បូម​បឹង ឆក់​ចាប់​ត្រី​នៅ​ក្នុង​ឃុំ​អំ​ពពិល​ទឹក​ស្រុក​កំពង់ត្រឡាច​

​សកម្មភាព​បូម​ពង្រីង​ទឹក​បឹង ដើម្បី​ឆក់​ឆាប់​ត្រី នៅក្នុង​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្ត កំពង់ ឆ្នាំង ត្រូវបាន​គេ​រាយការណ៍​ថា ចាប់ផ្តើម​កើតមាន​តាំងពី​ដើម​ខែ​មេសា ឆ្នាំ​២០១៤ មុនពេល បុណ្យ ចូល ឆ្នាំ​ប្រពៃណី​ខ្មែរ រហូតមកដល់​សព្វថ្ងៃ មិន​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​

ទៅ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ ។ 
​    ​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ បានអោយដឹងថា ក្រុម​ជនល្មើស ដែល​មាន​មេក្លោង​ឈ្មោះ យឿ សឿង ជា​ប្រធាន​សហគមន៍​នេសាទ បាន​ដឹកនាំ​យក​ម៉ាស៊ីនបូមទឹក​បឹង​ពង្រីង និង​ឆក់​ចាប់​ត្រី​យ៉ាងសកម្ម ។ បឹង​នានា​ជាច្រើន នៅក្នុង​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ត្រូវបាន​ក្រុម​ឈ្មោះ យឿ សឿង ដែល​មាន​គ្នីគ្នា​ពី​៧​ទៅ​៨​នាក់ បានធ្វើការ​បូម​បឹង​ពង្រីង ស្ទើរតែ​គ្មាន​សល់ ដែល​ជា​កត្តា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការនាំ​ទឹក​សង្គ្រោះ​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ ហើយ​ម្យ៉ាងវិញទៀត ការ​បូម​បឹង​ពង្រីង ពួក​គេ​គ្រាន់តែ​ចាប់​យក​ត្រី​ធំៗ រីឯ​កូន​ត្រី​តូចៗ​គ្រប់​ប្រភេទ នឹង​ងាប់​ស្អុយ​ពេញ​ផ្ទៃ​បឹង​តែម្តង ។ សកម្មភាព​ខាងលើ​នេះ បាន​ធើ្វឲ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​ច្បាប់​ជលផល ។ ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់ថា ទាំង​សហគមន៍ ទាំង​ជំនាញ​រដ្ឋបាល​ជលផល បាន​ត្រូវរ៉ូវ​គ្នា បង្កើត​អោយ​មាន​បទល្មើស ខាងលើ​ថ្នូរ​និង​ការទទួលយក​ផលប្រយោជន៍ និង​លាភសក្ការៈ ដាក់​ហោប៉ៅ​តែប៉ុណ្ណោះ ។​
​    ​សេចក្តីរាយការណ៍​ខាងលើ ត្រូវបាន​មន្ត្រី​ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​បដិសេធថា គ្មាន​សកម្មភាព​ដូច​សេចក្តីរាយការណ៍​នេះ​ឡើយ ៕ 

1 2 4 6 8