លោកអភិបាលស្រុករលាប្អៀរនាំយកថវិការអំណោយលោកទំទាវឧកញ្ញ៉ា ផ្តល់ជូនស្រ្តីទុរគត៌ក្រីក្រកើតជម្ងឺមហារីកដោះ

0

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីមេម៉ាយទុរគត៌មានជម្ងឺមហារីកដោះជិត៣ឆ្នាំមកហើយនោះ ដែលរង់ចាំតែថ្ងៃលាចាកលោក គ្មានផ្ទះសម្បែង សព្វថ្ងៃស្នាក់នៅក្រោមផ្ទះអ្នកជិតខាង ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានលោក សោមDSC01248 វឺន អភិបាលស្រុករលាប្អៀរ នាំយកថវិការចំនួន៣០០ដុល្លា របស់អ្នកឧកញ្ញ៉រស់នៅក្នុងក្រុងភ្នំពេញ ទៅផ្តល់ជូនផ្ទាល់ដៃស្ត្រីរងគ្រោះដល់លំនៅដ្ឋាន។លោក សោម វឺន បានមានប្រសាសន៍អោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានអំពីភាពលំបាកវេទនាក្នុងការកើតជម្ងឺមហារីកដោះធ្ងន់ធ្ងរ របស់ស្រ្តីទុរគត៌ ឈ្មោះ សំ ធឿន អាយុ៥២ឆ្នាំ ដែលបានអំពាវនាវរកជំនួយតាមកាសែត និងទូរទស្សន៍ សំរាប់ជីវិតចុងក្រោ យរបស់នាង នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ លោកជំទាវឧកញ្ញ៉ា ស្រី វុទ្ធី និងឯកឧត្តមឧកញ្ញ៉ា ស្រី ងួន ដោយមានក្តីអាណិតអាសូរ ក៏បានផ្ញើថវិការចំនួន៣០០ដុល្លា តាមរយះលោក ដើម្បីនាំយកថវិការនេះមកជូនស្ត្រីក្រីក្រទុរគត៌ដែលកើតមហារីដោះខាងលើនេះ សំរាប់ព្យាបាលជម្ងឺ និងដោះស្រាយការខ្វះខាតផ្សេងៗចំពោះមុខ។ស្រ្តីជាម្ចាស់ផ្ទះឈ្មោះ កេត នាង អាយុ៥៦ឆ្នាំ ដែលបានអាណិតអាសូរ អោយស្ត្រីឈ្មោះ សំ ធឿន កើតមហារីកដោះស្នាក់នៅបានរៀបរាប់អោយដឺងថា៖ ដំបូងឡើយ នាងសំ ធឿន ដោយភាពក្រីក្រនាងបានទៅធ្វើជាកម្មករនៅប្រទេសថៃ។ថ្ងៃមួយនោះនាងបានឡើងបេះផ្លែតាង៉ែន ក៏បានធ្លាក់មកដីបាក់ឆ្អឹងត្រកៀកខាងឆ្វេង ពេលធ្វើការមិនកើតក៏បានវិលមកស្រុកខ្មែរវិញ សុំផ្ទះនាងស្នាក់នៅ។ ក្រោយមកនាងបានកើតគីសដោះខាងឆ្វេងនិងបានក្លាយជាដំបៅមហារីកដោះធ្ងន់ធ្ងរ មកដល់ពេលនេះមានរយះពេលជិត៣ឆ្នាំហើយ ព្យាលបាលមិនជាឡើយ ដោយគ្រូពេទ្យជាច្រើននាក់បានប្រាប់ថា ហួសពេលទៅហើយ។ មួយរយះនេះជំនួយដែលសប្បុរសជននានា បានជួយឧបត្ថម្ភត្រូវចំណាយអស់ទៅហើយទើបធ្វើអោយអ្នកជម្ងឺជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ស្រ្តីជាម្ចាស់ផ្ទះ និងស្រ្តីអភព័្វកើតមហារីកដោះបានលើដៃសំពះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ្ញ៉ា លោកអភិបាលស្រុករលាប្អៀរ និងសប្បុរសជនទាំងអស់ដែលធ្លាប់បានផ្តល់ជូននូវអំណោយដ៏សប្បុរសនិងថ្លៃថ្លាជូននាង និងសូមអោយអ្នកឧកញ្ញ៉ា និងអស់លោកមានសេចក្តីសុខគ្រប់ប្រការជារៀងរហូតតទៅ និងសូមវត្ថុសាកសិទ្ធជួយគ្រប់គ្រងថែរក្សាការពារកុំអោយមានគ្រោះថ្នាក់ ឬជម្ងឺអ្វីមកបៀតបៀន អ្នកឧកញ្ញ៉ានិងអស់លោកបានឡើយ៕DSC01244 DSC01250 DSC01248