​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់​នៅ​ខេត្តតាកែវ​

0

 

​ខេត្តតាកែវ ៖ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក ច័ន្ទ​កុសល ស្នងការរង​ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ចុះ​ត្រួតពិនិត្យ​វត្តមាន ជនជាតិ​វៀតណាម ដែល​ស្នាក់នៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ បន្ទាប់ពី​កម្លាំង​របស់លោក​ធ្វើការ​សាក់សួរ និង រក​លិខិតស្នាម​ដែល​មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​មិនមាន ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​នោះបាន​ចំនួន ១១​នាក់ (​ប្រុស​) មក​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ និង​បម្រើ​ការងារ​មិន​ស្របច្បាប់​។​10984460_1613993375540479_7402296398701402602_n
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក ច័ន្ទ​កុសល ស្នងការរង បាន​បន្ត​ឲ្យ​ដឹង​ទៀតថា កម្មករសំណង់​ជនជាតិ​វៀតណាម​ចំនួន ៤​នាក់​ក្នុងចំណោម​កម្មករ ១១​នាក់ បាន​ឆ្លងដែន​ខុសច្បាប់​ចូលមក​ធ្វើ​ការងារ​នៅក្នុង​ខេត្តតាកែវ ហើយ ៧​នាក់​ផ្សេងទៀត​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ចំណែកឯ​ជនជាតិ​វៀតណាម​ឆ្លងដែន​ខុសច្បាប់​ទាំង ៤​នាក់​នោះ ទី​១.​ឈ្មោះ ង្វៀង តាន​ឡឹង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ,​ទី​២.​ឈ្មោះ ង្វៀង មិន​ថុង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ,​ទី​៣.​ឈ្មោះ ង្វៀង មិន​ក្វាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង​ទី​៤.​ឈ្មោះ ង្វៀង វ៉ាន់​មើ​ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ អ្នក​ទាំង​៤ ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​។​
​ប្រភព​បាន បន្តថា ជនជាតិ​វៀតណាម​ទាំង ៤​នាក់​ខាងលើ ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើ​ការមិន​ស្របច្បាប់ ត្រូវបាន​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​ធ្វើការ​ស្នើសុំ​បញ្ជូនទៅ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​មាន​វិធាន​ការបន្ត រីឯ​ជនជាតិ​វៀតណាម ៧​នាក់​ទៀត កម្លាំង​ជំនាញ​បាន​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ដោយ​បង្គាប់​អោយធ្វើ​ទិដ្ឋាការ​ចេញចូល​អោយបាន​ត្រឹមត្រូវ​ដើម្បី​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ស្របច្បាប់​។​