សុំ​ម៉ូ​ទ័​រដែ​ល​ខូច​ពី​វត្ត​មក​ជួស​ជុស​ខ្លួនឯង​ខុស​ប​ច្ចែក​ទេស​ទាំង​មិនចេះ​ពិតប្រាកដ​ពេលធ្វើ​រូ​ច​ត្រូវ​មូ​៉​ទ័​រ​នោះ​ឆក់​ស្លាប់​

0

​ខេត្តពោធិ៍សាត់​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ដោយសា​តែ​មិនមាន​ជំនាញ​ច្បាស់លាស់​ធ្វើ​ខុស​ប​ច្ចែក​ទេស ផ្នែក​ប្រព័ន្ធ​អគ្គិសនី​ត្រូវបាន​ឆក់​ពេលដែល​បុរស​នេះ​ជួសជុល​ប៉ូ​ទ័​រ​ដោត​ឌុយ​រូ​ច​យកដៃ​ទៅ​ចុច​កុងតាក់​ភ្លើង​បម្រុង​ទុក​ប្រើប្រាស់​ខ្លួនឯង​។​ហេតុការណ៍​នេះ​បាន​IMG_0061កើតឡើង​កាលពី​វេលា​មោ​៉​ង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៥​ត្រង់ចំនុច​ក្រោមផ្ទះ​ជនរងគ្រោះ​ក្នុង​ភួ​មិ​ដូង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​​លោក ខៀវ សុខា​នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​នគរបាល​ឃុំ​ក្បាល​ត្រាច​បាន​ប្រាប់​ពី​ហេតុ​ការ​នៅ​កន្លែងកើតហេតុ​តាម​សំដី​ក្រុមគ្រួសារ​រងគ្រោះ​ដែលជា​ប្រពន្ធ​ឈ្មោះ សោ វឿន អាយុ​៤៨​ឆ្នាំ​បានឃើញ​ផ្ទាល​ភ្នែក​ឲ្យ​ដឹងថា​៖​ប្ដី​របស់​នាង​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​នេះ​ឈ្មោះ ភិន ទ្រី អាយុ​៤៥​ឆ្នាំ​រស់នៅ​ភួ​មិ​ខាងលើ​ដោយ​ប្ដី​នាង​បាន​ទៅ​វត្ត​សុំ​ម៉ូ​ទ័​រ​មួយគ្រឿង ដែល​ប្រើកា​មិនកើត​យកមក​ផ្ទះ​អង្គុយ​ជួសជុល​នៅ​ខាង​ក្រោមផ្ទះ​បម្រុង​ទុក​ប្រើប្រាស់​កាត់​ការ៉ូ​និង​របស់​ផ្សេងៗ​។​image2

​លោក​សុខា​បន្តថា​ស្រប​ពេលដែល​ជនរងគ្រោះ​ជួសជុល​ដោយ​ខ្លួនឯង​រូ​ចរាល់​ហើយ​ទំនងជា​ខុស​ប​ច្ចែក​ទេស​ក្នុង​កាត​ខ្សែភ្លើង​ផ្នែក​ប្រព័ន្ធ​ចរន្តអគ្គិសនី​បញ្ច្រាស់ទិស​គ្នា​ព្រោះ​ខ្លួន​មិនមាន​ជំនាញ​នេះ​ក៍បាន​យក​ឌុយ​ដោត​ចូលក្នុង​ព្រី​ភ្លើង​ត​ភ្ជាប់​ជាមួយ​ឌុយ​ម៉ូ​ទ័​រ​នោះ​រូ​ច​លូកដៃ​ទៅ​ចុច​កុងតាក់​ថា​តើ​ម៉ូ​ទ័​រ​ភ្លើង​នេះ​ដំណើរកា​អត់​ពេលដែល​បុរស​នេះ​លូកដៃ​ទៅ​ច្របាច់​កុងតាក់​ម៉ូ​ទ័​រ​នោះ​ក៍​ចរន្ត​ភ្លើង​ប្រព័ន្ធ​អគ្គិសនី​ច្រាល់​ច្រាស់ទិស​មកវិញ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅលើ​គ្រែ​ក្រោមផ្ទះ​នោះ​តែម្ដង​។​image1

​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​អែម រុន​បាន​ឲ្យ​ដឹងថា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​បុរស​នេះ​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ដោយសា​តែ​ខ្លួន​មិនចេះ​ស្ទាត់ជំនាញ​ច្បាស់លាស់​ហើយ​មិន​យក​ម៉ូ​ទ័​រ​នោះ​ទៅ​ឲ្យ​ជាង​ជួសជុល​បែ​ជា​យកមក​ធ្វើ​ខ្លួនឯង​វា​ខុស​និង​ប​ច្ចែក​ទេស​ក៍​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​តែម្ដង​ដោយ​ក្រោយពី​ពិនិត្យ​សព​នេះហើយ​ខាង​ជំនាញ​របស់លោក​ក៍បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕IMG_0067