​ការប្រកួត​បាល់ទាត់​កីឡា​មហាជន​វគ្គ​ផ្តាច់​ព្រ័​ត្តល​ទ្ទ​ផល ក្រុម​ដំរី​ស FC​លេខ​១ ​ក្រុម Pitou FC​លេខ​២ និង​ក្រុម​កំពង់ត្រឡាច​លេខ​៣

0

​ខេត្តកំពង់ឆ្នាំង​៖​ការប្រកួត​កីឡា​មហាជន​ផ្តាច់​ព្រ័​ត្ត នៅ​ថ្ងៃទី​២១ ខែ សីហា ឆ្នាំ​២០១៥ នៅ​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា ជ្រើសរើស​ជើងឯក​ប្រចាំខេត្ត​កំពង់ឆ្នាំង បានដាក់​អោយ​ក្រុម​កីឡាករ​៤​ក្រុម ប្រកួត​ផ្តាច់​ព្រ័​ត្ត យក​លេខ​១ លេខ​២ លេខ​៣ និង​លេខ​៤ ដោ យ​ពេលព្រឹក​១​ប្រកួត និង​ពេល​រសៀល​១​ប្រកួត​។
​ ​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​កីឡា​មហាជន បា​និយាយ​អោយដឹងថា​៖ ក្រោយពី​ការ​​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៤​ថ្ងៃ គឺ​ថ្ងៃទី​១៧-១៨-១៩ និង​ថ្ងៃទី​២០ ខែសីហា កន្លងទៅនេះ ក្រុមកីឡា​ចំនួន​៤​ក្រុម​ដែល​ប្រកួត​ចាញ់​ត្រូវបាន​ជម្រុះ​ចេញ នៅសល់​ចំនួន​៤​ក្រុម ដែល​ត្រូវ​ដាក់អោយ​ប្រកួត​នៅ​ថ្ងៃទី​២១ ខែ សីហា​នេះ ក្នុងនោះ​ព្រឹក​១​ប្រកួត​និង​រសៀល​១​ប្រកួត ។
​កីឡា​ប្រកួត​ពេលព្រឹក គឺ​ក្រុមកីឡា​កំពង់ត្រឡាច ប្រកួត​ជាមួយ​ក្រុម រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស ជា​IMG_9436លទ្ធផល កំពង់ត្រឡាច​បានឈ្នះ ក្រុម​រា​ហ៊ូ​ចាប់​ច​ន្ទ័​ទឹកផុស ៨-៧ ។​សូមបញ្ជាក់ថាៈ គូ​នេះ​ចប់​ការប្រកួត​ស្មើគ្នា ត្រូវ​អាជ្ញាកណ្តាល​អោយ​ទាត់​ប៉េ​ណា​ល់​ទី​ទើប​ទទួល​ល​ទ្ឋ​ផល ៨​ទល់​និង​៨​។ ចំណែក​នៅពេល​រសៀល ការប្រកួត​រវាង​ក្រុម​កីឡាករ ដំរី​ស FC ជាមួយ​ក្រុម​Ptou FC ជាល​ទ្ឋ​ផល ក្រុម​កីឡាករ ដំរី​ស FC បានឈ្នះ​ក្រុម​Ptou FC ៣-១ ។​​សម្រាប់​ការប្រកួត​យក​លេខ​១​និង​លេខ​២ នៅ​រសៀល​ថ្ងៃទី​២១​ខែ សីហា ឆ្នាំ​២០១៥​នេះ​ល​ទ្ឋ​ផល​​ការប្រកួត​ក្នុង​តង់​ទី​១ ក្រុម​ដំរី​ស FC ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​របស់ខ្លួន​បាន​២​គ្រាប់ ដោយ​កីឡាករ​ពាក់អាវ​លេខ​៧ ឈ្មោះ ង៉ុ​យ ករុណា ចំណែក​ក្រុម Ptou FC រកបាន​១​គ្រាប់​វិញ​ដែរ ដែល​ទា​ត់ប​ញ្ជូ​ល​ទី​ដោយ​
​កីឡាករ​ពាក់អាវ​លេខ ១៨ ឈ្មោះ វ៉​យ សុ​ធន់ ។ ចូលដល់​តង់​ទី​២ ប្រកួត​បាន​៦១​នាទី ក្រុម​ដំរី​ស FC រក​​បាន​១​គ្រាប់​ទៀត​ដែល​ទា​ត់ប​ញ្ជូ​ល​ទៅដោយ​កីឡាករ​ពាក់អាវ​លេខ ១៦ ឈ្មោះ ស៊ន ពិសី ធ្វើអោយ លទ្ធ​ផល​ចប់​ការប្រកួត ក្រុម​ដំរី​ស FC ឈ្នះ​ក្រុម Ptou FC ៣-១ ។​IMG_9458
​ ​លទ្ធផល​នៃ​ការប្រកួត​បាលទាត់​កីឡា​មហាជន​ជ្រើសរើស​ជើងឯក ឆ្នាំ​២០១៤-១៥ គណៈកម្មការ​ប្រកួត​បា​ន​ប្រកាស​ដោយ ក្រុម​កីឡាករ ដំរី​ស FC ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្រុម​Ptou FC លេខ​២ ក្រុម​កំពង់ត្រឡាច លេខ​៣ និង​ក្រុម រា​ហ៊ូ​ចាប់​ច​ន្ទ័​ទឹកផុស​លេខ​៤ ៕
​ ​