​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​លិខិត​ឆ្លង​ដែល​ថ្មី​មាន​សុពលភាព​១០​ឆ្នាំ​នាពេលខាងមុខ​ដ៏​ឆាប់​នេះ​

0

​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​កម្ពុជា​នឹងមាន​ឳ​កាស​ទទួលបាន​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​ក្នុងកំឡុងពេល​ដ៏​ខ្លី​ខាង​នេះ បន្ទាប់ពី​គម្រោង​ខិ​លិ​ត​ឆ្លងដែន​ចាស់​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នោះ ។​ ​ ​លោក ម៉ៅ ច​ន្ទ័​តារា អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ បានបញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា​៖​កន្លងមក​ពលរដ្ឋ​បស់​ប្រទេស​កម្ពុជា​កាន់​និង​ប្រើប្រាស់​លិខិតឆ្លងដែន​ទម្រង់​ចាស់​មាន​សុពលភាព​ចំនួន​០៣​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ត្រូវ​បន្ត​ធើ្វ​ជាថ្មី ប៉ុន្តែ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធើ្វ​លិខិតឆ្លងដែន​ប្រភេទ​ថ្មី​មាន​សុពលភាព​ចំនួន​១០​ឆ្នាំ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ស្របតាម​យន្តការ​សមាហរណកម្ម​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នា​ឆ្នាំ​២០១៥​ខាងមុខនេះ ។​ ​

ចំណែក​បុរស​ម្នាក់​ដែលជា​បុគ្គលិក​បំរើការ​ឲ្យ​វិស័យ​ទេសចរ​ណ៏​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានលើកឡើង​និង​បញ្ហា​ចេញ​លិខិតឆ្លងដែន​ថ្មី​នេះ​ថា​៖​យន្តការ​នេះ​គឺ​រាជរដ្ឋាភិបាល​បានជា​អនុគ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​លោក​កំពុងតែ​ដាក់ពាក្យ​ស្នើសុំ​ធើ្វ​លិខិតឆ្លងដែន​នាពេល​សព្វថ្ងៃនេះ​ដើម្បី​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ជាច្រើន​ពី​លិខិតឆ្លងដែន​ថ្មី​នេះ​។​

ម្យ៉ាងវិញទៀត​វា​បាន​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែ​ដែលរ​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់​បាន​មួយកំរិត​ច្រើន​ទៀតផង​ហើយ​ថ្ងៃ​ខាងមុខនេះ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ងាក​មក​ធើ្វ​លិខិតឆ្លងដែន​ថ្មី​នេះ​ជាមិនខាន ព្រោះ​វា​មាន​សុពលភាព​យូ​ឆ្នាំ ។​

ជាការ​ពិតណាស់​កន្លង​មក​រាជរដ្ឋាភិបាល​មាន​ទីតាំង​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​របស់ខ្លួន​ត្រឹមតែ​មួយកន្លែង​តែប៉ុណ្ណោះ​ប៉ុន្តែ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ធើ្វ​ប្រតិភូកម្ម​បង្កើត​ការិយាល័យ​ផ្តល់​លិខិតឆ្លងដែន​ជាច្រើន​កន្លែង​ទៀត​ដូចជា​៖​ខេត្តបាត់ដំបង​និង​នៅ​ទីក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ក៏មាន​កា​រិ​យា​ល័ យ​ផ្តល់​លិខិតឆ្លងដែន​ជូន​ពលរដ្ឋ​កម្ពុជា​ដែរ ។​2 2a