ចាក់​៣​កាំបិត​របួសធ្ងន់ អ្នកចាញ់​ដេកពេទ្យ អ្នកឈ្នះ​ចូល​ទ្រុង​

0

​រាជធានី​ភ្នំពេញ ៖ អំពើហិង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ង​១២​និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៨៨ ក្រុម​២៤​ភូមិ​៣ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ ឈ្មោះ អ៊​ន អេង ប្រុស​អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​៣២ បន្ទប់​លេខ​២០ ផ្លូវ​លេខ​៤៨៨ ភូមិ​៣ ក្រុម​២៤ មុខរបរ​រត់​រ៉ឺម៉ក​ង់​៣ ។​ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ផន ឃា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៣៧៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន មុខរបរ​ជា​អ្នក​ដឹក​ហ្គាស​ដាក់​ឲ្យ​ម៉ូយ ។​ ​

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ច​បាន​ឲ្យ​ដឹងថា ៖ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ផន ឃា បាន​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ម្នាក់​ឈ្មោះ ហុក ពេញ និង​ម្នាក់ទៀត​ជិះ​មូ​តូ​ផ្សេងគ្នា ។ ពេលមកដល់ ក៏​បបួលគ្នា​អង្គុយ​ផឹកស្រា​នៅ​ជិត​ផ្ទះ​របស់ខ្លួន ខណៈនោះ​ជនរងគ្រោះ​បានចេញ​ទៅរក​ទិញ​ភេសជ្ជៈ យកមក​ផឹក​ដើម្បី​បន្ថយ​ជាតិ​ស្រវឹង តែ​អ្នកលក់​ថា​គ្មានទេ មានតែ​គោ​ជល់​ក៏​ទិញ​គោ​ជល់​យកមក​ផឹក ។

ពេលនោះ​ជនសង្ស័យ បាន​ដើរមក​ជិត ហើយ​ច្រៀង​របៀប​ឌឺដង និង​សំឡឹងមុខ​ជនរងគ្រោះ​ស្ទើរ​ស៊ីសាច់ ។ បន្ទាប់មក ជនសង្ស័យ​បាន​ដក​កាំបិត​មុខស្រួច​ដេញ​ចាក់​ជនរងគ្រោះ​ត្រូវ​ចំនួន​៣​កាំបិត ១​កាំបិទ​ត្រូវ​ដើមទ្រូង និង​ពីរ​កាំបិត​ទៀត​ត្រូវ​គុម្ពត្រចៀក​ឈាម​ហូរ​ស្រោច​ខ្លួន ។

បន្ទាប់មក ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ ត្រូវបាន​មិត្ត​ភ័​ក្រ​នៅ​ជិត​បានរ​ត់ទៅ​ជួយ​ជនរងគ្រោះ និង​ដឹក​ទៅ​មន្ទីរពេទ្យ​រុស្សី ចំណែក​ជនសង្ស័យ​បាន​រត់​ចូលទៅ​សំងំ​ក្នុង​បន្ទប់​ផ្ទះ​របស់ខ្លួន ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ទៅដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សាកសួរ ។ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ច្បាស់​ថា មូលហេតុ​អ្វី បានជា​បង្ក​ជា អំពើ​ហឹ​ង្សា​បែបនេះ​នោះទេ ៕ ​image (5)image (6)