កិច្ចពិភាក្សា​តុមូល​ស្តីពី​ផ្នែក​ខ្លះៗ​នៃ​ក្រម​និតិ​វិធី​ព្រហម្មទណ្ឌ រវាង​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង​ក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​កំពង់ស្ពឺ​

0

ខេត្តកំពង់ឆ្នាំង៖ ​នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មាន​បើក​កិច្ចពិភាក្សា​តុមូល​ស្តីពី​ផ្នែក​ខ្លះៗ​នៃ​ក្រម​និតិ​វិធី​ព្រហម្មទណ្ឌ រវាង​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង​ក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​កំពង់ស្ពឺ ក្រោម​អធិបតីភាព លោកស្រី ខា​ធឺ​រី​ន ភួង អ្នកសម្របសម្រួល​អង្គ​ភាព​

នីតិរ​ដ្ខ នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ សហ ប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា , លោកស្រី ចៅក្រម គឹម លុយ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ិត រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ ដឹកនាំ​កែទម្រង់​ច្បាប់ និង​ប្រព​ន្ធ័​យុត្តិធម៌ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង​ក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​កំពង់ស្ពឺ ។ ​ ​

កិច្ចពិភាក្សា​នេះ ស្តីពី​រូបមន្ត​ថ្មី ការឃុំខ្លួន​បណ្តោះអាសន្ន ដែល​បាន​ពិភាក្សា​ចប់សព្វគ្រប់​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ និង​ការិយាល័យ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ រូបមន្ត​ថ្មី​នៃ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ ត្រូវបាន​

កែសម្រួល ដើម្បី​អនុញ្ញាតអោយ​ចៅក្រម ធ្វើការ​បង្ហាញថា ខ្លួន​បាន​ពិនិត្យ​ទៅលើ​អង្គហេតុ​នៃ​រឿងក្តី និង​ទឡ្ហីករណ៍ របស់​តំណាង​អយ្យ​ការណ៍ និង​ជនជាប់ចោទ ផ្តល់ឱកាស​ដល់​ចៅក្រម អោយធ្វើ​ការពន្យល់​ពិស្តា​បន្ថែមទៀត នូវ​ហេតុផល​ទាំងឡាយ ពី​ការធ្វើ​សេចក្តីសម្រេច​របស់ខ្លួន​ក្នុងការ​ឃុំខ្លួន ជនណាម្នាក់​ជា​បណ្តោះអាសន្ន ក្នុងករណី​មានការ​ប្តឹងតវ៉ា ទៅ​

សភា​ស៊ើបសួរ​នៅ​សាលាឧទ្ធរណ៍ ការប្រើប្រាស់​រូបមន្ត​ថ្មី​នេះ និង​ជួយ​សម្រួល​ដល់​ការពិនិត្យ​ឡើងវិញ​ដោយ​ចៅក្រម​សាលាឧទ្ធរណ៍​។ ​ការប្រើប្រាស់​រូបមន្ត​ថ្មី ដោយ​ចៅក្រម គឺ​ស្របតាម​មាត្រា​២០៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ហើយ​រូបមន្ត​ថ្មី​ខាងលើនេះ មិនមាន​ការផ្លាស់ប្តូរ​អ្វីមួយ ជា​ដុំកំភួន​ឡើយ ។​ ​កិច្ចពិភាក្សា​តុមូល ស្តីពី​ផ្នែក​ខ្លះៗ នៃ​ក្រម​និតិ​វិធី​ព្រហម្មទណ្ឌ

រវាង​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង​ក្រឡាបញ្ជី ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​កំពង់ស្ពឺ នេះ​បញ្ចប់​បិទ​កម្មវិធី​បូកសរុប​ដោយ លោកស្រី ខា​ធឺ​រី​ន ភួង អ្នកសម្របសម្រួល​អង្គ​ភាព​នីតិរ​ដ្ខ នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នៅវេលា​ម៉ោង ១៧​និង​០០​នាទី​ថ្ងៃ​ដដែល ៕4.2 4 4.1