​កម្មករសំណង់​ឆក់​ខ្សែរ​ភ្លើង រងរបួស​ធ្ងន់ -​ស្រាល​៣​នាក់​

0

​ខេត្ត​ប៉ៃលិន​៖​កម្មករសំណង់​ចំនួន​៣​នាក់ បាន​ឆក់​ខ្សែរ​ភ្លើង​ទាំង​ព្រឹក ខណៈពេល​ពួកគេ​លើកដែក​វែង​បំរុង​ចង​ទទៀរ​សំរាប់​ឈរ​បៀកថ្នាំ​លាប​ពណ៌​ជ​ញ្ចាំ​ង​ផ្ទះថ្ម ក៏​ប៉ះ​និង​ខ្សែរ​ភ្លើង បណ្តាល​ឲ្យ​រងរបួស​ធ្ង​ន​ទាំង​៣​នាក់ ហើយ​ត្រួវបាន​រថយន្ត​ម្ចាស់ផ្ទះ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ជនរងគ្រោះ​ដែល​ឆក់​ខ្សែរ​ភ្លើង​ទី​១​ឈ្មោះ ហែម ជឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​ក្នុងភូមិ​ចេក ឃុំ​ស្វាយ​ច​ចិក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​បណ្តោះអាសន្ន​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន របួស​របកស្បែក ប៉ោង​សរសៃរ​ឈាម រងរបួស​ធ្ងន់ ,​ទី​ឈ្មោះ​គុយ វ​ណ្ណេ​ត ហៅ​ក្រិ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​ខេត្តពោធិសាត់ មក​ស្នាក់​បណ្តោះអាសន្ន​ភូមិ​អ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រងរបួស​របកស្បែក​ដៃជើង និង​ឆ្អឹងជំនី​ខាងស្តាំ​(​ធ្ងន់​) ,​ទី​៣​ឈ្មោះ ហៀ​ង នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ស្នាក់​បណ្តោះអាសន្ន​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រងរបួស​របកស្បែក​ដៃជើង​(​ធ្ងន់​) ។
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​កម្មករ​៥​ទៅ​៦​នាក់ បាន​ជួបជុំគ្នា​ធ្វើការ លុះ​បន្ទាប់មក​ស្រាប់​ទេ​ឃើញ​កម្មក​ម្នាក់​ក្នុងចំណោម​នោះ​លើកយក​ដែក​ដែល​គេ​សំរាប់​ចង​ទទៀរ​ឡើង ហើយក៏​ឃើញ​កម្មក​ឈ្មោះ​គុយ វ​ណ្ណេ​ត ហៅ​ក្រិ​ម បាន​ទាញ​ដែក​នោះ​បន្ត រួច​ក៏​ប៉ះ​និង​ខ្សែរ​ភ្លើង​ដែល​គេ​ត​បណ្តាញ​តាម​ផ្លួ​វ បណ្តាល​ឲ្យ​រងរបួស​ទាំងអស់គ្នា ក៏ប៉ុន្តែ​អ្នក​ដែល​រងរបួស​សុទ្ធតែជា​អ្នក​ឡើង​ជាន់​ទទៀរ​ដែក​និង​កាន់​ទទៀរ​ដែក​ទាំងអស់ ។ ប្រភព​បន្តថា​៖ ក្រោយ​កើតហេតុ គេ​ឃើញ​ម្ចាសផ្ទះ​ដែលមាន​ឈ្មោះ ម៉េង ទ្រី បាន​យក​រថយន្ត​មក​ដឹក​កម្មក​ទាំងនោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។
​ប្រភពព័ត៌មាន​ពី​កម្មករ បាន​ឲ្យ​ដឹងថា​៖ កម្មករ​ដែល​រងរបួស​ទាំង​៣​នាក់​នោះ មាន​២​នាក់​ត្រួវបាន​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​នា​ថ្ងៃ​ដដែល ៕ អត្ថបទ សុវណ្ណារិទ្ធ (4)អត្ថបទ សុវណ្ណារិទ្ធ (2) អត្ថបទ សុវណ្ណារិទ្ធ (1)