​កម្មករ​ខ្មែរ​២​នាក់​ឈ្លោះ​វាយ​គ្នា​ជាមួយ​មេការ​ជន​ជាតិចិន​ទៅវិញទៅមក​ ​មេការ​ចិន​របួស​ដេកពេទ្យ កម្មករ​ខ្មែរ​២​នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​

0

ខេត្តកំពង់ឆ្នាំង ៖ តុលាកា​ខេត្តកំពង់ឆ្នាំង​បា​នស​ម្រ​ច​ឃុំខ្លួន​កម្មករ​ខ្មែរ​ចំនួន​២​នាក់ ជា​បណ្តោះអាសន្ន​ក្នុង ព​ន្ឋ​នាគារ​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា វាយ​មេការ​ជនជាតិ​ចិន​ម្នាក់​នៅក្នុង​រោងចក្រ​អោយ​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​រោងចក្រ​ជីន​យី ស្ថិតនៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ បន្ទាប់ពី​មាន​ជម្លោះ​វាយ​គ្នា​ទៅវិញទៅមក ។
​ ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថាៈ​៖​ជន​
​សង្ស័យ​ទាំង​២​នាក់​ខាងលើ មានឈ្មោះ តង់ រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្ពាន​ពោ​ធិ៏ ឃុំ​សេដ្ឋី ស្រុក​សាម​គី្គ​មានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ឆាន ធា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ ចំណែក​ជនជាតិ​ចិនរ​ងរ​បួស​មានឈ្មោះ ឡា ដាំង ជា​មេការ​ក្នុង​រោងចក្រ​ខាងលើ ។
​ ​សមត្ថកិច្ច​បាន​បន្តថាៈ កាលពី​វេលា​ម៉ោង ជា​៣​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ ជន សង្ស័យ ទាំង​២​នាក់ រួមជាមួយ​កម្មករ​ក្នុង​រោងចក្រ ២-៣​នាក់​ទៀត បាននាំគ្នា​ផឹកស្រា អស់​ជាង​២​លីត្រ ហើយក៏​​មានទំនាស់​ជាមួយគ្នា បន្ទាប់មក​ក៏​រាលដាល ឈ្លោះ​ជាមួយ​មេការ​ជនជាតិ​ចិន​ម្នាក់ ពេលនោះ​ជនជាតិ​​ចិន​រូបនោះ​បានរ​ត់ទៅ​ប្រាប់​ឈ្មោះ ឡា ដាំង ដែលជា​ជនជាតិ​ចិន ថា​កម្មករ​ខ្មែរ​បង្ករឿង​ឈ្លោះ​។​
​ពេលនោះ ឈ្មោះ ឡា ដាំង បាន​ចេញមក និង​បាន​យក​ទូរ​សព្ទ័​ដៃ​ថត​កម្មករ​ខ្មែរ ភ្លាម​នោះដែរ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​វាយ​ប្រតាយ ប្រតប់​គ្នា​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង ដោយ​វ៉ៃ​ទៅ​​វិញ​ទៅមក បន្ទាប់មក​ត្រូវ​កម្មករ​ខ្មែរ​វ៉ៃ​មួយ​ដំបង​ឬ​ស្សី​បណ្តាលអោយ​ជនជាតិ​ចិន​របួស​ត្រូវ​ក្បាល រួច​រត់​ចូលក្នុង​រោងចក្រ​វិញ ចំណែក​កម្មករ​ខ្មែរ ក៏បាន​រងរបួស​ខ្លះៗ​ដែរ​ហើយ​បាន​រត់​ទៅផ្ទះ តែ​ក្រោយមក​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង បានដាក់​ពាក្យបណ្តឹង ។
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ជនជាតិ​ចិន​រូបនោះ​បាន​ទៅ​ព្យាបាល​របួស​នៅ​ភ្នំពេញ តែ​មិនដឹងថា​​រូបគេ​របួសស្រាល​ឬ​ធ្ងន់​នោះទេ​។​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា មកពី​ជនជាតិ​ចិន​យក​ប៉ែល​មក​វ៉ៃ​លើ​ពួកខ្លួន​មុន ទើប​គេ​ការពារ​ខ្លួន ដោយបាន​ចាប់​ប៉ែល​ជាប់​និង​បាន​វ៉ៃ​តទៅ​វិញ ។​ករ​ណី​នេះដែរ ក្រុមគ្រួសារ​ជនសង្ស័យ​សំណូមពរ​ដល់​តុលាការខេត្ត ជួយ​ស្រាវជ្រាវ​ផ្តល់​យុត្តិធម៌​ជូន​កម្ម​កេ​ខេត្ត​ផង ព្រោះ​រឿងនេះ​ជា​រឿង​វាយ​គ្នា​ទៅវិញទៅមក​ដើម្បី​ការពារ​ខ្លួន​៕

DSC00405