អាហារ​ចំណី​រមណីយដ្ឋាន​បារាយ​ទឹកថ្លា ឆ្លៀត​ឳ​កាស​ឡើងថ្លៃ​១​គុណ​៣ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​

0

​ខេត្តសៀមរាបៈ រមណីយដ្ឋាន​បារាយណ៍ទឹកថ្លា គឺជា​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ នៅបាន​កសាង​នៅ​សម័យ​មហា​អង្គរ ប្រជា​ប្រុស​ស្រីក្មេង​ចាស់ ជិត​ឆ្ងាយ​តែងតែ​ឆ្លៀត​ឳ​កាស មក​ទស្សនា ចង់ឃើញ ចង់​ស្គាល បារាយណ៍ទឹកថ្លា​ដែលជា មរ​ណី​យ​ដ្ឋា​ន​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ បាន​អញ្ជើញ​មកពី​បណ្តា​ខេត្ត​ក្រុង មក​ទស្សនា​ក្នុង​ពិធីបុណ្យ​ជាតិ​ផ្សេងៗ​។​
​ជាក់ស្តែង​នៅក្នុង​រយះពេល​៣​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី ៣០ .៣១.១ ខែមករា ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ​ជាច្រើន​កុះ ករ​បាន​អញ្ជើញ​មក​កំសាន្ត រមណីយ​ដ្ឋា​ធម្មជាតិ បារាយណ៍ទឹកថ្លា ក្នុង​ឳ​កាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៦ បាន​នាំ​កូន នាំ​ចៅ លោកយាយ លោកតា មក​សម្រាក​ដេក​លេង និង​កំសាន្ត​ដើម្បី​ជាការ​លំហែរ​កាយ​ចុងឆ្នាំ​២០១៥ ក្នុងនោះ​គឺមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់​សញ្ញា​តិ សាសនា បានមក​ទស្សនា​រមណី​យ​ដ្ឋា​ន​ដែល​បានបង្ហាញ​ខ្លួន​នៅ តាម​គេហទំព័រ ប្រ​តិ្ត​សាស្ត្រ ដែលជា​ស្នារ​ដៃ​បុព្វបុរស​ខ្មែរ បាន​សាង​កាល​ជំនាន់​ដើម​។​
​ក្នុងនោះដែរ​សង្កេតឃើញ​ថា ក្រុម​អជីវ​ករ ដែល​លក់​មាន់​អាំង ត្រី​សាច់ រួមទាំង​កន្លែង​ក​ញ្ជុះ​ជួល​អង្គុយ បាន ឆ្លៀត​ឳ​កាស​ឡើងថ្លៃ​១​គុណ​និង​៣ ដូចជា​តំលៃ​ជួ​លក​ញ្ជុះ​អង្គុយ ក្នុង​មួយកន្លែង​ឡើងដល់​២៥០០០​រៀល មាន់​មួយ ៤០០០០​ទៅ​៥០០០០​រៀល កន្លែង​ផ្ញើរ​ឡាន​រាល់ដង ២០០០​រៀល ថ្ងៃបុណ្យ​ទាន​ឡើង ៤០០០​រៀល មិនតែប៉ុណ្ណោះ​មាន​អ្នកដើរ​គក់​ជេរ​ក​ញ្ជុះ​ពីលើ​ខ្នង​បារាយណ៍ ហើយ​នាំ ទៅ​លក់​ឲ្យ​ម្ចាស់​ក​ញ្ជុះ​បន្ត និយាយ​រួម​គឺ​ឡើងថ្លៃ​គ្រប់​ប្រភេទ ពាក់​ព័​ន្ឋ​ទៅនឹង​ម្ហូបអាហារ​ឡើងថ្លៃ​នេះ ត្រូវបាន​ក្រុម​អជីវ​ករ​ឲ្យ​ដឹងថា គឺ​មកពី​លោក កូយ ដែលជា​អ្នកម៉ៅការ​បារាយណ៍​នេះ បាន​ទារប្រាក់​ថ្លៃ​កន្លែង​ថ្លៃ ហើយ​លោក​កូយ​បាន​ឲ្យ​ពួកគាត់ ឡើងថ្លៃ​ដែរ​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​តំឡើងថ្លៃ​ម្ហូបអាហារ ត្រូវបាន​មហាជន​ទូទៅ​រិះគន់ថា នេះ​គឺជា​ការ​ឆ្លៀត​ឳ​កាស​របស់ អ្នកលក់​ដែល​ពុំ​គិតពី​ការលក់​យូរអង្វែង គិតតែ​ចង់​ចំណេញ​លើ​ភ្ញៀវ​ទេសចរណ៍ ដែលមាន​តំលៃ​ដោយ​អយុត្តិធម៌​សម្រាប់អ្នកទេសចរ​ណ៍ ខណៈពេលដែល​ម្ហូបអាហា​រ​ឡើងថ្លៃ​មួយ​គុណ​៣ រហូតដល់​១​គុណ​៥​ក៏មានដែរ ដូចជា​កន្លែង​ក​ញ្ជុះ​អង្គុយ ធម្មតា ៥០០០​រៀល នៅពេល​ថ្ងៃ​បុណ្យទាន ២៥០០០​រៀល ក្នុង​សំណូមពរ ដល់​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក ស៊ូ ផ្លា​តុង អភិបាលក្រុង និង​លោក ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប ជួយ​សម្របសម្រួល​តំលៃ និង​សេវាកម្ម ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​បន្ថែម​។​ ​ដោយ ប៊ុន រដ្ឋា

photo_2016-01-03_22-01-44 photo_2016-01-03_22-01-39 photo_2016-01-03_22-01-18 photo_2016-01-03_22-00-45 photo_2016-01-03_22-00-38