​ឪពុកម្តាយ​រវល់​តែ​កិច្ចការ​ផ្ទះ កូនស្រី​រអិល​ជើង​ចូល​រណ្តៅ​ទឹកមុខ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម

0

​កំពង់ធំៈ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ដោយសារតែ ករណី​ក្មេងស្រី​អាយុ​ទើបតែ ៣​ឆ្នាំ ត្រូវបាន​បញ្ចប់ជីវិត ដោយសារ រណ្តៅ​ទឹកមុខ​ផ្ទះ ខណៈពេលដែល​ឪពុកម្តាយ កំពុងតែ​ធ្វើ​កិច្ច​ផ្ទះ រៀងខ្លួន ដោយ​មិនបាន​ចាប់អារម្មណ៍ ថា​កូនស្រី​ជាទី​ស្រឡាញ់​បាន លង់ទឹក​ស្លាប់​តែ​ពី​កាលណា ក្រោយពេល​សាកសព​អណ្តែត​ហើយ​បាន ដឹងថា​កូន​បាន​ស្លាប់​ដោយសារ​លង់ទឹក​។​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប្រឡាយ បាន​ឲ្យ​ដឹងថា សាកសព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ អណ្តែត​នៅក្នុង​រណ្តៅ​ទឹក​នៅមុខ​ផ្ទះ​ចម្ងាយ ១០​ម៉ែត្រ​ពី​ផ្ទះ នៅ​ម៉ោង ៥.៣០​នាទី ស្ថិត​ភូមិ ក្រែក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៥ ក្មេងស្រី​រងIMG_0271គ្រោះ ឈ្មោះ វង់ ឡី​ហុង ភេទ ស្រី អាយុ ៣​ឆ្នាំ មាន​ម្តាយ​ឈ្មោះ វ៉ុ​ន វី អាយុ ៣៣​ឆ្នាំ ឪពុក​ឈ្មោះ វឿន វង់ អាយុ ៣៦​ឆ្នាំ ជនរងគ្រោះ​ដែល​បាន​ស្លាប់ ជា​កូន​ទី​២ ក្នុង​គ្រួសារ មានមុខ​របរ ធ្វើស្រែ ករណី​ដែល​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​នេះ គឺ​ដោយសារតែ​ឪពុក ម្តាយ​មានការ​ធ្វេសប្រហែស បណ្តោយ​ឲ្យ​កូន ដើរលេង​តែម្នាក់ឯង ទើប​កូន​រអិល​ចូល​រណ្តៅ​លង់ទឹក​ស្លាប់​។​
តាម​ការ​ឲ្យ​ដឹង​ពី លោកស្រី វ៉ុ​ន វី ជា​ម្តាយ​ជនរងគ្រោះ បាន​ឲ្យ​ថា នៅវេលា​ដែល​បាត់​កូនស្រី​IMG_0273របស់គាត់ នៅ ប្រមាណ ម៉ោង​៣​រសៀល ជាទូទៅ កូនស្រី​របស់គាត់​តែងតែ ដើរលេង​ទៅផ្ទះ​អ្នកជិតខាង រៀងរាល់ថ្ងៃ ដោយ​មិនបាន​ចាប់អារម្មណ៍ នៅពេល​កើតហេតុ អ្នកស្រី វ៉ុ​ន វី ជា​ម្តាយ​ជនរងគ្រោះ កំពុងតែ​ចំអិន​អាហារ​ស្លរ​ស្លុក ចំណែក​ឪពុគ​កំពុងតែ ស្រះ​ឈើ​នៅក្រោយ​ផ្ទះ លុះ​ត្រូវបាន​សាច់ញាតិ ប្រទះឃើញ​សាកសព​អណ្តែត​ទើប​មានការ​ភ្ញាក់ផ្អើល ។​
​ក្រោយពី​សមត្ថកិច្ច ធ្វើការ​ការពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​ហើយ ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ទទួលយក​ទៅធ្វើ បុណ្យ​តាម​ប្រពៃណី ។​IMG_0268
​ដោយ ប៊ុន រដ្ឋា​
​ ​