​ចាប់​ក្មេងស្ទាវ​ចំនួន​១៧​នាក់​បញ្ជូនទៅ​តុលាការ​

0

ខេត្តតាកែវ ក្នេ​ង​ស្ទាវ​ចំនួន​១៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ ដោយ​ក្រុមក្មេងស្ទាវ​ទាំងនោះ បាន​ប្រយុទ្ធ​គ្នា​ពេល​រាំ​ធុងបាស ក្នុង​ពិធី​រៀប​មង្គលការ កាលពី​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ការបង្ករ​ហឹ​ង្សា​រដាក់​គ្នា​នេះ មិន​បណ្ដាលអោយ​មនុស្ស​ស្លាប់ ឫ របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់​តែមាន​របួសស្រាលៗ​តែប៉ុណ្ណោះ​។​ ​

លោក យុង ញ៉ី​វ ប្រធានការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល បានអោយដឹងថា ក្មេងស្ទាវ​ដែល​បង្ករ​ហឹ​ង្សា​រដាក់​គ្នា​នោះ ក៏​ព្រោះតែ​ទំនាស់​តិចតួច មាន​មនុស្ស​សរុប​ចំនួន​២១​នាក់ ក្រុមទី​១​មាន​គ្នា​៥​នាក់ ជា​បងប្អូន​ខាង​ស្រី ក្រុមទី​២​មាន​គ្នា​១៦​នាក់ ជា​បងប្អូន​ខាង​ប្រុស ។​

​អ្នកឃើញ​ហេតុ​ការ បាន​និយាយថា មុនពេល​កើតហេតុ ក្រុម​ទាំង​២​បាននាំគ្នា​ហូបចុក ផឹកស្រា​ជាធម្មតា លុះ​ដល់ពេល​ស្រវឹង ក៍​នាំគ្នា​ឡើង​រាំ​ជាធម្មតា ពេល​រាំ​បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​អ្នករាំ​ទាំងអស់​វាយ​គ្នា​ផ្អើល​ពេញ​រោងការ តែម្តងទៅ​៕3 1