អ្នកបើករថយន្ត​ស្ទើរភ្លើង​បើករថយន្ត​បុក​រះ​ផ្ទួនៗ​លើ​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​

0

​​ខេត្តបន្ទាយមានជ័យ​៖នេះ​បាន​ចំ​ជា​សំណាង​១០០​គ្រោះថ្នាក់​ដែល​គ្មាន​មនុស្ស​ស្លាប់​និង​រងរបួស​នៅក្នុង​ទីប្រជុំជន​ដោយសារតែ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បើករថយន្ត​ស្លន់​ជាន់​ហ្គា​ស្មានថា​ហ្វ្រាំង​បណ្តាល​ឲ្យ​បុក​រះ​ផ្ទួនៗ​លើ​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​ខូចខាត​យ៉ាងដំណំ​។​ស្ត្រី​បើករថយន្ត​បុក​រះ​លើ​រថយន្ត​និង​ម៉ូតូ​នោះ​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងលិច​ផ្សារ​ចំការ​គ ហៅ​ផ្សារ​ថ្មី​ក្នុងភូមិ​ផ្សារ​ថ្មី​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍​ត្រី​សី​ុ​វ​សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ស្ត្រី​បើករថយន្ត​បុក​រះ​នោះ​មានឈ្មោះ​ចាន់ណា អាយុ​ជាង​៦០​ឆ្នាំ​មុខរបរ​លក់​ថ្នាំពេទ្យ​នៅ​ផ្សារ​ថ្មី​។​លោក​ជាតិ​បាន​បន្តទៀតថា​មុនពេល​កើតហេតុ​ស្ត្រី​ឈ្មោះ​ចាន់ណា​នោះបាន​បើករថយន្ត​របស់ខ្លួន​ម៉ាក​បា​ឡែ​ន ព៌​ណស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AA image១៧១០​បាន​បើក​ចេញពី​តូប​របស់ខ្លួន​ពី​កើតមក​លិច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​បើក​ទៅ​វ៉ា​ក់​និង​រថយន្ត​មួយ​ដែល​បើក​ពី​ត្បូង​មក​ជើង​ក៏​ធ្វើ ការចាប់​ហ្វ្រាំង​ស្រាប់តែ​ជាន់​ចំ​ហ្គា​ក៍​ស្ទុះ​ទៅបុក​ទ្វារ​រថយន្ត​ហើយ​ស្ទុះ​ទៅបុក​និង​រថយន្ត​កាមរី​៩៣​ព៌​ណ​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២F៤១៣៧​ពេញទំហឹង​បណ្តាល​ឲ្យ​ខាងក្រោយ​ស្តាំ​កំបិត​ខ្ទេច​រួច​រថយន្ត​នោះ​បន្ត​ទៅបុក​ម៉ូតូ​សង់​សេរី​ឆ្នាំ​២០១២​ពីរ​គ្រឿង​បន្តទៀត​ក៏​បណ្តាល​ឲ្យ​ខូច​យ៉ាងដំណំ​ដែរ​ទើប​ទៅមុខ​លែងរួច​។​លោក​ជាតិ​បាន​បន្តទៀតថា​តែ​ក្នុង​ការបុក​រះ​នោះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និងរ​បួ​យ​នោះឡើយ​រួច​ចំ​កន្លែង​គេ​ចាប់​ម៉ូយ​ដាក់​រថយន្ត​មាន​មនុស្ស​កកកុញ​ទៀតផង​នេះ​បាន​ចំ​ជា​សំណាង​១០០​image (4) image (3) image (2)គ្រោះថ្នាក់​មែន​។​លោក​ជាតិ​បានបញ្ជាក់​ទៀតថា​ក្រោយ​កើតហេតុ​រួច​ស្ត្រី​ជនបង្ក​បាន​ឲ្យ​ម្ចាស់​រថយន្ត​និង​ម៉ូតូ​ទាំង​៤​គ្រឿង​នោះ​ទៅ​សំរួល​ឲ្យ​ជាង​មក​ធ្វើ​ដើម្បី​បញ្ជ​ប់​រឿង​តែម្តង​៕​