​ត្រឡប់​ពី​ធ្វើការ​នៅ​ថៃ​ចាប់យក​អាជីព​ជា​អ្នក​ជីករណ្តៅ និង​លើកដី​ក៏​អាច​ចិញ្ចឹមជីវិត​បាន​

0

​បន្ទាយ​មាន​ជ័​យៈ បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​អាជីព​ជា​អ្នក​លើកដី និង​ជីករណ្តៅ​ជាង​១០​ឆ្នាំ​មកហើយ​នៅតែ​បន្ត​មុខរប​នេះ​ទោះបីជា​នឿយហត់​ក៏ពិតមែន តែ​វា​អា​ចរក​ចំណូល​ចិញ្ចឹម​ជីវភាព​ក្នុង​គ្រួសារ ដោយ​ពុំ​ចាំបាច់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ទេ ។
​ជួប​ជាមួយ​អ្នកយក​ព័​ត៍​មាន​កម្ពុ​ជាថ្មី លោក ណៃ សៃ ក្នុង​អាយុ​៥៩​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​អោយដឹង​ក្នុងពេល​លោក​សម្រាក់​ពី​ការងារ​លើកដី​ថា លោក​មាន​ប្រពន្ធ និង​កូន​ម្នាក់​ក្នុងបន្ទុក​គ្រួសារ បាន​ចាប់យក​អាជីព​ជា​អ្នក​លើកដី និង​ជីករណ្តៅ​តាំងពី​ឆ្នាំ​២០០០ បន្ទាប់ពី​លោក​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ជា​អ្នក​រើស​អេតចាយ ។IMG_9576 មូល​ហេតុដែល​ធ្វើអោយ​គាត់​រើសយក​ការងារ​លើកដី និង​ជីករណ្តៅ​នេះ ដោយសារតែ​លោក មិនអាច​ស៊ូទ្រាំ​នឹង​ការងារ​ជា​កម្មករសំណង់ ដែល​ពុំមាន​ម៉ោង​ឈប់សម្រាក​ហូបបាយ​ត្រឹមត្រូវ និង​ការ​ទៅធ្វើ​ការ​ជា​អ្នក​រើស​អេតចាយ​នៅ​ប្រទេស​ថៃ មិនបាន​ប៉ុន្មាន ។IMG_9577
​សម្រាប់​ការងារ​ដែល​លោក​កំពុង​ធ្វើ​នេះ ភាកច្រើន​គឺ​រែក​ដី ដែលជា​ដី​ចាក់​ពី​រថយន្ត ទៅ​បំពេញ​តាម​ទីកន្លែង​ក្នុងផ្ទះ​ដែល​រថយន្ត​មិនអាច​ចាក់​បាន ចំណែក​ការ​ជីកដី​វិញ​ភាកច្រើន​គឺ​ជិ​ករ​ណ្តៅ​សម្រាប់​ដាក់លូ បង្គន់ ឬក៏​រណ្តៅ​គ្រិះ ។ ដោយឡែក​ចំពោះ​ប្រាក់ចំណូល​ពី​ការងារ​នេះ សម្រាប់​ដី​ម​យ​យ​រថយន្ត​បែន​កង់​១០ គឺ​យក​ថ្លៃ​លើក​១០​ម៉ឺន​រៀល ដោយ​ចំណាយពេល​លើក​ពី​២​ទៅ​៣​ថ្ងៃ ។ ហើយ​សម្រាប់​ការជីក​រណ្តៅ​វិញ ក្នុង​មួយ​កង់​លូត​ម្លៃ​៤​ម៉ឺន​រៀល ។
​ស្ទឺ​តែ​គ្មាន​ថ្ងៃ​ចន្លោះ លោក​តែង​ទទួលបាន​ការងារ​នេះ​ពី​សំណាក់​ពលរដ្ឋ​ដែល​ស្គាល់​លោក និង​ជាង​ផ្ទះ​។IMG_9574
​ស្ថិតក្នុង​វ័យ​កាន់តែ​ចាស់ កំលាំង​កាន់តែ​ខ្សោយ ការ​លើកដី​ត្រូវបាន​កាត់បន្ថយ ដោយ​ទុក​តែ​ការងារ​ជីករណ្តៅ តែប៉ុណ្ណោះ ។ ជាមួយនិង​ការកាត់បន្ថយ​ការ​លើកដី​ធ្វើអោយ​ប្រាក់ចំណូល​របស់​គាត់​ក៏​ថយ​ទៅតាម​ហ្នឹង ហើយ​ជួ​បប​ញ្ហ​កង្វះខាត​ក្នុង​ជីវភាព​គ្រួសារ ។
​ក្រៅពី​ការងារ​ដ៏​លំបាក និង​ហត់នឿយ​ខាងលើ លោក​នៅមាន​មុខរបរ​មួយទៀត គឺ​ការដាំ​ផ្ការ​បន្តិចបន្តួច​លើដី​ក្បែរ​ផ្ទះ​ដែលមាន​ស្រាប់ គ្រាន់​បាន​ទប់ទល់​ការចំណាយ​តិចតួច ៕