ផ្ទះផែបណ្តែតទឹកមួយខ្នងកសាងដោយប្រាក់មូលនិធិឃុំឆ្នុកទូ្រមានតម្លៃជិត៣ម៉ឺនដុល្លា បានធ្វើពីធីប្រគល់ជូនប្រជាពលរដ្ឋភូមិសេះស្លាប់ប្រើប្រាស់ជាសមូហភាព

0

ខេត្តកំពង់ឆ្នាំង៖ ផ្ទះផែបណ្តែតទឹកមួយខ្នងរបស់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវបានធ្វើពីធីប្រគល់អោយប្រជាពលរដ្ឋភូមិសេះស្លាប់ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីធីនេះបានធ្វើឡើងនៅ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ដោយមានការចូលរួមពី លោក ឃួន សៅរ៉ុមIMG-20151112-WA0006 អភិបាលស្រុកបរិបូណ៌ អាជ្ញាធរឃុំ តំណាងសហគមន៏ និងប្រជាពលរដ្ឋក្នុងភូមិជាច្រើនរូបទៀត។លោក ឃួន សៅរ៉ុម អភិបាលស្រុកបរិបូណ៌បានថ្លែងអោយដឹងថាៈ ផែជាផ្ទះបណ្តែតទឹកមួយខ្នងនេះ មានទំហំ១៥,៨០ម៉ែត្រ គុណនិង៨,២២ម៉ែត្រ ធ្វើពីឈើ ប្រក់សង្កសី ក្រាលក្តារ និងទម្របណ្តែតទឹកដោយធុងជ័រជាច្រើនធុង បានដាក់ម៉ាស៊ីនភ្លើងមួយគ្រឿង សម្រាប់តម្រូវការពេលមានរវល់ផ្សេងៗ ដែ ល ចំណាយកសាងអស់ប្រាក់សរុបចំនួន ១១៥. ៥០០ .០០០រៀល ក្នុងនោះមានប្រាក់មូលនិធិឃុំចំនួន ១៥៥. ៣៥០.០០០ រៀល និងប្រាក់បដិភាគចូលរួមពីប្រជាពលរដ្ឋចំនួន ១៥០. ០០០រៀល ។ការកសាងផ្ទះផែបណ្តែតទឹកនេះ គឺមានការដាក់អោយដេញថ្លៃតាមច្បាប់ផងដែរ ដែលបានទៅក្រុមហ៊ុន ឈ្មោះ កែវ ស្រី ជាអ្នកកសាង និងមានកិច្ចសន្យាធានាជួសជុលរយៈពេល៦ខែ។លោក អភិបាលស្រុកបានថ្លែងបន្តថាៈ ផ្ទះផែបណ្តែទឹកមួយនេះមានសារៈសំខាន់ណាស់ ដល់ប្រ ជាពលរដ្ឋ នៅរស់ក្នុងភូមិសេះស្លាប់ គឺសម្រាប់អោយប្រជាពលរដ្ឋ ធ្វើបុណ្យ ការកូនការចៅ ប្រជុំ ឬធ្វើកម្មវិធីផ្សេងៗ ដែលពួកគាត់អាចមកជួបជុំគ្នានៅលើផែមួយនេះបាន និងអាចអូសចល័តតាមទឹកបាននៅក្នុងភូមិឃុំ។ កន្លងមកនៅក្នុងភូមិមួយនេះ ពេលប្រជាពលរដ្ឋមានរវល់ការកូន ការចៅ ឬបុណ្យទានផ្សេងៗ គាត់តែងសុំយកសាលារៀនរបស់សិស្សមកធ្វើពីធី ធ្វើអោយសិស្សខានរៀនសូត្រ មួយថ្ងៃ ឬ២ថ្ងៃ តែចាប់ពីពេលនេះតទៅ ពួកគាត់លែងលំបាកដូចមុនទៀតហើយ ដែលនេះគឺជាការចូលរួមចំណែកនិង គិគូរបស់អាជ្ញាធរឃុំ ស្រុក ក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។IMG-20151112-WA0011
ប្រជាពលរដ្ឋបានសួរថា៖ តើពេល មានរវល់ ការកូនការចៅ ឬធ្វើពិធីបុណ្យទានផ្សេងៗ នៅលើផែបណ្តែតទឹកនេះ ត្រូវយកប្រាក់ដែរឬទេ? លោកអភិបាលស្រុកបាន ឆ្លើយថា៖ បញ្ហានេះលោកមិនទាន់ច្បាស់ទេ ចាំមើល ខាងសាលាឃុំ គេគិតគូសិន តែសម្រាប់លោកគួរតែយកដែរ តែយកតិចតួច សម្រាប់ថ្លៃប្រេងបញ្ឆេះម៉ាស៊ីន និងសម្រាប់ទុកថែរក្សាជួសជុលការខូចខាតទៅថ្ងៃក្រោយ និងលើកគោលការសម្រាប់អ្នកក្រីក្រអាចមិនយកប្រាក់តែម្តងដូចជាការធ្វើបុណ្យសពជាដើម។លោកបានបញ្ចាក់ទៀតថាៈ តាំងដើមរៀងមក នៅក្នុងភូមិសេះស្លាប់នេះមិនដែលមានផ្ទះផែបណ្តែតទឹកបែបនេះឡើយ ហើយនេះជាផែទី១ហើយដែលមាននៅភូមិមួយនេះ ហេតុដូច្នេះហើយ លោកបានសំណូមពរអោយប្រជាពលរដ្ឋក្នុងភូមិ និងអ្នកទទួលខុសត្រូវលើផ្ទះផែបណ្តែទឹកមួយនេះ សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីជាប្រយោជន៏យូរអង្វែងសម្រាប់កូនចៅក្នុងភូមិជំនាន់ក្រោយៗទៀត។ដោយឡែកនៅក្នុងពីធីនោះដែរ លោកអភិបាលស្រុកក៏ប្រគល់និងបំពាក់សម្លៀលបំពាក់ដល់ប្រជាការពារភូមិចំនួន១២នាក់ រួមនិងសំភារៈប្រើប្រាស់មួយចំនួនដែលបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា នៅក្នុងខេត្តកំពង់ឆ្នាំង៕IMG-20151112-WA0006 IMG-20151112-WA0011