រថយន្ត​យី​ឌុប​៥​ផ្លូវ​ដឹក​ជំនៀរ​ឈើបង្កប់ឈើប្រណិតពីក្រោម ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​ស្ទោង បង្ក្រាប​

0

 

កំពង់ធំ. ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ ត្រូវបានធ្វើ​សកម្មភាព​ដឹក​ដោយ​រលូន​ដោយបាន​សារ ដឹក​បង្កប់​ឈើក្ដាប្រភេទលេខ២ តាមរយះ​រថយន្ត​ដឹក​ជំនៀរ​ឈើ​ចេញពី​ក្រុមហ៊ុន អា​ជ្រៀក​ផ្សេង ដែល​ត្រូវបាន​គេ​ដឹង ថា​បណ្តាលមកពី​មេព្រៃ​ខេត្តព្រះវិហារ មានការ​ឃុបឃិត ទើប​ធ្វើ​ឲ្យ​កា​ដឹកជញ្ជូន​ឈើ​អាច​ធ្លា​យមក ខេត្តកំពង់ធំ​បាន​។​ជាក់ស្តែង​នោ​យប់​ថ្ងៃទី ២៧​ខែសីហា​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ១០,២០​នាទី កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ការឃាត់​រថយន្ត មួយគ្រឿង​ប្រភេទ​យី​ឌុប​មួយគ្រឿង ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌ ស ទ្រុង​ពណ៌​ខៀវ អត់​ស្លាក​លេខ ស្ថិត​នៅមុខ​ផ្នែក​រដ្ឋបាល​IMG_0011ព្រៃឈើ​ស្ទោង​. ភូមិ​ថ្ម​ល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ការសង្ស័យថា រថយន្ត​ខាងលើ​បាន​បង្កប់​ឈើក្ដាប្រភេទលេខ២​នៅ​. ខាងក្នុង​រថយន្ត ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ ឃើញថា​នោ​ក្នុង​រថយន្ត​ពិតជា​បាន​បង្កប់ ឈើ​ពិតមែន ទើប​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឆ្នាំ​ដដែល​។​IMG_0009
​តាម​ការបញ្ជាក់​នូវឯ​ក​សារ​ផ្សេងៗ គឺ​រថយន្ត​នេះ​មាន​ស្លាក​លេខ ភ្នំពេញ 3D-4494 តែ​ដោយ សារ​តែមាន​ការ​លបលួច​ដឹក​បទល្មើស ទើបបាន​ដោះ​ស្លាក​លេខ​ចេញ ចំណែក​លិខិត​នេះ​ពុំមាន ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះឡើយ ចេញ​ដោយ​ក្រុមហ៊ុន​ភីភី​ភី​ធី អេ​ហ្គ្រី​ខ​ល​ឈ័ ស្ថិតនៅ​ក្នុងភូមិ​រុងរឿង​៣ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅក្នុង​លិខិត​បាន​បញ្ជាក់ថា ក្រៅពី​បរិមាណ​ជំនៀរ​ឈើ​ខាងលើ​រថយន្ត មាន​ផ្ទុក​ផល អនុផល​ព្រៃឈើ​អ្វី​IMG_0007ផ្សេង​ហើយ បើ​មាន​ក្រៅពី​ជំនៀរ​ឈើ គឺ​ម្ចាស់​រថយន្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ចេញ​ដោយ​លោក ពេជ្រ ច័ន្ទ​ឌី ដែល​ម្ចាស់​រថយន្ត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឈៀង ម៉ៅ​. និង​ជា​ជើង​ខ្លាំង​ខាង​ដឹក បទល្មើស​ឈើ​ដោយ​គ្មាន​ច្បាប់​ក្នុង​ខេត្តព្រះវិហារ ឥលូវ​លូក​មក​ខេត្តកំពង់ធំ​ត្រូវបាន​ជាប់អន្ទាក់​។​IMG_0004

​តាម​ប្រភពព័ត៌មាន​ច្បាស់ការ បាន​បញ្ជាក់ថា លោក ឈៀង ម៉ៅ ជា​ឈ្មួញ​ឈើ​កំពូល​ល្បិច អាងខ្នង​លោក​ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​មួយរូប ធ្លាប់បាន​ប្រើល្បិច​បាន​ប្រើល្បិច​ដ៏​ថោកទាប​. ក្នុង​ការជួល​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​រត់ការ​ដឹកឈើ​ធ្នង់ ចេញពី​ខេត្តព្រះវិហារ ទៅ​ស្ទឹងត្រែង លុះ​អ្នក​សារព័ត៌​សុំ​ការឧបត្ថម្ភ​ថ្លៃ​សាំង ក្រោយពី​ការងារ​បានសម្រេច បែរជា​លោក ឈៀង ម៉ៅ​បាន​ប្រើល្បិច​ប្តឹង​ថា អ្នកសារព័ត៌មាន​២​រូបនោះ បាន​ជំរិត​តារ​លុយ ហើយ​ចាប់​ដាក់គុក​៣​ខែ និង​ម្នាក់ទៀត ជាង​៤​ខែ ដោយមាន​ការចាប់​ដោយ​គ្មាន​ដីការ​ផ្អើល​ពេញ​ខេត្តព្រះវិហារ​កន្លងមក​។​IMG_0005
​ដូច្នេះ​ក្រុម​អ្នកសារព័ត៌មាន ក៏ដូចជា​មហាជន​ទូទៅ បាន​សំណូមពរ​ឲ្យ សមត្ថកិច្ច​ជំនាញ​អនុវត្ត តាម​តួនាទី ចាប់​វត្ថុតាង​ដែលមាន​ធ្វើតាម​ផ្លូវច្បាប់​កុំ​ឲ្យ​មានការ​លំអៀង ក្រោម​ឥទ្ធិពល​ឈ្មួញ​ឈើ ដោយ​មហាជន​កំពុងតែ​រងចាំ​មើលថា​តើ​សមត្ថកិច្ច​ជំនាញ ដែល​កំពុងតែ​អនុវត្ត​ច្បាប់​. រហូតមក ដល់​នេះ​សមត្ថកិច្ច​កំពុងតែធ្វើការ​វាស់វែង ដោយ​ពុំទាន់​ដឹង​ចំនួន​ឈើ​ដែល​បាន​បង្កប់​ក្នុង​រថយន្ត នៅឡើយ​ទេ​។​ផន សុខជាតិ