វគ្គបណ្តុះបណ្តាល នគរបាលមូលដ្ឋាន ស្តីពីការអនុវត្តច្បាប់ ពន្លឿនកិច្ចការពារ កុមារនិងជនងាយរងគ្រោះ

0

​ ​សៀមរាប : វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​ត្រូវ​បានរៀបចំ​រៀនសូត្រ​ឡើយ​រយះពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែ​ឩ​សភា​នេះ​ក្រោយ​កិច្ច​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​ពី​សំណាក់ លោកស្រី វរសេនីយ៍ឯក សុខ សំ ​ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឩ​ត្ត​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ។ លោក សរ ដា​រុន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​គំរោង​លាប ( LEAP ) ។ លោក កែវ ស៊ុន តំណាង​គ្រូ​ឩ​ទ្ទេស​នាម​របស់​គម្រោង​លាប ( LEAP ) ។

ក្នុងនាម លោកស្នងការ​ក៏ដូចជា​កងកម្លាំង​នគរបាល​ទាំង​៥០​នាក់​ដែលជា​សិក្ខាកាម​ដែល​បាន​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នគរបាល​មូលដ្ឋាន​ស្តីពី​ការអនុវត្ត​ច្បា​ប់ព​ន្លឿ​ន​កិច្ចការពារ​កុមារ​និង​ជន​ងាយ​រងគ្រោះ​រយះពេល​ពីរ​ថ្ងៃ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នាពេលនេះ​លោកស្រី វរសេនីយ៍ឯក សុខ សំ ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អង្គការ កា​ម៉ា​ណូ​ហា​ស៊ិ ដែល​បាន​ជួយ​ឩ​ប​ត្ថ​ម សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ​ក្រោម​ការសហការ​ណ៍​គ្នា​ដ៏​ល្អ​ជាមួយ គំរោង​លាប ( LEAP ) ផង​នោះ​ទើប​ធ្វើ ឲ្យ​កងកម្លាំង​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​នូវ​

តួនាទី​ភារ​:​កិច្ច​ស្នូល​របស់ខ្លួន​ដើម្បី​បង្កើន​សម​ត្ថិ​ភាព​នគរបាល​មូលដ្ឋាន​ឲ្យ​សំដៅ​សម្រេចបាន​ជោគជ័យ​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​ការជួញដូរ​កុមារ​ក៏ដូចជា​រួមចំណែក​ក្នុងការ ការ ពារ ជន​ងាយ​រងគ្រោះ​និង​សំដៅ​ក្នុងការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ការណ៍​របស់​នគ​របាល​ជំនាញ​ឲ្យ​កាន់តែ​ទទួលបាន​លិទ្ធ​ផល​ប្រកបដោយ​ភាពជោគជ័យ​មួយរយ​ភាគរយ​ផងដែរ ៕ ដោយ លោក ខេង ខេមរា​DSC_0003 DSC_0013 DSC_0004