​យុវជន​៣​នាក់​ព្រួត​គ្នា​វាយ​និង​កាប់សម្លាប់​បុរស​ម្នាក់​ធាក់​ទម្លាក់​ចូលក្នុង​ជ្រោះ​ចោទថា​ចេះ​ធ្មប់​ ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​

0

​ខេត្តកំពង់ឆ្នាំង​៖​ជនល្មើស​ជា​ឃាតករ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ទឹកផុស ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៦ ខែ សីហា ឆ្នាំ​២០១៥ បន្ទាប់ពី​កំណត់​បាន​ថា​ជា​ឃាតករ ព្រួត​វាយ និង​កាប់សម្លាប់​បុរស​ម្នាក់ ទម្លាក់​ចូលក្នុង​ជ្រោះ ដោយ​ចោទថា​ចេះ​ធ្វើ​ធ្មប់​។​អំពើ​ឃាត​កម្មនេះ​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​២៥​ខែ សីហា ឆ្នាំ​២០១៥ នៅ​ខ្ទម​ស្រែ​បុរសរងគ្រោះ​ស្ថិតនៅ​ខាងជើង ភូមិ​មោង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។​IMG-20150827-WA0003
​ ​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​និយាយថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​មាន​១​ឈ្មោះ ជួង វិចិត្រ អាយុ​២ ឆ្នាំ ២.​ឈ្នោះ ឃឹម សុខា អាយុ​២០​ឆ្នាំ និង​៣​ឈ្មោះ ឃឹម សុ​ឃីម អាយុ​២២​ឆ្នាំ គេ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​មោង ជាមួយ​ជនរងគ្រោះ​ឈ្មោះ ម៉ិ​ល ខាន់ អាយុ​៤៩​ឆ្នាំ ។DSC08100
​លោក​អធិការ​អោយដឹងទៀតថា​៖​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ ខែសីហា លោក​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ត្រូវគេ​វាយ​សម្លាប់ ចោល​នៅ​ជ្រោះ​ជើងភ្នំ​ក្រញូង ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។​ពេលនោះ​លោក​បាន​រាយ​ការ​ណ៏​ជូន​លោកស្នងការ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់​ខេត្ត ធ្វើការ​ស្រាវជ្រាវ ទើប​ឈានដល់​ការកំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​៣​នាក់ ដែល​វាយ​និង​កាប់សម្លាប់​បុសរ​រងគ្រោះ​ដោយ​ចោទថា​ចេះ អាប​ធ្មប់DSC08093
​ ​លោក អធិការ​ស្រុក​បាន​ស្រង់​ចម្លើយសារភាព​ជនដៃដល់​ទាំង​៣​នាក់​នោះបាន​និយាយថា​៖ ដោ យ​សារ​តែមាន​បងប្អូន​ឈឺ​មើល​មិនជា ក៏បាន​រក​គ្រូទាយ​ថា ឈ្មោះ ម៉ិ​ល ខាន់ ( បុរសរងគ្រោះ )​អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​មោង ឃុំ​ក្បាលទឹក ជា​អ្នកចេះ​អំពើ​ធ្មប់ ទើប​នៅវេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់​ថ្ងៃទី​២៥ ខែសីហា គេ​ទាំង​៣​នាក់​បាននាំគ្នា​ទិញ​ស្រា​ទៅ ផឹក​នៅ​ខ្ទម​ស្រែ​បុរសរងគ្រោះ​ដែល​កំពុង​នៅចាំ​ស្រែ​នៅ​ចំណុចកើតហេតុ​ខាងលើ ។IMG-20150827-WA0004
​ពេល​ផឹក​ស្រវឹង​គឺ​ពួកគេ​បាន​បង្ករឿង​ជាមួយ​បុរសរងគ្រោះ​តែម្តង ដោយ​និយាយថា​៖ ត្រូវតែ​ដក​អំពើ​ធ្មប់​ពី​បង​ប្អូនគេ​ចេញទៅ តែ​បុរសរងគ្រោះ​ឆ្លើយថា គាត់​មិនចេះ​ធ្វើ​អំ​ព អាប​ធ្មប់​អី​នោះទេ គឺ​តែ​បន្តិច​មិនចេះ​ផង​។​ពេលនោះ​ជនល្មើស​ទាំង​៣​នាក់​បាន​យក​ដំបង​វាយ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​បាន​ព្យាយាម​រត់គេច និង​ស្រែកថា​មិនចេះ​អំពើ​អាប​ធ្មប់​យ៉ាងណាក៏ដោយ​។​នៅពេល​វាយ​ជនរងគ្រោះ​សន្លប់​ហើយ​នោះ ពួកគេ​ទាំង​៣​នាក់​បាន​កាប់​ដើម​កណ្តោល​មួយ​ដើម ធ្វើជា​ស្នែង​សែង​ជន រងគ្រោះ​ទៅ មាត់ ជ្រោះ​ខ្នងភ្នំ​ក្រញូង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក្បាលទឹក ហើយ​បាន​វាយ​និង​យក​ពូថៅ​កាប់​ក​ជាច្រើន​ពូថៅ​ជិត​ដា​ច់ក ព្រោះ​ខ្លាច​មិន​ស្លាប់ រួច​ធាក់​ទម្លាក់​ជ្រោះ​បំណង​បំបិត​ភ័ស្តុតាង​តែម្តង​។
​ ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​
​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នេះ​ថា​៖ ជនសង្ស័យ​ទាំង​៣​នាក់ នៅពេល​សមត្ថកិច្ច​ជំនាញ​សួរចម្លើយ បាន​ឆ្លើយ​មិន​ខុសពី​ចម្លើយ ឆ្លើយ​ជាមួយ​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​នោះឡើយ និង​ដោយ​បញ្ជាក់ថា ឈ្មោះ ម៉ិ​ល ខាន់ បានធ្វើ​ធ្មប់​អោយ​បងប្អូន​ខ្លួន​ស្លាប់​២​ទៅ​៣​នាក់ កន្លងមក​។
​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​នៅ​ព្រឹក​ថ្ងៃទី ២៧​ខែ សីហា ឆ្នាំ​២០១៥ ដើម្បី​ផ្ត​ន្តា​ទោ សជន​ល្មើស​តាមផ្លូវ​ច្បាប់​៕