វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ បដិសណ្ឋារកិច្ច​និង​សុវត្ថិភាព​ចំណីរ​អាហារ​រយះពេល​៣​ថ្ងៃ​

0

​កំពង់ធំ​=​ការបើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ​នេះ​បាន​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា​ឆ្នាំ​២០១៤ ដោយមាន​ការចូលរួម ពីរ​ឯកឧត្តម ប៉ាក់ សុខុម រដ្ន​លេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោង​ខុន រដ្ន​មន្ដ្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ហួន​វ៉ាន់​និ​ត អភិបាលរង​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ធំ លោកគ្រូ អ្នកគ្រូ​មកពីរ​បណ្ដាល​វិទ្យាល័យ មន្ដ្រីរ​នៃ​ក្រសួងទេសចរណ៍ ព្រមទាំង ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយ៍​ដ្ថា​ន សរុប​ជិត​១០០​នាក់​។​

ក្នុងការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​បាន​អ​ញ្ចើ​ញ​គ្រូ​ជនជាតិ​ហ៊ូ​ល​ឡង​២​រូប​ដែល​បាន​ស្មោះ​ចិត្ត​មក​បង្រៀន និង​គ្រូខ្មែរ​៣​រូប​ទៀត​កម​ពីរ​ក្រសួងទេសចរណ៍​ដើម្បី​បង្ហាត់បង្រៀន​សិស្ស ក្នុង​គោលបំណង​ពង្រឹងគុណភាព​សេវាកម្ម ផ្នែក​បដិសណ្ឋារកិច្ច​និង​ចំណីរ​អាហារ តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដូចជា​ការរៀបចំ​ម្ហូប អាហារ ភេ​រស​ជ្ជះ​ប្រកបដោយ​ភាព​ទាក់ទាញ សម​ស្របតាម​ស្តង់ដា​អនាម័យ​និង​សុវត្ថិភាព​ចំណី​អារ​ហារ ក្នុង​គោលដៅ​បង្កើន​ចំនួន ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ ទៅតាម​តំបន់​ទេសចរណ៍ ទាំង​ការដើរ​កំសាន្ដ ទាំង​ការហូបចុក ការ​ស្នាក់នៅ ការចាយវាយ អោយមាន​តំលៃ​សមរម្យ​និង​ស្នាក់នៅ​បានយូរ​អង្វែង​។​

ឯកឧត្តម ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​លើ​ពីរ​បញ្ហា​បរិស្ថាន​អោយមាន​ការចូល​រួមទាំង​អស់​គ្នា​ទាំង​ប្រជា​ពល​រដ្ន ទាំង​អាជីវករ ទាំង​ម្ចាស់ ផ្ទះសំណាក់ ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយ៍​ដ្ថា​ន​ដើម្បី​បង្កើន​ភាព​ស្អាតបាត មានឈ្មោះ​ជាទី​ក្រុង​ស្អាត រមណីយ៍​ដ្ឋា្វ​ន​ល្អ​និង​ចូលរួម​បង់ថ្លៃ​សេវា​ដឹក​ជ​ញ្ចូ​ន​អោយបាន​សមស្រប ព្រមទាំង​ចំណីរ​អាហារ​មានគុណ​ភាព អនាម័យ​ខ្ពស់​តាម​ស្តង់ដារ​អន្ដរជាតិ ចំណែក​តំលៃ​អោយ​សមរម្យ​ជៀសវាង​ការ​ថ្នាំងថ្នាក់ ធ្វើអោយ​ភ្ញៀ​ង​រាំង​

ចាល​មកលេង​ម្ដង​ឈប់​មករ​ហូត ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើរ​អោយ​សិស្ស​ត្រូវតែ​ខំរៀន​យកចំណេះ​ដឹង​ទៅ​អនុវត្តន៍​អោយមាន​គុណភាព​ក្លាយជា​គ្រូ​បង្គោល​ខាង​ផ្នែក​ទេសចរណ៍ និង​ជួយ​បង្រៀន​សិស្ស​ក្រោយៗ​ទៀត​ក្នុង​ការរកចំណូល​ជូន​ក្រុមគ្រួសារ ក៏ដូចជា​ជូន​ប្រទេសជាតិ​ដើម្បីអោយ​មានការ​រីកចំរើន​។​ ឯកឧត្តម ប៉ាក់​សុខុម រដ្ន​លេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ទន្ទឹម​និង​ភ្ញៀវ​ទេសចរណ៍​មាន​កំនើន​កើនឡើង​ឥតឈប់ឈរ​នោះ ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​

ទេសចរណ៍ ដែល​បំរើ​វិស័យ​ទេសចរណ៍​ក៏មាន​កំនើន​ខ្លាំងខ្លា​នាពេល​បច្ចុប្បន្ន ដូចជា​ការអភិវឌ្ឍន៍ ផ្លូវថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សេវា​កំសាន្ដ និង​ការដឹក​ជ​ញ្ចូ​ន​ផង​នោះ​។​ដើម្បី​ឆ្លើយតប​ត្រូវតែ​ចាំបាច់​យកចិត្តទុកដាក់​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជា​ជី​វះ​ទេសចរណ៍​អោយបាន​ត្រឹមត្រូវ​ផងដែរ ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើរ​អោយ​សិក្ខាកាម​ទាំងអស់​ខិតខំ​ក្រេប​យកចំណេះ​ដឹង ពីរ​ការបណ្ដុះបណ្ដាល​នេះ ដើម្បី​អនុវត្តន៍​ក្នុង​ការងារ​បម្រើ​សេវាក​ម្ម​របស់ខ្លួន​អោយបាន​ល្អប្រសើរ​៕ ​20140506_093133 20140506_093148 20140506_093247 20140506_094023