ជនសង្ស័យ​ម្នាក់​ត្រូវ​ពលរដ្ឋ​ចាប់ខ្លួន​​ប្រគល់​ប៉ូលិស​ពីបទ​លួច​ទុយោ​បូមទឹក​

0

​ខេត្តកណ្តាលៈ ជនសង្ស័យ​ម្នាក់​ធ្វើ​​សកម្មភាព​លួច​ទុយោ​បូមទឹក​របស់​
​ប្រជាកសិករ​ទុកចោល​នៅ​ចំការ​បន្លែ​​ខណៈពេល​កំពុង​លើក​ទុយោ​ទឹក​
​ដាក់​លើ​ម៉ូតូ​ម្ចាស់​ទៅ​ទាន់​ចាប់​ក្របួច​ជាប់​យកមក​ប្រគល់​ឲ្យ​ប៉ូលិស ។IMG-20151226-WA0081_resized
ស្តីពី​:​ករណី​លួច​(​ទុយោ​បូមទឹក​)-​កើតហេតុ​:​ថ្ងៃទី​២៥-១២-២០១៥ វេលា​ម៉ោង​១៦:៣០​នាទី ចំណុច​​ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​​កៀនស្វាយ ខេត្តកណ្ដាល ។​
​ជនរងគ្រោះ​ឈ្មោះ ភី ភា ភេទ ប្រុស​​អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ​មាន​ទី​លំ​
​នៅ​ភូមិ​ស្តៅ​កន្លែង​៤​ឃុំ​ដីឥដ្ឋ ស្រុក​​កៀនស្វាយ ខេត្តកណ្តាល ។​
ជនល្មើស​ឈ្មោះ នៅ សុ​ភ័​ក្រ ភេទ​​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ​មាន​
​ទីលំនៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយ​​ដែក ស្រុក​កៀនស្វាយ ខេត្ត​
​កណ្ដាល ដកហូត​វត្ថុតាង​ទុយោ​​ពណ៌​ខ្មៅ ទំហំ​៥​សង់ទីម៉ែត្រ ប្រវែង​
១០០​ម៉ែត្រ ម៉ូតូ​ម៉ាក​ហុងដា​ឌឺ​លុ​ច្ស​​ចាស់​០១​គ្រឿង ពាក់​ផ្លាកលេខ ថ​.
៥៣៦១-​ភព​១ ។​
លោក អ៊ុ​ង៉ ស៊ី​ឡាក់ នាយប៉ុស្តិ​រដ្ឋ​​បាល​ដីឥដ្ឋ​បាន​ឲ្យ​ដឹងថា នៅវេលា​
​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​២៥​ខែធ្នូ​​ឆ្នាំ​២០១៥ ជនសង្ស័យ បាន​ចូលទៅ​
​លួច​សារ​ទុយោ​បូមទឹក​របស់​ជន​រង​​គ្រោះ ដែល​ទុក​បូមទឹក​នៅក្នុង​ចំការ​
​ដាំ​បន្លែ​ចំនួន​បី​ដុំ​ប្រវែង ប្រហែល​១០០​ម៉ែត្រ ច្រកចូល​ទៅក្នុង​បាវ​
​ហើយ​លើកដាក់​លើ​ម៉ូតូ តែ​ត្រូវ​ជន​​រងគ្រោះ​មក​ទាន់​ក៏បាន​ចាប់​ឃាត់ខ្លួន​
​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ធ្វើការ​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕