​រថយន្ត​PAJERO​បុក​ជាមួយ​ម៉ូតូ​កង់​បី​ស្លាប់​ម្នាក់​នៅ​ស្រុក​កៀនស្វាយ​​

0

ខេត្តកណ្តាលៈ រថយន្ត​PAJERO​បុក​ជាមួយ​​ម៉ូតូ​កង់​បី​(​ធុ​កៗ​)​លាន់​សូរ​ឆាំង​បណ្តាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​កង់​បី​ស្លាប់បាត់​បង់ជីវិត​ភ្លាម​​រំពេច​នៅ​និង​កន្លែងកើតហេតុ​គួរ​ឲ្យ​រន្ធត់ ។​​ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅ​វេ​លស​ម៉ោង​10​និង​30​នាទី​ព្រឹក​ថ្ងៃទី 12 ខែ​វិ​ច្ឆុ​កា ឆ្នាំ​2015 ចន្លោះ​IMG-20151112-WA0042_resizedគីឡូម៉ែត្រ​លេខ​28-29 តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​1​ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​​បន្ទាយដែក​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​ជនរងគ្រោះ​ឈ្មោះ សេង សន ភេទ​ប្រុស​​អាយុ 31​ឆ្នាំ​ស្លាប់​មុខរបរ​រត់​ម៉ូតូ​កង់​បី​មាន​ទី​​លំនៅ​ភូមិ​ថ្មី ឃុំ​ចប​ក់ ស្រុក​ស្វាយជ្រុំ ខេត្ត​​ស្វាយរៀង ។ រថយន្ត​បង្កហេតុ​ម៉ាក​PAJERO​ពណ៌​ទឹកប្រាក់​ឆ្នូត​ខៀវ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​2F 1602​បើកបរ​ក្នុងទិសដៅ​ពី​អ្នក​
​លឿង​ឆ្ពោះទៅ​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​​លឿន​ហើយ​វ៉ា​ជែង​និង​រថយន្ត​មួយគ្រឿង​
​ទៀត​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ពេញទំហឹង​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​និង​កន្លែង ។​
​ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​​រថយន្ត​រត់គេចខ្លួន​បាត់ បន្សល់ទុក​រថយន្ត​
​នៅ​និង​កន្លែងកើតហេតុ ។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​​វាស់វែង​និង​យក​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​កង់​​បី​មក​រក្សាទុក​កន្លែង​អធិការ​ស្រុក​កៀនស្វាយ​​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​៕​IMG-20151112-WA0043_resized