​ផឹកស្រា​ស្រវឹង​បើក​ត្រាក់ទ័រ​ក្រឡាប់​ស្លាប់​ខ្លួនឯង​យ៉ាង​អា​ណោ​ធ​អាធ័ម​

0

​ខេត្ដ​បន្ទាយមានជ័យ ៖ អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់​បើក​ក្រឡាប់​ខ្លួនឯង​ស្លាប់ នៅលើ​កំណាត់​ផ្លូវ​បឹង​ត្រកួន​កាលពី វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែ ឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច​លូ​តា​កិ ស្ថិត​ក្នុងភូមិ​ស្វាយជ្រំ ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមានជ័យ ។​ ​

បើតាម​ប្រភព​ព័ត​មានបាន​ឱ្យដឹងថា​៖ មុន ពេល​កើតហេតុ​អ្នកបើកបរ​ខាងលើនេះ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​និយាយ​ស្ដាប់​គ្នា​មិនបាន​ផង​ក៏​ឡើង​បើក​ត្រាក់ទ័រ​ដើម្បី មក​ផ្ទះ​វិញ​ទាំង​សភាព​រេ​ពេញ​ផ្លូវ​ខណៈ មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​ក្រឡាប់ សង្កត់​អ្នកបើកបរ​ស្លាប់​តែម្ដង ។​ ​លោក​វរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា ៖​ជនរងគ្រោះ ឈ្មោះ កោ សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គំរូ ឃុំ​គំរូ ស្រុក​ថ្មពួក ។​ ​

ក្រោយពី​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះទៅ​វាស់វែង​និង​ស្រាវ ជ្រាវ​រក​បងប្អូន​ដើម្បី​មក​ទទួលយក​សាកសព​ជនរងគ្រោះ​និង​យក​រថយន្ដ​មក​ស្ទូច​ត្រាក់ទ័រ​ចេញពី​ប្រឡាយ ។ បច្ចុប្បន្ន សមត្ថកិច្ច​បានប្រគល់​សាកសព​ជន​រង គ្រោះ​ឱ្យទៅ​ក្រុមគ្រួសារ​ចំណែក​ត្រាក់ទ័រ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ៕image (2) image (6) image