បុគ្គលិកសណ្ឋាគារ(វិចតូរីយ៉ាអង្គរ)ជិត១០០នាក់ បានតវ៉ាទាមទារលក្ខ័ណ្ឌ៣ចំណុច

0

សៀមរាប ៖ បុគ្គលិកសណ្ឋាគារ(វិចតូរីយ៉ាអង្គរ) ប្រមាណជិត១០០នាក់បាននាំគ្នាតវ៉ាឲ្យGMរបស់ខ្លួនយល់ព្រមអនុវត្តន៍នូវលក្ខ័ណ្ឌ៣ចំណុចនៅមុខសណ្ឋាគារ ប៉ុន្តែបញ្ហានេះត្រូវបានជាប់គាំងរហូតមានការប្រជុំមួយរវាងGM និងបុគ្គលិកនៅបុរីរដ្ឋបាលខេត្ត។ហេតុការណ៍តវ៉ានេះកើតឡើងនៅវេលាM30-12-15-e1ម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណសណ្ឋាគារ( វិចតូរីយ៉ាអង្គរ) ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយនៅព្រឹកថ្ងៃទី៣០នេះ ពួកគេបន្តធ្វើការតវ៉ា និងរកដំណោះស្រាយនៅបុរីរដ្ឋបាលខេត្ត។ តំណាងបុគ្គលិកម្នាក់បានប្រាប់ឲ្យដឹងថា ៖ ពួកគេតវ៉ានេះគឺមានលក្ខ័ណ្ឌចំនួន៣ឲ្យនិយោជកអនុវត្តន៍តាមដូចខាងក្រោមនេះ,ទី១. យល់ព្រមទទួលយកថ្នាក់ដឹកនាំ និងសកម្មជនចំនួន១៧នាក់ និងរលឹកប្រាក់ខែចាប់ពីថ្ងៃឈប់ធ្វើការរហូតដល់ថ្ងៃចូលធ្វើការវិញ ,ទី២. ទាមទារឲ្យម្ចាស់សណ្ឋាគារ (វិចតូរីយ៉ាអង្គរ) បញ្ឈប់ការងារថ្នាក់ដឹកនាំចំនួន២នាក់គឺលោករ៉ូណាន់បីណាន់ឈី ដែលមានតួនាទីជាអ្នកគ្រប់គ្រងទូទៅ និងលោកប្រូសស្លេតវិចទ័រ ដែលមានតួនាទីជានាយកប្រតិបត្តិ ,ទី៣.ទាមទារឲ្យនិយោជកបញ្ឈប់ការរើសអើងមកលើសហជីព និងថ្នាក់ដឹកនាំសហជីព។ សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ ខែធ្នូនេះនៅសាលប្រជុំរបស់សាលាខេត្តសៀមរាបមានការប្រជុំរកដំណោះស្រាយជូនបុគ្គលិកនៃសណ្ឋាគារ(វិចតូរីយ៉ាអង្គរ) ក្រោមអធិបតីភាពរបស់លោកប៊ុន ថាឫទ្ធិ អភិបាលរងខេត្តសៀមរាប តែលទ្ធផលនៃការប្រជុំនោះគេនៅមិនទាន់ដឹងនៅឡើយ៕ដោយ ស៊ាន ផាតM30-12-15-e2 M30-12-15-e1 M30-12-15-e