​ឡានតូច​បុក​ឡាន​ដឹក​ស្វាយ​ក្រឡាប់​ផ្ងារជើង​

0

ខេត្តកំពង់ឆ្នាំង ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្ត​តូ​យូ​តា​កាមរី​មួយគ្រឿង ដែល​បើក​យ៉ាង​លឿន ចេញពី​ផ្លូវលំ គេច​មិនទាន់ ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ ដឹក​ផ្លែស្វាយ​មួយគ្រឿង កំពុងបើក​លើផ្លូវ​ជាតិ បណ្ដាល​ឲ្យ​ដាច់​កង់ ក្រឡាប់ចាក់​ស្វាយ​អស់​ប្រមាណ​ជា​១០​តោន លើផ្លូវ​ជាតិ​លេខ​៥ ។​ ​ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​រោងចក្រ​ស្រា​បៀរ​ភ្នំពេញ ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤ ។​

​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​យន្ត​ហ្វុ​យ​ហ្សូ ដឹក​ផ្លែស្វាយ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ៣A-០៤១៣ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅពេល​ដល់​ចំណុចកើតហេតុ ក៏​ឃើញ​មាន​រថយន្ត​កាមរី​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឆ​-៥៥៩៨ ភព បើក​ចេញពី​ផ្លូវ​តូច​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​

ទៅបុក​រថយន្ត​ដឹក​ផ្លែស្វាយ ពេញ​មួយ​ទំហឹង​តែម្តង ធ្វើ​ឲ្យ​រថយន្ត​ធុន​ធំ​នោះ ជាន់​ប្វ្រាំ​ង​ដាច់​កង់ ក្រឡាប់​ផ្ងារជើង ហើយ​ចាក់​ផ្លែស្វាយ​ពេញ​ផ្លូវ​តែម្តង តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។ ​ក្រោយពេល​កើតហេតុ មធ្យោបាយ​បង្ក​ទាំងពីរ​នេះ ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕2 3 (1) 1 (1)