ឯ​.​ឧ​បណ្ឌិត ទេសរដ្ឋមន្ត្រី​ច័ន្ទ​សារុន​អញ្ជើញ​ប្រជុំ​កែសម្រួល​សមាសភាព​ក្រុមការងារ ស្រុក​ត្រាំកក់​

0

​ ​ ​ខេត្តតាកែវ ៖ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ត្រាំកក់ រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ​មួយចំនួនទៀត បាន​អញ្ជើញ​ជួបជុំ​សំណេះសំណាល​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ០៧ សសរ ចុះ​ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៤ ស្តីពី ការកែសម្រួល​សមាសភាព​ក្រុមការងារ​ថ្នាក់កណ្តាល​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ត្រាំកក់ ។

បន្ទាប់ពី​ការអាន​សេចក្តីសម្រេច​លេខ​០៧​សសរ ចុះ​ថ្ងៃទី ២ ខែឧសភា ឆ្នាំ​២០១៤ ស្តីពី​ការកែសម្រួល សមាសភាព​ក្រុមការងារ​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ត្រាំកក់​ដែល សម្រេច​ដោយ​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តតាកែវ រួចមក ឯកឧត្តម​បណ្ឌិត ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន មានប្រសាសន៍​លើកឡើង​ពី​ប្រវត្តិ សារ​ដែល​ឈាន​មកដល់ សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​ក្រុមការងារ​ថ្នាក់កណ្តាល​

គណបក្ស​ប្រជាជន​កម្ពុជា​ចុះ ជួយ​ស្រុក​ត្រាំកក់​គឺ​ដោយ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង​និង​សំណូមពរ​នៃ​ភារកិច្ច​នយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដោយ​តម្រូវ​ឲ្យ​សមាជិក សមាជិកា​គ​ណះ​ក​ម្មា​ធិ​ការ​គណ បក្ស​ប្រជាជន​កម្ពុជា​ទាំង​ថ្នាក់កណ្តាល​ក៏ដូចជា​ថ្នាក់មូលដ្ឋាន ខេត្ត ស្រុក ឃុំ ជម្រុញ​ចុះជួយ​មូលដ្ឋាន នានា​ក្នុងស្រុក​ត្រាំកក់​ឲ្យ​មាន​ភាព​

រីក​ចំ​ម្រើ​ន​លើ​គ្រប់​វិស័យ ។ ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី​ច័ន្ទ​សារុន បាន​សង្កត់ធ្ងន់​អំពី​ផែនការ​សកម្មភាព​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង​ចាប់ពី​ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៤ ដោយ​ជម្រុញ​ការផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​គោល​នៃ​កម្ម វិធី​នយោបាយ​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី

ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ​អាណត្តិ​ទី​២ ដោយ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០១៣ ដល់ ឆ្នាំ​២០១៨​នៅក្នុង​អាណត្តិ​ទី ២​នៃ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា មាន​ទិសដៅ​និង​គោលនយោបាយ​សំខាន់ៗ​ចំនួន ៩ ចំណុច​ដើម្បី​ឲ្យ​ក្លាយទៅជា​សមិទ្ធិផល​ថ្មីៗ​ទៀត​លើ​គ្រប់​វិស័យ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍ រាជធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ​និង ឃុំ សង្កាត់ ៕3.2 3.3 3 3.1