ព​ង្រឹ​កម​ន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ស្រុក ក្រុង និង​ក្រុមការងារ​នៅ​បន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ៖ ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ស្រុក ក្រុង និង​ក្រុមការងារ​ចុះជួយ​នៅ​ខេត្តបន្ទាយមានជ័យ បានទទួល​ការ​សំណេះសំណាល ពង្រឹង​ការងារ​ក្នុងអំឡុង​យុទ្ធនាការ ឃោសនាបោះឆ្នោត អសកល នៅ​សាល​មហោស្រព​គណបក្ស​ខេត្តបន្ទាយមានជ័យ ។​ ​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល គណបក្ស ប្រជា​ជនក​ម្ព​ជា​ចុះជួយ​

ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ពិធី​នោះ​។​ ​ឯកឧត្ដម អ៊ុង អឿន ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ការងារ​គណបក្ស ខែមេសា ឆ្នាំ​២០១៤ នេះ​គឺ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​បក្ស​ចុះ​សម្ភោ​ធ​សមិទ្ធផល​មាន​អគារ សាលារៀន​,​វត្ត​អារាម សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់ព្យុះ​កន្ដ្រាក់ និង​ជួប​សំណេះសំណាល ពង្រឹង​ក្រុមប្រឹក្សាឃុំ សង្កាត់​។​ ​

ឯកឧត្ដម អ៊ុង អឿន បន្ដថាៈ មន្ដ្រី​បក្ស​បន្ដ​ពង្រឹង ការគ្រប់គ្រង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ការងារ​ចូលរួម​បោះឆ្នោត​អសកល ។​ ​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល គណបក្ស​ប្រជា​ជនក​ម្ព​ជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​អោយ​ថ្នាក់ដឹកនាំ​មន្ដ្រី​បក្ស ថ្នាក់​ខេត្ត ស្រុក ក្រុង និង​ក្រុមការងារ​បន្ដ​ពង្រឹង​ការងារ​អោយ​

ខ្លាំង ផុសផុល​ក្នុង​បំណង​ដណ្ដើម​ជោគជ័យ លើ​ការបោះឆ្នោត​អសកល ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ស្រុក​/​ក្រុង នា​ថ្ងៃទី​១៨ ឧសភា​ខាងមុខនេះ​។​ ​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បន្ដថាៈ មន្ដ្រី​បក្ស ត្រូវ​កំណត់​អាទិភាព និង​ចុះ​អនុវត្ត​ការងារ​លើ​គោលដៅ​អាទិភាព សំនូមពរ​ពលរដ្ឋ ព្រមទាំង​ការពារ​ផលប្រយោជន៍​ពួកគេ ។ ចូលរួម​ណែនាំ បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ពី​គ្រោះធម្មជាតិ និង​ជួយសង្គ្រោះ​អាយុជីវិត សុខភាព ដល់​ប្រជា​ជា​ពលរដ្ឋ ៕2.2 2 2.1