​សំណង់​តូចធំ​នៅ​តំបន់​បឹង​ព្រែក​ទប់​រីក​ដូច​ផ្សិត មិនមាន​ច្បាប់​អនុ​ញា​ត្ត​ ​បង្ករ​ផលប៉ះពាល់​បរិស្ថាន​បឹង​

0

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ក្រុម​ព្រឹក្សា​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បានធ្វើការ​បញ្ជាក់ថា​សំណង់​តូច ធំ ជាច្រើន​កន្លែង​នៅ​ជុំវិញ​បឹង​ព្រែក​ទប់ មិនមាន​សំណង់​មួយណា​មានច្បាប់​អនុ​ញ្ញា​ត្ត​ត្រឹមត្រូវ​នោះ ឡើយ​ទេ ដោយ​ម្ចាស់​សំណង់​ទាំងនោះ​ភាគច្រើន ជា​អ្នកមាន​លុយ អ្នកមានអំណាច ខ្លះ​ផ្កាយ​២ ខ្លះ ផ្កាយ​៣ និង ខ្លះ​ជា​ឧ​កញ្ញា​ផងដែរ ហើយ​ការនិយាយស្តី​របស់​ពូកគេ មួយ​ម៉ាត់​ណាក៍​យកឈ្មោះ ថ្នាក់ ដឹក នាំ​ធំៗ មក​ប្រើ​ដែរ​។​ជាហេតុ​ធ្វើ​ឲ​ក​យ​អាជ្ញាធរ​មួលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ល្មមៗ ទោះ​ដឹង ថា​សំណង់​ទាំងនោះ​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​ក៍​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ ព្រោះ​ខ្លាច​ធ្លាក់បុណ្យ​ស​ក្ក័ ។​20150902_092332
​ ​.​ជាក់ស្តែង​ដូចជា​សំណង់​មួយកន្លែង​នៅខាងមុខ​វត្ត​(​ឥ​ទ្ទ​ញាណ​)​ហៅ​វត្ត​ក្រោម​ដែលមាន​ម្ចាស់​ឈ្មោះ លី គួ​ង ឋានៈ​ជា​ឧក​ញ្ញា បានធ្វើ​ការសាងសង់​យ៉ាង​រលូន​មិនមាន​ច្បាប់​អនុ​ញ្ញា​ត្ត​បន្តិច​នោះទេ ដោយ​សូម្បីតែ​ទីតាំង​សំណង់​នោះ​ក៍​មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​នោះដែរ​។​មន្ត្រី​ក្រុម​ព្រឹក្សា​សង្កាត់​លេខ​៣​បាន​បន្តទៀតថា​កន្លង​មក​សំណង់​នេះ ក្រុមការងារ​សង្កាត់​លេខ​៣ ក៍​ធ្លាប់​ចុះ​ធ្វើការ​សាកសួរ​រក​ច្បាប់ ទំនាប់​ដែរ ប៉ុន្តែរ​ត្រូវ​មេការ​សំណង់​និយាយ​យ៉ាង​ឡូយ​ថា មិនមាន​ច្បាប់​អ្វី​នោះទេ ក៍​ប៉ុន្តែរ​បញ្ហារ​នេះ ថៅកែ​របស់ គេ បាន សុំ​ផ្ទាល់ ម៉ាត់​និង​លោក​ចៅហ្វាយខេត្ត​រូ​ច​ហើយ ដូចនេះ​បើ​ចង់​សួ​នាំ​រឿង​ច្បាប់ ទំលាប់​គឺ​ទៅ សួរ​លោក ខេត្ត​ទៅ ។20150902_091611​ទង្វើ​បែបនេះ​ស្តាប់ទៅ​គួរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​ដោយ គេ​មិនដឹង ថា លោក​ខេត្ត​មួយ ណា​នោះទេ​ដែរ​ពាក់​ព​ន្ធ័​ក្នុង​រឿង​កាង​សំណង់​អត់​ច្បាប់​មួយ​នេះ​។​សកម្មភាព​ប្រើប្រាស់ អំណាច​បុណ្យ​ស​ក្ក័​ថ្នាក់លើ​ធ្វើការ​គំរាមកំហែង​មន្ត្រីរ​តូចតាច​ថ្នាក់ក្រោម​ដូចនេះ​វា​ជា​អំពើ​ផ្ទុយ​ពីរ​ផ្លូវច្បាប់​ដែល​មិន​គូរ​កើតមាន​នោះឡើយ​ពីព្រោះ​ច្បាប់​គឺ ជា​ច្បាប់ អ្នកណា​ប្រ​ព្រ​ត្តិ​ខុស អ្នកនោះ ត្រូវតែ ទ​ទូល ខុសត្រូវ​។​
.​មន្ត្រីរ​សូ​រិ​យោ​ដី​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​និយាយ​ផងដែរ​ថា​រឿង​អនុវត្តន៍​ច្បាប់​លើ​សំណង់​ខាងលើនេះ​វា​មិនមែនជា​ការលំបាក​នោះទេ​បើសិនជា​លោក​ចៅហ្វាយក្រុង ចៅហ្វាយខេត្ត គាត់​មាន​ឆ​ន្ទ័ៈ ធ្វើ​ពិត ប្រាកដ​ពីព្រោះ អ្នក​ប្រ​ព្រ​ត្តិ​រំលោភបំពាន មិនអាច​គេចផុត​ពី​ផ្លូវច្បាប់​នោះទេ​។​20150902_091442
.​ភាពមិនប្រក្រតី​ដូច​បាន​រៀបរាប់​ខាងលើនេះ​ត្រូវបាន​ម​ជ្ឃ​ដ្ឋា​ន​ទូទៅ​នាំគ្នា​ធ្វើការ​រិះគន់ថា​មន្ត្រីរ​មានបុណ្យ​ស​ក្ក័​ធំៗ​គូរ​នាំគ្នា​គោរព​ច្បាប់​ឲ្យ​បានល្អ​ដើម្បី​ធ្វើជា​គំរូរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​តែ​ផ្ទុយទៅវិញ​បែរជា​ប្រ​ព្រ​ត្តិ​ខុស​ហើយ​នៅតែ​បំពាន​ច្បាប់​ដ៍ដែល​ជាដ៍​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​និង​អស់ជំនឿ​ពីព្រោះ​ទង្វើ​បែបនេះ​វា​បាន​ជះ​ឥ​ទ្ឋិ​ពល​អាក្រក់​ប៉ះពាល់​ភាព​ថ្លែ​ថ្នូរ​ស​ន្តី​សុខ​សុ​វ​ត្ថី​ភាព​សណ្តាប់ធ្នាប់​សង្គមជាតិ​ទាំងមូល​។​
.​ជាមួយគ្នានេះ​ក៍​មានការ​រិះ​យ៉ាង​ខ្លាំងខ្លា​ផងដែរ​ពីរ​សំណាក់​មហាជន​ទូទៅ​ទៅលើ​ថ្នាក់ដឹកនាំ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត ពីព្រោះ​ពូកគេ​យល់ថា​ដី​តំបន់​ជុំវិញ​បឹង​ព្រែក​ទប់​គឺ​ស្ថិតនៅក្នុង​វិសាល ភាព​គ្រប់គ្រង​របស់​មន្ទីរ​ឧ​ស្សហកម្ម​និង​សិប្បកម្ម​ពាក់​ព​ន្ធ័​ការថែរក្សា​ការពារ​បរិស្ថាន​បឹង​ព្រែក​ទប់​ទាំង​
​មូល ដូចនេះ​រាល់​សំណង់​ទាំងអស់​ដែល​ធ្វើការ​សាងសង់​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លូន គួរតែមាន វិធានការ តាមផ្លូវ​ច្បាប់​ខ្លះ​ហើយ តែ​ផ្ទុយទៅវិញ​បែប​ជា​បណ្តែតបណ្តោយ​ឲ្យ​សំណង់​ខុសច្បាប់​ធ្វើការ សាងសង់​បាន​យ៉ាង​រលូន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ហូរហែរ​បង្ករ​ផលប៉ះពាល់​ដល់​បរិស្ថាន​ទឹក​បឹង ជាពិសេស​គឺ​តំបន់​កំពង់​សាង សង់​ខាងលើនេះ​គឺជា​តំបន់​ដែល​រដ្ឋមន្ត្រី​ក្រ​សូង​ឧស្សាហកម្ម​និង សិប្បកម្ម​ស្នើរ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រ​សូង​រៀបចំ​ដែនដី​ឲ្យ​ផ្អាក​ការចេញ​ប្លង់​កម្មសិទ្ធិ​និង​ការសាងសង់​សំណង់​ផ្សេងៗ​ផងដែរ​។​ដូចនេះ​ជា​វាង​មានកា​រិះគន់​សូម​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​គួរ​មាន​វិធាន​តាមផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​ម្តង​ហើយ​៕