​អាជ្ញាធរ​ក្រុង ខេត្ត​ព្រះសីហនុ ការអនុវត្តន៍​ច្បាប់​សំណង់​ ​ហាក់​នៅមានកំរិត​

0

​ខេត្ត​ព្រះសីហនុ​៖​សំណង់​ជាច្រើន​កន្លែង​នៅលើ​ទឹកដី​ក្រុង ខេត្ត​ព្រះសីហនុ​ភាគច្រើន​ត្រូវបាន​គេ មើល ឃើញ ថា​មិនមាន​ច្បាប់​អនុ​ញា​ត្តិ​អ្វី​នោះទេ ប៉ុន្តែរ​នៅ​អាចធ្វើ​ការសាងសង់​បាន​យ៉ាងសកម្ម គួរ​ឲ្យ​កត់ សម្គាល់ ចំណុច​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​ការ​អនុ​វត​ន្ត៍​ច្បាប់​របស់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ដូចជា​មិនមាន​ការ ទ​ទូល​ខុសត្រូវ​អ្វី​ប​ន្តី​ច​សោះ ហើយ​អ្វីដែល​គូរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​នោះ​គឺមាន​សំណង់​មួយ​ចំនូ​ន​ត្រូវបាន បង្កើត គណៈ កម្ម​ការចុះ​ធ្វើការ​ត្រូតពិនិត្យ​និង​ធ្វើការ​ហាមឃាត់​បញ្ឈប់​ការ សាងសង់​ភ្លាមៗ បន្ទាប់ ពីរ ដឹងថា សំណង់​នោះ​មិនទាន់មាន​ច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ តែ​ជា​លទ្ធផល​សំណង់​នោះ​ផ្អាក​ការសាងសង់ បាន​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ប៉ុ​ណ្ណុះ ក៍​ចាប់​ផ្តើមធ្វើ​សកម្មភាព​វិញ​យ៉ាង​រលូន ដោយ​គេ​មិនដឹងថា​ម្ចាស់ សំណង់​នោះ​គាត់​ប្រើប្រាស់​មន្តអាគម​ន៍​ឬ​វិធីសាស្ត្រ​បែបណា​នោះទេ​ទើប​អាចធ្វើ​ការសាងសង់​ឡើង​វិញ​បាន ជាក់ស្តែង​ដូចជា​សំណង់​អាគារ​ផ្ទះសំណាក់​មួយកន្លែង ក្នុង​តំបន់​អតីត ដី​ព្រះរាជដំណាក់ (​ចុង​ឆ្នេរ​អូរ ឈើទាល​)​ស្ថិតនៅ​ក្នុងភូមិ​លេខ​៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​គ្មាន​ច្បាប់​អនុ​ញា​ត្តិ ដែល​មន្ត្រី​អាជ្ញាធរ ក្រុង​អះអាងថា​បានធ្វើការ​ហាមឃាត់ បញ្ឈប់​ការសាងសង់​រូ​ច​ទៅហើយនោះ ឥឡូវ​បានចាប់ផ្តើម​ដំ ណើ​រ ការសាងសង់​វិញ​យ៉ាង​រំភើយ​។​
​ ​.​លោក លី វ៉ាន់ ដា អភិបាលរងក្រុង​ព្រះសីហនុ ជុំវិញ​សំណង់​ខាងលើនេះ បានធ្វើការ​បញ្ជាក់ថា សំណង់​នេះ​ត្រូវបាន​ក្រុមការងា​របស់លោក​ចុះទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ​និង​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើការ​សាងសង់​បន្តទៀត​ទេ ក្រោយពីរ​ពី​និត្យ​ឃើញថា​មិនទាន់មាន​ច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ ។​ដោយ​បញ្ហារ​នេះ លោក បានធ្វើ​សេចក្តីរាយការណ៍​ទៅ​លោក អភិបាលក្រុង រូ​ច​ហើយ​ផងដែរ​ដើម្បី ឲ្យ​បាន​ជ្រាប់​និង មាន វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​ចំពោះ​ការសម្រេច​បែបណា​នោះ​លោក​មិនទាន់​បានដឹង​នៅឡើយ​ទេ​។​
​ ​.​លោក មិន ម៉ូ​ន ប្រធាន​ភូមិបាល​ក្រុងព្រះសីហនុ​បានធ្វើការ​បញ្ជាក់ថា ដី​ចំណុច​ខាងលើនេះ ជា​ដី​អ​តី​តៈ​ព្រះរាជតំណាក់ ជា​ដី​ស្ថិតនៅក្នុង​(​អាំង វ​ង្យ​ទែ​)​របស់​រដ្ឋ និង​មិនទាន់​មានការ​កាត់​ខ្វៀ​ល​ឬ ធ្វើ​កម្មសិទ្ធិ​ដី​ចំណុច​នេះ​ទៅ​ឲ្យ​បុគ្គល់​ណា​ម្នាក់​នោះឡើយ ហើយ​សំរាប់​អ្នក​ដែល​ពាក់​ព​ន្ធ័​កាន់កាប់​ដី តំបន់​ខាងលើ​ទាំងអស់​សុទ្ធសឹង​ជា​ការបំពានច្បាប់​ទាំងស្រុង​ផងដែរ​៕​20160106_102209_resized 20160106_102203_resized