បើកបរមិនប្រយ៉ាត់ផ្ទុះ​កង់ខាងមុខក្រឡាប់​ខ្ទេច​រថយន្ត​និង​មនុស្ស​របួសធ្ងន់​ស្រាល​៥​នាក់​

0

 

​ខេត្តពោធិ៍សាត់​; រថយន្ត​ប្រភេទ​កូរ៉ូឡា​ពណ៍​ស្លាប​ក្អែក​មួយគ្រឿង​បាន​បែក​កង់​មុខ​ខាងឆ្វេង​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ​ចេញពី​ផ្លូវជាតិ​ចូលទៅ​មុខផ្ទះ​អ្នក​ភួ​មិ​ហោះ​ទៅមុខ​ផ្លោង​ក្រឡាប់​ចូល​ស្រែ​ជាច្រើន​ត្រឡប់​បាន​ចំងាយ​ជាង​១០០​មែ​៉​ត្រ​រថយន្ត​កំពិត​ដូច​ចេកចៀន ហើយ​ក្រវែង​មនុស្ស​ចេញពី​រថយន្ត​របួសធ្ងន់​ស្រាល​៥​នាក់​។ ហេតុ​ការគ្រោះថ្នាក់​ដូច​ថតកុន​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ទី​២ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៥​ក្នុង​ភួ​មិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​image (7)

​សាក្សី​ដែលជា​អ្នក​ភួ​មិ​នៅជាប់​និង​កន្លែងកើតហេតុ​ខាងលើនេះ​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ផ្ទាល់​នៅ​កន្លែងកើតហេតុ​ថា ខណ​:​ដែល​រូបគាត់​កំពុង​បំ​រ៉ុង​ដើរមក​ថ្នល់ជាតិ​ឆ្លងទៅ​ទិស​ខាងជើង​នោះ ក៍បាន​ងាក​ខាងស្ដាំ​ដៃ​មិន​បានឃើញ​រថយន្ត​ឡើយ​ពេលនោះ​រូបគាត់​ក៍បាន​ងា​ទៅខាង​ឆ្វេង​ដៃ ក៍​បានឃើញ​រថយន្ត​ប្រភេទ​កូរ៉ូឡា​មួយ​គឿ្​ង​ពណ៍​ស្លាប់​ក្អែក ពាក់​ស្លាក់​លេខ ភ្នំពេញ 2M- 84-46 បានធ្វើ​ចរាចរណ៍​ទិសដៅ​ពី​លិចទៅ​កើត​ដោយ​អ្នកជិះ​លើ​រថយន្ត​នោះ​សុទ្ធតែ​ពួក​យុវជន ។​image (1)
​សាក្សី​ដដែល​បន្តថា​ពួកគេ​បាន​បើក​លឿន​ដូច​ព្យុះ ក៍​មកដល់​ចំនុច​ខាងលើ​ដែល​គាត់​មើលឃើញ​ឃ្លាត​ពី​គាត់​ប្រហែល​៨០​មែ​៉​ត្រក៍​លឺ​សំលេង​ផ្ទុះ​កង់​មុខ​ផ្នែក​ខាងឆ្វេង​រថយន្ត​កំពុង​មាន​ល្បឿន​លឿន​ផង អ្នកបើកបរ​នោះ​ក៍​បាត់ស្មារតី​ជាន់​ហ្គា​ថែម រថយន្ត​នោះ​ក៍​រេ​ចង្កូត​រមួល​រថយន្ត​ទៅខាង​ឆ្វេង​ដៃ ចេញពី​ផ្លូវជាតិ​ឡើង​មុខផ្ទះ​អ្នកលក់​សាំង​ហើយ​ហោះ​ផុត​ប្រឡាយ​ចូលទៅ​ស្រែ អូស​កង់​រថយន្ត​ខ្ចាយ​ដី​ក្រឡាប់​ជាច្រើន​ត្រឡប់​ដូច​ថត​រឿងកុន ជាង​១០០​មែ​៉​ត្រ ទើប​imageរថយន្ត​នោះ​អស់​ល្បឿន​ខ្ជាក់​មនុស្ស​ចេញ​តាម​ទ្វា​រថយន្តរ​មួ​ស​ធ្ងន់​២​នាក់​នឹង​ស្រាល់​ចំនួន​៣​នាក់ ដោយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​៥​នាក​បាន​ដេកលក់​មិន​ពាក់​ខ្សែ​ក្រ​វា​៉​ត់​បាន​ផ្លោង​ចេញ​តាម​ទ្វា​រថយន្ត​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ ឯ​រថយន្ត​នោះបាន​កំពិត​ខ្ទេច​ដូច​ចេកចៀន​ខូចខាត​ស្ទើរ​ទាំងស្រុង​។​image (3)

​លោក សេង គឹម​ហួ នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​អន្លង់ត្នោត​បាន​ឲ្យ​ដឹងថា ក្រោយពេល​ឧប្បហេតុ​នេះ​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៍​និង​សមត្ថកិច្ច​នគរ​បាលច​រាចរ​ស្រុក​បាន​ចុះជួយ​អន្តរាគ​ម៏​បញ្ជូន​ជនរងគ្រោះ​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​ភ្លាមៗ ដោយឡែក​រថយន្ត​សមត្ថកិច្ច​ចរាចរណ៍​បាន​យកទៅ​រក្សា​ទុកអោយ​ជនរងគ្រោះ​នៅ​អធិការដ្ឋាន​បណ្ដោះអាសន្ន​។​
​លោក​បន្តថា​ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ វុត្ថា អាយុ​២៥​ឆ្នាំ ភេទ​ប្រុស​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ទី​២​ឈ្មោះ តាន់ រតនា អាយុ​២៧​ឆ្នាំ នៅ​ខេត្តកំពង់ធំ​។​ដោយឡែក​បុរស​ទាំងបី​អ្នក​ទៀត​បាន​រងរបួស​ស្រាល​។​image (2)

​នគរបាល​ចរាចរណ៍​បាន​ស្ដីបន្ទោស​ថា​នេះ​គឺជា​កា​ធុ​វេស​ប្រហែស​ក្នុងកា​បើកបរ​ដោយ​ប្រើ​ប្រា​សៀ​ល្បឿន​លឿន​ហួសកំណត់​លើ​ទ្រូងផ្លូវ​ហើយ​គ្មាន​កា​ត្រួតពិនិត្យ​មុននឹង​បើកបរ​កង់​រថយន្ត​សំបក​ក៍​ស្ដើង​រត់​ផ្លូវ​ឆ្ងាយ​ក្ដៅ​កង់ក៍​ផ្ទុះ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​រន្ធត់​បែបនេះ​តែម្ដង​៕