ប្រទះឃើញ​រថយន្ត​ម៉ាក​កូរ៉ូឡា​មួយគ្រឿង​ដែល​គេ​យកមក​ផ្លុ​ង​ចោល​សម​ត្ត​កិច្ច​សង្ស័យ​ករណី​ប្លន់​

0

​រាជធានី​ភ្នំពេញ​៖ រថយន្ត​មួយគ្រឿង​ត្រូវបាន​គេ​ប្រទះឃើញ​ចត​ចោល​នៅមុខ​ហាង​លក់ គុយទាវ យីហោ​ណា​រី ដែលមាន​ទីតាំង​ស្ថិត​ថា​បណ្ដោយ​ផ្លូវ​លេខ​70 ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បើតាម​ការរៀបរាប់​ពី​ម្ចាស់​ហាង​លក់​គុយទាវ​បានអោយដឹងថា​៖ ការ​ពី​វេលា​ម៉ោង​ប្រហែលជា​7 យប់​ថ្ងៃទី​02 ខែឧសភា ឆ្នាំ​2014 តាម​បណ្ដោយ​ផ្លូវ​លេខ​70 មាន​សភាព​ចរាចរណ៍​កក់ស្ទះ​ពេលដែល​គាត់​បើកទ្វា​ស្រាប់តែ​ឃើញ​រថយន្ត​មួយគ្រឿង​នេះ​ចត​

នៅខាងមុខ​ផ្ទះ​របស់គាត់​ដោយមាន​ទាំង​សោរ​រថយន្ត​នៅជាប់​ក្នុង​រថយន្ត​ទៀតផង​គាត់​ក៍​មិនបាន​ចាប់អារម្មណ៍​អ្វីដែល​និង​ស្មានថា​ផ្លូវ​ស្ទះចរាចរណ៍​គេ​ចត​រថយន្ត​ទុក​ចោរ​លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែលជា​5​និង​00​នាទី​ថ្ងៃទី​3 ខែឧសភា ឆ្នាំ​2014 គាត់​ក៍បាន​បើកទ្វា​ផ្ទះ​ដើម្បី​លក់​គុយទាវ​ដូច​រាល់ថ្ងៃ​ស្រាប់តែ​ឃើញ​រថយន្ត​មួយគ្រឿង​នោះ​ចត​នៅ​ដដែល​គាត់​និង​ស្មានថា រថយន្ត​

អ្នក​ស្រវឹង​ចត​ចោល​ដោយ​ទើស​កន្លែង​លក់​របស់គាត់ៗ​ក៍បាន​បើករថយន្ត​នោះ​ទៅ​ចត​ចោល​នៅ​ទល់មុខ​ហាង​របស់គាត់​ពី​ម្ខាង​ថ្នល់​ហើយក៍​បាន​ដក​សោ​រថយន្ត​យកមក​រក្សាទុក​ដើម្បី​ប្រគល់អោយ​ម្ចាស់​រថយន្ត​លុះ​ម៉ោង​ប្រហែលជា​11 និង​00​នាទី​ថ្ងៃទី 03 ខែឧសភា ឆ្នាំ​2014 នៅតែ​មិនឃើញ​ម្ចាស់​មក​យក​រថយន្ត​ដោយមាន​ការសង្ស័យ​គាត់​ក៍បាន​ទូរ​សព្ទ​ប្រាប់​សម​ត្ត​កិច្ច​

ប៉ុស្តិ៍​ទួល​សង្កែ​អោយមក​ពិនិត្យមើល​។​បន្ទាប់ពី​សម​ត្ត​កិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ដោយមាន​ការសង្ស័យថារ​ថ​យន្ត​នេះ​ប្រហែលជា​ករណី​ប្លន់​យក​រថយន្ត​មក​ផ្លុ​ង​ចោល​ទើប​សម​ត្ត​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ បាន​រាយការណ៍​ទៅ​នគ​បាលច​ក្ខុ​ដើម្បី​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ក្រែង​មាន​បទល្មើស​ណាមួយ​កើតឡើង​៕image (2) image (1)