អ​តី​តៈ​កងទ័ព​ម្នាក់​មាន​លុយ​៥​ពាន់​រៀល​ជិះ​កង់​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត គ្រូពេទ្យ​ប្រាប់ថា​លុយ​អត់​គ្រប់​មួយ​ម៉ឺន​រៀល​ពិនិត្យ​អត់​បានទេ​

0

​ខេត្តកំពង់ឆ្នាំង ៖ បុរស​អ​តី​តៈ​កងទ័ព​ម្នាក់​ដោយមាន​សុខ​ភាពមិន​ស្រួល បាន​ជិះ​កង់​ពី​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន​ចំងាយ​៩​គីឡូម៉ែត្រ មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់​ង​ឆ្នាំង ដើម្បី​សុំអោយ​គ្រូពេទ្យ​ខេត្ត​ជួយ​ពិនិត្យ​សុខភាព​អោយ កាលពី​cas(1)ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​អ្វី​ដែ ល​គាត់​សង្វេក​ក្នុង​ចិត្ត​នោះ គឺ​គាត់​មាន​ប្រាក់​តែ​៥​ពាន់​រៀល និង​ប័ណ្ណ​សមធម៌​គ្រួសារ​ក្រីក្រ ប្រភេទ​លេខ​១ បង្ហាញ​គ្រូពេទ្យ តែ​គ្រូពេទ្យ​ខេត្ត​ប្រាប់​វិញ​ថា ទាល់តែ​បង់ប្រាក់​គ្រប់​១​ម៉ឺន​រៀល​ទើប​ពិនិត្យ​សុខភាព​បាន​។ . បុរស​ក្រីក្រ​រូបនេះ​បានអោយដឹងថា​៖ គាត់​ឈ្មោះ លឹម វណ្ណដា​រ៉ា អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​អ​តី​តៈ​កងទ័ព​នៅ​កងពល​លេខ​៧០ ។ គាត់​បានមក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​ជា​លើក​ទី​២​ហើយ ដែល​កាលពី​លើក​មុន​គាត់​បាន​កាន់​ប័ណ្ណ​សមធម៌​នេះ មកសុំ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កាលនោះ​ក្រុមគ្រូពេទ្យ​ខេត្ត​បានអោយ​បង់​ថវិកា​ចំនួន​១​ម៉ឺន​រៀល ទើបបាន​ពិនិត្យ​សុខភាព​និង​បាន​ថ្នាំ​ព្យាបាល​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​០៤ ខែមករា​នេះ គាត់​បានមក​ពេទ្យ​ខេត្ត​ម្តងទៀត ដើម្បី​សុំ​ពិនិត្យ​សុខភាព ព្រោះ​រូបគាត់​ចេះតែ​អស់កម្លាំង ហេវ​ហត់ និង ឈាម​ច្រមុះ ចង់បាន​ថ្នាំ​ព្យាបាល ។ .​ នៅថ្ងៃនេះ​គាត់​ខំ​ជិះ​កង់​មកពី​ផ្ទះ​មាន​ចម្ងាយ​ជាង​៩​គីឡូម៉ែត្រ ដោយ​សង្ឃឹមថា​បាន​ពិនិត្យ​សុខភាព និង បាន​ព្យា​ល​បាលជ​ម្ងឺ ដូច​លើក​មុន​ទៀត​។ តែ​ការ​គិតទុក​មិនបាន​ដូច​បំណង​ឡើយ គឺ​នៅពេល​ចូល​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង កន្លែង​ជួប​ពិគ្រោះ​ជម្ងឺ​ដំបូង​ជាមួយ​គ្រូពេទ្យ គាត់​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​ចេះតែ​អត់​កំលាំង ហេវ​ហត់ និង មាន​អាកា​រៈ​ឈាម​ច្រមុះ ជា​ញឹកញាប់​មិន​បាត់ បន្ទាប់មក​គាត់​បានបង្ហាញ​ប័ណ្ណ​សមធម៌​ជនក្រីក្រ​ប្រភេទ​លេខ​១ ពេលនោះ​គ្រូពេទ្យ​ខេត្ត​បាន​ប្រាប់​គាត់​ថា ប័ណ្ណ​នេះ​តម្រូវអោយ​អ្នក​ជម្ងឺ បង់​សេវា​ចំនួន​១​ម៉ឺ​រៀល តែ​គាត់​ប្រាប់​វិញ​ថា​គាត់​មានតែ​៥​ពាន់​រៀល​ទេ សុំ​ជួយ​ពិនិត្យ​ជម្ងឺ​អោយ​គាត់​ផង​គាត់​អត់​មាន​លុយ​ទេ ពេលនោះ​ពេទ្យ​ប្រាប់​វិញ​ថា អត់​ពិនិត្យ​បានទេ​ទាល់តែ​គ្រប់​ចំនួន​១​ម៉ឺន​រៀល​។​ដោយ​អស់​ក្តីសង្ឃឹម​គាត់​ក៏បាន​អូស​កង់​ត្រឡប់មកវិញ ចូល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ដើម្បី​សុំ​អោយគេ​ជួយ​គាត់​ជា​ជនក្រីក្រ​ផង និង​បាន​និយាយ​រឿងនេះ​ប្រាប់​អោយគេ​បាន​ដឹងឮ​ផង ។ .​ ​លោក លឹម វណ្ណដា​រ៉ា បាន​ត្អូញត្អែរថា​៖ ជិវិត​ក្រីក្រ​គឺ​យ៉ាង​នេះឯង ពេល​មាន​ជម្ងឺ​ខ្វះ​លុយ​តែ​៥​ពាន់​រៀល​ក៍​អាច​ស្លាប់​បានដែរ​។ ខ្ញុំ​ធ្លាប់​ធ្វើជា​កងទ័ព​នៅក្នុង​សមរភូមិ មិនដែល​រាថយ​ឬ​តក់ស្លុត​ឡើ យ ទើបតែ​ពេលនេះ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ ភ័យ​ន​តក់ស្លុត និង​សង្វេក​យ៉ាងខ្លាំង នៅ​ពេលឮ​គ្រូពេទ្យ​ខេត្ត​របស់​រដ្ឋ​ប្រាប់ថា លុយ​របស់ខ្ញុំ​មិន​គ្រប់គ្រាន់​សំរាប់​បង់​សេវា​ពិនិត្យ​សុខភាព​នោះទេ គឺ​ខ្វះ​តែ​៥​ពាន់​រៀល​ទៀត​គ្រប់​១​មួយ​ម៉ឺន​រៀល ទើប​ពិនិត្យ​សុខភាព​បាន​។ លោក​សំណូមពរ​ដល់​សប្បុរស​ជន​មេត្តាជួយ​សង្គ្រោះ​គាត់​ផង ព្រោះ​គាត់​ក្រីក្រ​ខ្លាំងណាស់​ពុំមាន​ប្រាក់​សំរាប់​ព្យាបាល​ជម្ងឺ​ទេ ៕២