បាល​ប៉ុស្តិ​ដែល​ប្រចាំការ​នៅ​ទីនោះ​។​
​ ​នៅពេល​ទទួលបាន​ព័ត៌មាន​នេះ​សមត្ថកិច្ច បាន​រាយការណ៍​ជូន​លោក​អធិការ​នគរ​
​បាល​ក្រុង​កំពង់ឆ្នាំង និង​បាន​បញ្ជារ​អោយកម្លាំង​សមត្ថកិច្ច​គ្រប់​ប៉ុស្តិ​ក្នុង​ក្រុង​ចេញ​ពួនស្ទាក់​ប្រមាញ​ជនល្មើស តាមផ្លូវ​ល្បៀ​ង​សំខាន់ៗ ប៉ុន្តែ​ជាង​មួយ​ម៉ោង​កន្លងមក​សមត្ថកិច្ច​រកមុខ​
​សញ្ញា​ជនល្មើស​មិនឃើញ​ឡើយ​។​IMG_8064
​ ​ករណីនេះ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​មើល​កា​ម៉ា​រា​សុ​វត្តិភាព​របស់​ឱសថស្ថាន យី​
​ហោ​សង្គ្រោះ ដែលជា​លទ្ធផល​មិនបាន​ឃើញ​ភិនភាគ​ចោរ​រូបនោះ​ច្បាស់​នោះទេ ព្រោះ​
​តែ​រថយន្ត​ដាក់​នៅ​ឆ្ងាយ ហើយ​ចោរ​ក៏បាន​ពាក់មួក​ឃ្លប់​សុ​វត្តិភាព​ជិត​មុខមាត់​ទៀត​។​បញ្ហា​
​នោះ កាលពី​៤​ខែ​មុន​ក៏​ធ្លាប់មាន​ចោរលួច​កាបូប​លុយ​ក្នុង​រថយន្ត ដែល​ភ្លេច​ឡុ​ក​សោរ​ដូច​
​ករណី​ខាងលើ​នេះដែរ​។​ហេតុនេះ​ស្នើសុំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ប្រុង​ប្រ​យ​ត្ន័​អោយ​បា​
​ន​ខ្ពស់ ព្រោះ​ពួកចោរ​លួច​លុយកាក់​ក្នុង​រថយន្ត មក​ធ្វើ​សកម្មភាព​ដល់​ខេត្តកំពង់ឆ្នាំង​ហើ​
​យ ដែល​ពួកវា​តាមឃ្លាំមើល​យើង​ពេល​ធ្វេសប្រហែស​វា​និង​លួច​យើង​ភ្លាម​៕

​ ​