​ ​ប្រធាន​ផ្សារ​ព្រំ​ក្រោម រង​ការ​រិៈ​គន់​ថា​យក​ចំណី​ផ្លួ​វ​សាធារណៈ​សាងសង់​តូប​ធ្វើជា​ប្រ​យោ​ជ​ន៏​ផ្ទល់​ខ្លួន​

0

​ខេត្ត​ប៉ៃលិន​៖ ថៅកែ​ផ្សារ​ព្រំ​ក្រោម​ដែលមាន​ទីតាំង​ស្ថិត​ក្បែរ​ច្រក​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រង​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​យក​ធ្វើ​អាជីវកម្ម​កសាង​តូប​ជួល​ទៅឱ្យ​អាជីវករ​ប្រមូលប្រាក់​ក្នុង​មួយខែៗ​រាប់សែន​បាត ។ ការសាងសង់​នោះ​ត្រូវគេ​មើ​l​ឃើញថា​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ​នៅ​ចំណុច​ទ្វារ​ច្រក​អន្តរជាតិ​ព្រំ​ដែល គេ​ឃើញ​មាន​ភ្ញៀវ​ទេសរ​ច​ជាតិ​និង​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​យ៉ាង​សន្ធឹកសន្ធាប់​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃនោះ ។ សកម្មភាព​នៃ​ការរំលោភ​យក​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​បែបនេះ ត្រូវគេ​មើលឃើញថា បាន​បំពាន់​ទៅលើ​បទបញ្ជា​របស់​សម្តេច​តេ​ជោ​សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​កន្លងមក​បាន​មាន​ប្រសា​ន៍​និង​បញ្ជ​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ក្រុង​ទាំងអស់ ត្រូវ​ទប់ស្កាត់​រាល់ ការសាងសង់​សំណង់​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម ។ ការសាងសង់​តូប​ខាងលើ​បាន​រលូន​គេ​មិន​បានឃើញ​មាន​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ចុះ​មាន​វិធានការ​ទប់ស្កាត់​នោះឡើយ​ដោយ​គេ​ដាក់​ការសង្ស័យ​ទំនងជា​អាជ្ញា​និង​មន្ទីរ ជំនាញ​ពាក់ព័ន្ធ​មានការ​ឃុបឃិត​គ្នា​។
​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា​៖ នៅ​ចំណុច​ផ្សារ​ព្រំ​ក្រោម​កន្លងមក​មាន​ករណី​រថយន្ត​ធុន​ធំ​ដាច់​ហ្វាំ​ង​បុក​ចូល​ផ្សារ​នោះ​ទៀតផង ករណី​នោះ​មិន​បង្ក​ឱ្យ​ប៉ះពាល់​អាយុជីវិត​នរណា​ម្នា​ក់ឡើ​យ​នៅពេលនោះ​។​
​ ​ប្រភពព័ត៌មាន​ពី​អាជីវករ​ជួល​តូប​នៅ​ផ្សារ​ព្រំ​ក្រោម​ប្រាប់​ឱ្យដឹងថា មុន​និង​បាន​តូប​លក់ដូរ​នៅខាងមុខ គឺ​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​៥០០​ដូ​ល្លា​សម្រាប់​ការជួល​ដី​ពី​ថៅកែ​ផ្សារ ហើយ​ក្នុងនោះ​ក៏ត្រូវ​បង់ប្រាក់​៥០០​ដូ​ល្លា​ទៀត​សម្រាប់​ថ្លៃ​គេ​សាងសង់​តូប​ឱ្យ​។ នៅពេល​ពួកគាត់ នាំគ្នា​ចូល​លក់​អីវ៉ាន់ ធ្វើ​អាជីវកម្ម ដោយ​បង់ប្រាក់​ប្រចាំខែ​ឱ្យ​ថៅកែ​ផ្សារ​ក្នុង​១​ខែ​៦,៥០០​បាត​(​ប្រាំមួយ​ពាន់​ប្រាំ​រយ​បាត​)​ថែមទៀត​។​
​ជុំវិញ​បញ្ហា​នេះ លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ​ធ្លាប់ ប្រាប់​ឱ្យដឹងថា កន្លងមក លោក​ធ្លាប់​ចុះ​ណែនាំ​ដល់​ម្ចាស់​ផ្សារ​រួច​នោះ​ហើយ ។​មិនតែប៉ុណ្ណោះ​ខាង​អាជ្ញាធរ​ក៏បាន​ឱ្យ​ថៅ កែ​ផ្សារ​ធ្វើ​កិច្ចសន្យា​បើសិន​អាជ្ញាធរ​គេ​ត្រូវការ​ដី​សម្រាប់ធ្វើ​អ្វីមួយ ត្រូវតែ​រុះរើ​តូប​ដោយ​គ្មាន​លក្ខ​ណ្ឌ​។​ហើយ​ការងារ នេះ​លោក​នូវតែ​បន្ត​អនុវត្ត​ទៅលើ​អ្នក​សាងសង់​យក​ជំណី​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ផងដែរ​។​
​ ​ ​ជុំវិញ​នៃ​ការចោទប្រកាន់​ខាងលើ មេការ​ផ្សារ ឈ្មោះ​ទី បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឱ្យដឹង​កាលពី​កន្លងទៅ​ថ្មីៗ​ថា ការសាងសង់​តូប​គឺ​លោក​សុំ​អនុញ្ញាត​ច្បាប់​ពី​អាជ្ញា​និង​មន្ទីរ​សាធារណៈការ​និង​ភូមិបាល ហើយ​ដល់​អាជ្ញា​ខេត្ត​ទៀតផង ។ លោក​និយាយទៀតថា ខាង​សារព័ត៌មាន​ចាប់អារម្មណ៍​តែ ផ្សារ​របស់លោក ចំណែក​កាស៊ីណូ​មួយចំនួន​សាងសង់​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ​ខាង​សារព័ត៌មាន​មិន​ចុះផ្សាយ​ទាល់តែសោះ​។​
​ ​
​ ​ពាក់ព័ន្ធ​និង​ការសាង់សង់​រំលោភ​យក​ចំណីផ្លូវ​សារ​ធារ​ណៈ​នៅ​ចំណុច​ច្រក​អន្តរជាតិ ព្រំ​នេះដែរ ក្រៅពី​ផ្សារ​ព្រំ​ក្រោម ក៏​គេ​មើលឃើញថា មានការ​ស៊ី​ណូ​មួយចំនួនទៀត​មាន​ទីតាំង ក្បែរ​ច្រក​អន្តរជាតិ​ព្រំ​ក៏បាន​ធ្វើ​សកម្មភាព​កសាង​អាគារ​កាស៊ីណូ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ផង​ទៀត​។​
​ ​សូមបញ្ជាក់ថា​សកម្មភាព​នៃ​កា​រំលោភរ​សាងសង់​សំណង់​យក​ចំណីផ្លូវ​រដ្ឋ ត្រូវគេ​និយាយថា​កាលណា​រដ្ឋ​ត្រូវ​ការពង្រីក​ផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ផ្លូវ​ឱ្យបាន​ទូលំទូលាយ​គេ​តែង កត់សំគាល់​ឃើញថា ម្ចាស់​អគារ​រឺ​ម្ចាស​សំណង់​នោះ​តែ​តែ​ទាមទារ​សំណង​ពី​រដ្ឋ​នូវ​ថ្លៃ​សាង់សង់ ជានិច្ច ដោយ​បញ្ហា​នេះ​ត្រូវគេ​និយាយថា​រដ្ឋ​តែង​ជួប​រងគ្រោះ​នៃ​ការដោះស្រាយ​ផលប៉ះពាល់​នៃ​ការ​សាស​សង់​អគារ​រំលោភ​ចំណីផ្លូវ​សាធារណៈ​ខុសច្បាប់​ទាំងនោះ​៕

រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (2) (1)