ក្រុមហ៊ុន ជៀកគឹម ឡុង រងការចោទប្រកាន់ពីរសំណាក់ប្រជាពលរដ្ឋនៅភូមិតាលៈឃុំរាម ថាដឹកនាំក្រុមកម្មករធ្វើកាកាប់ឆ្កាព្រែលើដីទំនាស់ រំលោភនិតីវីធីតុលាការ

0

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ភូមិ តាលៈ សែនជ័យ ឃុំរាម ស្រុកព្រែនប់ខេត្តព្រះ សីហនុបានធ្វើការចោទប្រកាន់ ក្រុមហ៊ុន ជៀក គឹម ឡុង ថា បានប្រើប្រាស់អំណាចរបស់ខ្លូនដឹកនាំ ក្រុម កម្មករចំនូនប្រមាណ១៦នាក់សំរុកចូលទៅធ្វើកាប់ឆ្កាព្រែ លើទីតាំងដីមានទំនាស់ មួយកន្លែង20150326_105441 យ៉ាង រលូន រំលោភ បំពាន លើនីតីវីធីតុលាការ។.លោក ឡាយប៊ុន ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋច្រើននាក់ដែលមានទំនាស់ ណដីធ្លីជាមួយនិងក្រុកហ៊ុន (ជៀកគឹមឡុង)បាននិយាយរៀបរាប់បញ្ជាក់ថាទីតាំងដីទំនាស់ខាង លើ នេះស្ថិតនៅក្នុងភូមិតាលៈសែនជ័យ ឃុំរាមស្រុកព្រែនប់ខេត្តព្រះសីហនុ ជាដីកម្មសិទ្ធិរបស់គាត់បាន កាន់កាប់តាំងពីរឆ្នាំ១៩៩៣មកម្លេះ មិនដែលមានបញ្ហារនោះទេ។ លុះក្រោយនៅក្នុងអំឡុងឆ្នាំ ២០ ១៤ ក៍ស្រប់លិចមុខក្រុមហ៊ុន(ជៀកគឹមឡុង)មិនដែលធ្លាប់ឮឈ្មោះសោះ បានយកបណ្ណ័កម្មសិទ្ធិ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិពូធឿង ឃុំបិត្រាង មកធ្វើការអះអាងថាទីតាំងដី របស់គាត់ខាងលើនេះគឺ ជាដី របស់ ក្រុមហ៊ុនរបស់ពូកគេទៅវិញ ហើយក៍កើតមានការប្តឹងផ្តល់តវ៉ាគ្នាយ៉ាងអយុត្តិធម៏ តាំងពីរពេល នោះរហូតមក ដល់បច្ចុប្បន្ន។លោក ឡាយ ប៊ុន បានបន្តទៀតថា វាជារឿងគួរឲ្យចាប់អារម្មណាស់ នៅពេលដែលក្រុមហ៊ុន (ជៀក គឹម ឡុង)យកបណ្ណ័សម្គាល់សិទ្ធិប្រើប្រាស់ដីនៅក្នុង ឃុំបិត្រាង មកធ្វើការប្តឹងផ្តល់ទាមទាយកដី នៅក្នុងឃុំរាម ទាំងបំពាន បែបនេះ។ហើយថ្មីៗនេះ ខណៈពេលទីតាំងដីទំនាស់សុំណុំរឿង កំពុងស្ថិត នៅ ក្នុង ការប្តឹងផ្តល់តាមផ្លូវតុលាការ បែរជាក្រុម ហ៊ុនមួយនេះ បានប្រើប្រាស់កម្លាំងកម្មកររបស់ខ្លូន ចំនូន ១៦នាក់ ចូលទៅធ្វើការកាប់ឆ្កាព្រែ និងសាងសង់ ផ្ទះនៅលើ ទីតាំងដី ទំនាស់ទៅវិញ ចំណុច នេះអាចបញ្ជាក់បានថា ក្រុមហ៊ុន (ជៀក គឹមឡុង) មាន ចេតនា រំលោភ បំពាន លើនិតី វិធី តុលាការ ទាំងស្រុងហើយ ។ ហើយបច្ចុប្បន្នសុំណុំរឿងប្តឹងផ្តល់នេះ បានឆ្លង កាត់ សាលា ដំបូង ខេត្តព្រះសីហនុ និងកំពុងបន្តនៅសាលា ឧទ្ធរ នៅឡើយនិងមិនទាន់ បានកំណត់ការ ចាញ់នោះទេ។.ដោយឡែកលោកជៀកគឹមឡុងតំណាងក្រុមហ៊ុន(ជៀក&ស៊ិនអ៊ិនវេសម៉ិន)ក៍បានធ្វើការបញ្ជាក់ផងដែរថាទីតាំងដីខាងលើនេះជាដីកម្មសិទ្ធរបស់ក្រុមហ៊ុនលោកតាំងពីរឆ្នាំ១៩៩៧មកម្លេះប៉ុន្តែរក្រោយមកការគ្រប់គ្រងរបស់ក្រុមហ៊ុនក៍បានអាក់ខានមួយរយៈដោយសារតែដីតំបន់នោះត្រូវរដ្ឋាលព្រែឈើកាត់ចូលជាដីគំរបព្រែឈើឆ្នាំ២០០២។លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ២០១៤ក្រុមហ៊ុនក៍បានធ្វើការស្នើរសុំកាត់ឆ្វៀលដីចំណុននេះចំនូន៨១ហិកតា៥៩អាដើម្បីកាន់កាប់គ្រប់គ្រងវិញ។ជាលទ្ធផលការស្នើរសុំឆ្វៀលនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចឲ្យព្រមទាំងមានសាលក្រមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ហើយចំពោះការកាប់ព្រែខាងលើនេះគឺអនុវត្តន៍ធ្វើតាមតែដីការបស់សាលាដំបូងខេត្តព្រះសីហនុនិងធ្វើតែលើដីរបស់ក្រុមហ៊ុនតែប៉ុណ្ណុះមានអ្វីខុសនោះឡើយ។ គួររំលិកផងដែរថាដីការសម្រេច របស់ សាលា ដំបូងខេត្តព្រះសីហនុដែលប្រគាល់ដីឲ្យក្រុមហ៊ុន (ជៀកគឹមឡុង)ខាងលើនេះមិនទទូល បាន ជោគជ័យនោះទេពីព្រោះក្នុងពេលចុះ អនុវត្តន៍ត្រូវបានប្រជាពលរដ្ឋធ្វើកាតវ៉ានិងប្តឹងទាស់ទៅ សាលាឧទ្ធរ ហើយបច្ចុប្បន្នសុំណុំរឿងនេះស្ថិតនៅក្នុងនីតិវិធីនៅឡើយទេ ៕20150326_105437 20150326_105441 20150326_105439